ព័ត៌មានជាតិ
រដ្ឋបាលខេត្តជូនដំណឹងឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នដោយសារទឹកស្ទឹងសង្កែហក់ឡើងខ្លាំង
នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តបាត់ដំបង បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងសង្កែ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយសារតែសន្ទុះទឹកស្ទឹងសង្កែកំពុងហក់ឡើងខ្លាំង។
យោងទៅលើសេចក្តីជូនដំណឹងរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង រយៈពេល ៣ថ្ងៃចុងក្រោយនេះ នៅក្នុងស្រុកសំឡូតមានភ្លៀងធ្លាក់ជាប់ៗគ្នា ដែលបង្កឱ្យទឹកនៅតាមដងអូរនានាត្រូវហូរចាក់ចូលទៅក្នុងស្ទឹងសង្កែ នឹងធ្វើឱ្យទឹកចាប់ផ្ដើមជននៅក្នុងអាងពហុបំណងសេកសក។ ដូច្នេះមន្ទីរធនធានទឹក និងឧតុនិយម សម្រេចបើកទ្វារទឹកដើម្បីបន្ធូរទឹកចេញពីអាង ដើម្បីជៀសវាងបញ្ហាផ្សេងៗដែលអាចកើតមានឡើង នៅទំនប់ពហុបំណងសេកសក ដែលមានទីតាំងស្ថិតនៅក្នុងស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។
ដោយឡែកសម្រាប់ទ្វារទឹកទំនប់កង្ហត ស្ថិតក្នុងស្រុកបាណន់ ក៏ត្រូវតែបើកចំហដូចគ្នា ដើម្បីឱ្យកម្លាំងទឹកដែលកំពុងជន់ហូរធ្លាក់មកតាមបណ្ដោយស្ទឹងសង្កែ ដូច្នេះប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងដែលស្ថិតក្នុងស្រុកបាណន់ ស្រុកសង្កែ ក្រុងបាត់ដំបង និងស្រុកឯកភ្នំ ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីជៀសវាងបញ្ហាណាមួយដែលកើតមានឡើងជាយថាហេតុ ៕ អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា