សន្តិសុខសង្គម
ទឹកស្ទឹងសង្កែហក់ឡើងខ្លាំងជន់លិចផ្លូវមួយចំនួនក្នុងក្រុងបាត់ដំបង
កម្ពស់ទឹកស្ទឹងសង្កែកាន់តែមានសន្ទុះកើនឡើងឥតឈប់ឈរ ជិតដល់កម្ពស់ដែលត្រូវប្រកាសអាសន្នហើយ។ បើយោងទៅលើសេចក្តីជូនដំណឹងរបស់មន្ទីរធនធានទឹក និងឧតុនិយម គឺដោយសារតែនៅប៉ែកក្បាលស្ទឹង ដែលស្ថិតក្នុងស្រុកសំឡូត គឺមានការធ្លាក់ភ្លៀងជាប់ៗគ្នា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នេះ កម្ពស់ទឹកស្ទឹងសង្កែបានឡើងរហូតជាង ១៣ម៉ែត្រ ដែលប្រកៀកទៅនឹងកម្ពស់ប្រកាសអាសន្ន នេះដោយសារតែមន្ទីរធនធានទឹកបានបើកទ្វារទឹកទំនប់ពហុបំណងសេកសក ទម្លាក់ចូលមកក្នុងស្ទឹងសង្កែ ដោយសារតែទឹកជនចូលខ្លាំងពេកនៅក្នុងអាងទឹកពហុបំណង។ ដូច្នេះទ្វារទឹកកង្ហត ក៏ត្រូវតែបើកទម្លាក់ទឹកចូលមកក្នុងស្ទឹងសង្កែដូចគ្នា ព្រោះនៅពេលកម្លាំងទឹកបុកខ្លាំង អាចបង្កជាហានិភ័័យទៅលើទ្វារទឹក និងទំនប់ទាំងនោះបាន។
នៅព្រឹកនេះដែរគេសង្កេតឃើញថា ទឹកស្ទឹងចាប់ផ្ដើមហូរចូលតាមលូ បញ្ច្រាស់ចូលមកក្នុងក្រុងបាត់ដំបងវិញហើយ ដោយសារតែកម្ពស់ទឹកស្ទឹងកើនឡើងខ្ពស់ជាងផ្លូវក្នុងក្រុង ដូច្នេះទីតាំងមួយចំនួនកំពុងលិចលង់ជាបណ្ដើរៗហើយ សំខាន់គឺចំណុចណាដែលទាបជាងទឹកស្ទឹង ដែលលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួនកំពុងត្រៀមបាវខ្សាច់ ដើម្បីរារាំងទឹកកុំឲ្យហូរចូលទៅក្នុងលំនៅដ្ឋានរបស់ខ្លួន ម្យ៉ាងទៀតផ្លូវក៏មានការលំបាកក្នុងការធ្វើដំណើរ ដោយសារតែការកាយដាក់លូបង្កើតជាជង្ហុក ស្របពេលដែលទឹកលិចចេញមកលើផ្លូវថែមទៀតបង្កទៅជាអន្លង់ និងអាចគ្រោះថ្នាក់បានប្រសិនបើអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ណាសា៖ ស្រទាប់ភពពុធ កម្រាស់ជាង ១៦គីឡូម៉ែត្រ អាចក្រាលដោយពេជ្រសុទ្ធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តក្រចេះ ឃាត់ខ្លួនបុរសដែលជាន់ទង់ជាតិខ្មែរ នៅលើទូកនេសាទ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
តុលាការឱ្យឃុំខ្លួនបណ្ដោះអាសន្នលើ លោក ស្រ៊ុន ស៊្រន និងបក្សពួក ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
-
ព័ត៌មានជាតិ២២ ម៉ោង ago
បណ្ឌិត គិន ភា៖ មានគំនិតជាតិនិយមល្អហើយ តែអ្នកបន្លំខ្លួនធ្វើជាអ្នកជាតិនិយមដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន មានច្រើនណាស់
-
កីឡា៧ ថ្ងៃ ago
ភរិយាលោកគ្រូ អេ ភូថង ចេញសារសុំទោសរឿងតវ៉ាម្សិលមិញ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
រញ្ជួយដីនៅខេត្តវៀតណាមជាប់កម្ពុជា តែញ័រខ្លាំងដល់ទឹកដីប្រទេស ថៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មនុស្ស១៤៦នាក់ កប់ស្លាប់ក្រោមបំណាក់ដីភក់ នៅប្រទេស អេត្យូពី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្លូវបេតុងជិត៦០០ម៉ែត្រ ដែលមិនប្រកាសដេញថ្លៃជាសាធារណៈ ចាប់ផ្តើមលួចសាងសង់