ជីវិតកម្សាន្ដ
Shu Qi និង Kimberley ដេកអត់អាហារច្រើនថ្ងៃ ដោយសារតែព្យុះទីហ្វុង Gaemi វាយប្រហារនៅតៃវ៉ាន់
តារាសម្ដែងតៃវ៉ាន់ Shu Qi និងតារាចម្រៀងអូស្ត្រាលី Kimberley Chen អត់អាហារបរិភោគជាច្រើនថ្ងៃ ដោយសារតែឥទ្ធិពលព្យុះទីហ្វុង Gaemi បានបោកបក់អមដោយខ្យល់កន្ត្រាក់ពេញទីក្រុងតៃប៉ិ ដោយបង្ខំឲ្យមនុស្សទាំងអស់រួមទាំងពួកនាងត្រូវជាប់គាំងក្នុងផ្ទះ។
យោងតាមសារព័ត៌មាន The Straits Times បានរាយការណ៍ពីអតីតតួអាសអាភាស Shu Qi បានសរសេរជាភាសាចិននៅលើទំព័រហ្វេសប៊ុករបស់នាង កាលពីថ្ងៃទី ២៤ ខែកក្កដាថា « វាមានខ្យល់បក់ខ្លាំង និងមានភ្លៀងធ្លាក់ខ្លាំងនៅខាងក្រៅ វាជារឿងចំលែកណាស់។ ជាធម្មតាខ្ញុំមិនមានចំណង់ខ្លាំងក្នុងការញ៉ាំអាហារនៅកន្លែងឆ្ងាយទេ ប៉ុន្តែដើម្បីសុវត្ថិភាព សូមស្នាក់នៅផ្ទះ ហើយកុំដើរចេញទៅណា។»
នាងបានចែករំលែករូបថតមួយសន្លឹកដោយនិយាយថា៖ «ខ្ញុំត្រូវអង្គុយនៅតុដោយពោះទទេច្រើនថ្ងៃ ដោយកុំព្យូទ័របានបើក ហើយខ្ញុំសម្លឹងមើលព្យុះនៅខាងក្រៅបង្អួចកំពុងបោកបក់»។
ទោះបីជាយ៉ាងណា អ្នកគាំទ្របានកត់សម្គាល់ឃើញនំខេកមួយ រួមទាំងកំប៉ុង កូកា-កូឡា និងដបតែបៃតងនៅលើតុរបស់នាង ខណៈដែលអ្នកខ្លះបានណែនាំថានាងអាចញ៉ាំមីកញ្ចប់ជំនួស។
ងាកទៅកាន់ Kimberley Chen តារាចម្រៀងអូស្ត្រាលីរស់នៅតៃវ៉ាន់ក៏បានបង្ហោះលើ Threads អំពីការមិនបានត្រៀមខ្លួនសម្រាប់ព្យុះទីហ្វុងមួយនេះផងដែរ។ ក្នុងនោះនាងបានរៀបរាប់ក្នុងថ្ងៃតែមួយជាមួយ Shu Qi ថា «ខ្ញុំមិនមានអ្វីធ្វើនៅផ្ទះទេ ប៉ុន្តែខ្ញុំឃ្លាន ខ្ញុំសង្ឃឹមថាខ្ញុំនឹងមិនបាច់ហែលទឹកពេលខ្ញុំចុះទៅក្រោមពេលក្រោយ។» ក្រោយមកនាងបានចែករំលែកវីដេអូដែលបង្ហាញពីទឹកហូរចូលផ្ទះរបស់នាង ហើយជន់លិចខាងក្រៅរហូតមិនអាចធ្វើដំណើរទោណាបានទាំងអស់។
សូមរម្លឹកដែរថា កាលពីថ្ងៃព្រហស្បតិ៍ ព្យុះទីហ្វុង Gaemi បានជន់លិចទីក្រុង និងទីប្រជុំជនជាច្រើនរបស់តៃវ៉ាន់ ដោយបានធ្វើឲ្យមនុស្សជាង ៧០០នាក់រងរបួស និងបានសម្លាប់មនុស្ស៧ នាក់ ព្រមទាំងបានលិចទូកដឹកទំនិញចេញពីឆ្នេរសមុទ្ររបស់កោះ។ ក្នុងនោះថែមទៀត រដ្ឋាភិបាលតៃវ៉ាន់បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបានទាញមនុស្សជិត ១,០០០ នាក់ចេញពីទឹកជំនន់ជន់លិចផ្ទះប្រជាជន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បន្ទាប់ពីវាយប្រហារហ្វីលីពីន ព្យុះទីហ្វុង Gaemi កំពុងកើនឥទ្ធិពលនៅតៃវ៉ាន់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា