ព័ត៌មានជាតិ
មេទ័ពជើងគោកកម្ពុជា-ហ្វីលីពីន ចាត់ទុកវគ្គហ្វឹកហ្វឺនរួមគ្នាបានបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ
កងទ័ពជើងគោកកម្ពុជា-ហ្វីលីពីន បានបិទបញ្ចប់វគ្គហ្វឹកហ្វឺនរួមគ្នាលើជំនាញស្រាវជ្រាវ និងជំនាញប្រយុទ្ធក្នុងទីប្រជុំជន និងប្រឆាំងភេរវកម្ម លើកទី១ ឆ្នាំ២០២៤ ដោយមានការសម្តែងបញ្ចប់វគ្គរួមគ្នា ហៅថា ប្រតិបត្តិការគោព្រៃ នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែន ភ្នំធំម្រះព្រៅ កងពលតូចលេខ៧០។ មេបញ្ជាការកងទ័ពទាំងពីរប្រទេស ចាត់ទុកវគ្គហ្វឹកហ្វឺនរួមគ្នានេះ បានបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែជិតស្និទ្ធថែមទៀត។
ពិធីបិទវគ្គហ្វឹកហ្វឺនរួមគ្នានេះ បានប្រព្រឹត្តទៅក្រោមអធិបតីលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកឧត្តមសេនីយ៍ឯក ROY M. GALIDO មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន ព្រមទាំងវត្តមានរបស់លោកស្រី FLERIDA ANN CAMILLE P.MAYO ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា។
លោកឧត្តមសេនីយ៍ឯក ROY M. GALIDO មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន បានថ្លែងថា វគ្គហ្វឹកហ្វឺនរួមគ្នានេះ នឹងជួយជំរុញឱ្យទំនាក់ទំនងរវាងហ្វីលីពីន-កម្ពុជា កាន់តែរឹងមាំស៊ីជម្រៅបន្ថែមទៀត ជាពិសេសលើវិស័យការពារជាតិនៃប្រទេសទាំងពីរ ហើយលោកបានចាត់ទុកវគ្គហ្វឹកហ្វឺនរួមគ្នាជំនាញស្រាវជ្រាវដាន ជំនាញប្រយុទ្ធក្នុងទីប្រជុំជន និងការសម្តែងបញ្ជប់វគ្គរួមគ្នា ប្រតិបត្តិការគោព្រៃ គឺជាសមិទ្ធផលថ្មី នៃការពង្រឹងពង្រីកចំណងសាមគ្គីមិត្តភាពកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងថា កងយោធពលខេមរភូមិន្ទ មានមោទនភាពជាទីបំផុត ដែលបានរៀបចំវគ្គហ្វឹកហ្វឺនរួមគ្នា ជំនាញស្រាវជ្រាវដាន ជំនាញប្រយុទ្ធក្នុងទីប្រជុំជន និងការសម្តែងបញ្ជប់វគ្គរួមគ្នា ប្រតិបត្តិការគោព្រៃ លើកទី១ ឆ្នាំ២០២៤ នៅពេលនេះ។ លោក ថា នេះបានធ្វើឱ្យកងទ័ពជើងគោកប្រទេសទាំងពីរ ទទួលបានការផ្លាស់ប្ដូរចំណេះដឹង បទពិសោធន៍ រៀនសូត្រពីគ្នាទៅវិញទៅមក និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែជិតស្និទ្ធថែមទៀត រួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចិរភាពក្នុងតំបន់ និងសកលលោក។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់រវាងកងទ័ពទាំងពីរ ហើយប្រតិបត្តិការគោព្រៃរវាងកងទ័ពជើងគោកកម្ពុជា-ហ្វីលីពីន មិនត្រឹមតែបានបង្ហាញអំពីកិច្ចការទូតយោធានោះទេ ប៉ុន្តែក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងចំពោះការថែរក្សា ការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៃប្រទេសជាតិទាំងពីរ កម្ពុជា-ហ្វីលីពីន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា