Connect with us

ព័ត៌មានអន្ដរជាតិ

តើកម្លាំងរញ្ជួយដីចន្លោះ៥,១-៥,៣  រិចទ័រ បណ្តាលឱ្យខូចខាតកម្រិតណា?

បានផុស

នៅ

យោងលើទិន្នន័យវាយតម្លៃបឋម កម្លាំងរញ្ជួយដីត្រឹម៥,១-៥,៣រិចទ័រនឹងបណ្តាលឱ្យអ្នករស់នៅតំបន់ផ្ទាល់ដឹងថាមានកម្លាំងរញ្ជួយ ប៉ុន្តែវានឹងមិនបណ្តាលឱ្យមានការខូចខាតធ្ងន់ធ្ងរ ក្រៅពីការធ្លាក់របស់របរចេញពីធ្នើ ឬក៏បែកបាក់បង្អួចអគារនោះទេ។ តំបន់ប្រជុំជន Kon Tum មានប្រជាជន៤៧៤០០នាក់ មានចម្ងាយ៥៨គីឡូម៉ែត្រពីមជ្ឍមណ្ឌលរញ្ជួយដី។

តាមការព្យាករណ៍ ការរញ្ជួយនោះនឹងបណ្តាលឱ្យញ័រនៅភូមិភាគកណ្តាលវៀតណាម និងភាគខាងត្បូងប្រទេសឡាវ។

តាមការចុះផ្សាយរបស់ crisis24.garda អាជ្ញាធរត្រូវការពេលវេលាច្រើនម៉ោង ដើម្បីវាយតម្លៃពីផលប៉ះពាល់បណ្តាលឱ្យខូចខាតដោយសារគ្រោះរញ្ជួយដីដ៏កម្រនេះ។

បន្ថែមពីនេះទៀត អាជ្ញាធរប្រហែលជាត្រូវបិទសេវាដឹកជញ្ជូនជាបណ្តោះអាសន្នក្នុងតំបន់ដែលរងការវាយប្រហារដោយផ្ទាល់ ដើម្បីត្រួតពិនិត្យមើលការខូចខាត។ ការរំខានខ្លះអាចកើតមានអំឡុងពេលបិទចរាចរណ៍នេះ ប៉ុន្តែសេវាកម្មទំនងចាប់ផ្តើមឡើងវិញក្នុងរយៈពេលដ៏ខ្លី ប្រសិនបើគ្មានការខូចខាតធ្ងន់ធ្ងរទេនោះ។

យ៉ាងណាមិញ រញ្ជួយដីចន្លោះ៥,១-៥,៣  រិចទ័រ មិនត្រឹមកើតលើខេត្តនៅវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែកម្លាំងនេះក៏បានអង្រួនដល់ខេត្ត Ubon Ratchathani និង Sakon Nakhon ប្រទេសថៃ ដោយបណ្ដាលឲ្យមនុស្សនៅក្នុងអគារខ្ពស់ៗ មានអារម្មណ៍វិលមុខ ចង់ក្អូតចង្អោរ និងញ័រទ្រូងជាខ្លាំង៕

រូបភាពពី volcanodiscovery
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចុចអាន៖រញ្ជួយដីនៅខេត្តវៀតណាមជាប់កម្ពុជា តែញ័រខ្លាំងដល់ទឹកដីប្រទេស ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ ពិធីបុណ្យដារលាន ជាបុណ្យប្រពៃណីដូនតាខ្មែរ ដើម្បីជួបជុំ និងអបអរ បន្ទាប់ហត់នឿយក្នុងពេលបង្ករបង្កើនផលរហូតដល់ប្រមូលផលស្រូវ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មនុស្សលើយន្តហោះសរុប១៨១នាក់ ទំនងជានៅរស់តែ២នាក់ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់

សន្តិសុខសង្គម១៣ ម៉ោង មុន

ប៉ូលិសក្រុងដូនកែវ ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីហិង្សា

ព័ត៌មានជាតិ១៤ ម៉ោង មុន

អគារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាលាក្រៅ បានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការដើម្បីបម្រើវិស័យមនុស្សធម៌

Sokha Hotels

ព័ត៌មានពេញនិយម