Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ទឹកល្អក់២ បន្តផ្លាស់ប្ដូរប្រព័ន្ធលូចាស់ក្នុងមូលដ្ឋាន

បានផុស

នៅ

អាជ្ញាធរសង្កាត់ទឹកល្អក់២ បានយកចិត្តទុកដាក់ធើ្វការផ្លាស់ប្ដូរប្រព័ន្ធលូចាស់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះទឹកភ្លៀងក្នុងរដូវវស្សា និងបញ្ចៀសការជន់លិចទឹកដក់លើផ្លូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្លូវលេខ១៤៦ កែងផ្លូវ២៥៧ រហូតដល់ផ្លូវលេខ១៤៦ កែង ២៥៩ ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានកំពុងកាយផ្លូវ ដើម្បីផ្លាស់ប្តូរប្រព័ន្ធលូចាស់ ដាក់ លូថ្មី។

លោក សូ ជា ចៅសង្កាត់ទឹកល្អក់២ បានផ្ដល់បទសម្ភាសន៍តាមទូរស័ព្ទជាមួយកម្ពុជាថ្មី ថា គម្រោងអភិវឌ្ឍន៍នេះមានប្រវែង២៥០ម៉ែត្រ។ ប៉ុន្តែកាលពីគម្រោងអភិវឌ្ឍន៍ឆ្នាំ២០២៣ ខាងសង្កាត់បានធើ្វការផ្លាស់ប្ដូររួចប្រវែង៤០ម៉ែត្រ ដោយថវិកាមានកំណត់ទើបផ្អាកការផ្លាស់ប្ដូរជាបណ្តោះអាស្នន។ រហូតដល់ឆ្នាំ២០២៤ ទើបរដ្ឋបាលសង្កាត់ទឹកល្អក់ទី២ បានទទួលកញ្ចប់ថវិកាសម្រាប់អភិវឌ្ឍន៍បន្តនូវគម្រោងដែលសេសសល់ មានប្រវែងជាង២០០ម៉ែត្រ។

លោកចៅសង្កាត់ បន្តថា ចំពោះប្រព័ន្ធលូចាស់មានទំហំតូចគ្មានស្តង់ដានោះទេ ទើបអាជ្ញាធរធ្វើការផ្លាស់ប្តូរប្រព័ន្ធលូ ដាក់ទំហំ៦តឹក ឱ្យត្រូវតាមស្តង់ដា។

លោកស្រី ណារី តំណាងពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បានសម្តែងអារម្មណ៍ត្រេកអរនៅពេលអាជ្ញាធរយកចិត្តទុកដាក់ធ្វើការស្តារលូចាស់ៗ ដាក់ប្រព័ន្ធលូថ្មីជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ដោយកន្លងទៅ រាល់មានភ្លៀងធ្លាក់ កំណាត់ផ្លូវ១៤៦ នេះ តែងមានដក់ទឹក អមសងខាងផ្លូវ ដែលធ្វើឱ្យអ្នករស់នៅ ក៏ដូចជាអ្នកធ្វើដំណើរពិបាកតែម្តង។

តែយ៉ាងណា អាជ្ញាធរ បានស្នើសុំទៅប្រជាពលរដ្ឋ មេត្តាយោគយល់ចំពោះការដ្ឋានកំពុងសាងសង់ និងដាក់លូដែលមានការប៉ះពាល់ ហើយក៏សំណូមពរប្រជាពលរដ្ឋ ត្រូវវេចខ្ចប់សំរាមដាក់ឱ្យបានត្រឹមត្រូវ ជៀសវាងពេលមានភ្លៀងធ្លាក់សំរាមហូរចូលក្នុងប្រព័ន្ធលូបង្កការកកស្ទះលំហូទឹក៕ អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

KPT+៧ នាទី មុន

«ច្បាប់សត្វចាប» ឪពុកម្ដាយគ្រប់រូបគួរប្រើសម្រាប់បង្រៀនកូនៗ

សេចក្ដីជូនដំណឹង១១ នាទី មុន

៣០ ឆ្នាំនៃការធ្វើឲ្យប្រទេសកម្ពុជាកាន់តែប្រសើរ៖ ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន HEINEKEN ចំពោះនិរន្តរភាព ភាគទី ៣៖ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ

ព័ត៌មានជាតិ២២ នាទី មុន

អ្នកនាំពាក្យអប់រំ អំពាវនាវឱ្យសាលា និងមាតាបិតាបង្កើនយកចិត្តទុកដាក់ ក្នុងរដូវវស្សា

សេដ្ឋកិច្ច៣៤ នាទី មុន

ធនាគារពិភពលោកតែងតាំងលោកស្រី Tania Meyer ជាប្រធានថ្មីនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៥២ នាទី មុន

បារាំង ​​ស៊ើបអង្កេត​​លើ​​សារ​គំរាម​សម្លាប់​​អត្តពលិក​អ៊ីស្រាអែល​​​នៅ​​ប៉ារីស

Sokha Hotels

ព័ត៌មានពេញនិយម