Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ពថៃ គ្រោងទិញអាវុធច្រើនប្រភេទថែមទៀត ទុកការពារជាតិ ៣ឆ្នាំខាងមុខ

បានផុស

នៅ

កងទ័ពថៃ បានដាក់ចេញនូវសំណើសម្រាប់ឆ្នាំ២០២៤ ដោយក្នុងនោះ មានការអំពាវនាវសុំទិញអាវុធជាច្រើនប្រភេទ រួមទាំងយន្តហោះគ្មានមនុស្សបើកប្រដាប់អាវុធផងដែរ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខរបស់ប្រទេស ក្នុងរយៈពេល៣ឆ្នាំខាងមុខ។

(រូបថត៖ Pattarapong Chatpattarasill)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Bangkok Post​ កាលពីថ្ងៃអាទិត្យទី២៨ខែកក្កដាឆ្នាំ២០២៤ សំណើនេះបានគូសបញ្ជាក់ថា កងទ័ពត្រូវការអាវុធដើម្បីការពារជាតិ ពីការគំរាមកំហែងគ្រប់ប្រភេទ។

ត្បិតតែសំណើខាងលើបានបង្ហាញពីប្រភេទអាវុធនិងឧបករណ៍ពាក់ព័ន្ធក៏ពិតមែន ប៉ុន្តែវាមិនបញ្ចូលព័ត៌មានលម្អិតខ្លាំងណាស់ណាពេកទេ។

យ៉ាងណាក្តី គេមើលឃើញថា ក្រៅពីយន្តហោះគ្មានមនុស្សបើក និងឧទ្ធម្ភាគចក្រវាយប្រហារ, សំណើនេះបានបញ្ជាក់ថា កងទ័ពក៏ត្រូវការរថក្រោះ រថពាសដែក ឧទ្ធម្ភាគចក្រល្បាត យន្តហោះដឹកជញ្ជូន ប្រព័ន្ធរ៉ាដាការពារ ប្រព័ន្ធត្រួតពិនិត្យដែនដី និងឧបករណ៍ស៊ើបការណ៍និងទំនាក់ទំនង ដែលមានសមត្ថភាពល្អជាងមុនផងដែរ។

(រូបថត៖ Getty)

ពាក់ព័ន្ធបញ្ហានេះ អគ្គមេបញ្ជាការកងទ័ព លោកឧត្តមសេនីយ៍ Charoenchai Hinthao និយាយថា សំណើត្រូវបានផ្សព្វផ្សាយ ដើម្បីឲ្យសាធារណជនទូទៅ ទទួលស្គាល់និងយល់ឲ្យកាន់តែច្បាស់ពីតួនាទីរបស់កងទ័ព និងក្របខ័ណ្ឌអភិវឌ្ឍរបស់ខ្លួន ហើយបញ្ជី​អាវុធនេះទៀតសោត ​គឺ​ផ្អែក​លើ​បញ្ហា​ប្រឈម​ដែល​អាច​កើត​មាន​ចាប់​ពី​ពេល​បច្ចុប្បន្ន​ដល់​ឆ្នាំ២០២៧។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ កញ្ចប់ថវិកាការពារជាតិរបស់ប្រទេសថៃ មានចំនួន ៥.៨៩ ពាន់លានដុល្លារអាមេរិក, ថយចុះបន្តិចបើធៀបនឹងឆ្នាំ២០២២ ដែលមានប្រហែល ៦.០៦ពាន់លានដុល្លារអាមេរិក ហើយកញ្ចប់ថវិកា ត្រូវគេព្យាករថានឹង កើនឡើងបន្តិចវិញក្នុងឆ្នាំ២០២៤នេះ ពោលអាចឈានដល់ប្រហែល ៦.០១ពាន់លានដុល្លារអាមេរិក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ នៅ​តែ​ជា​ប្រភពចម្បង​នាំ​គ្រឿងញៀន​​ចូល​ទឹក​ដី​កូរ៉េ​ខាង​ត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៣ នាទី មុន

“ចាប៉ីផ្អែម” បទថ្មីអ្នកនាង ម៉េង កែវពេជ្ជតា រួមសម្តែងនឹងកូនស្រី ក្នុងន័យផ្សព្វផ្សាយកេរដំណែលដូនតាខ្មែរ ទៅកាន់ពិភពលោក

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

បាងកក ចេញច្បាប់ ឲ្យតែពលរដ្ឋថៃក្រីក្រប៉ុណ្ណោះ អាចលក់ដូរតាមផ្លូវបាន ជាតិសាសន៍ដទៃគ្មានសិទ្ធិទេ

សេដ្ឋកិច្ច២១ នាទី មុន

អាមេរិកប្ដេជ្ញា ខិតខំពង្រីកពាណិជ្ជកម្ម និងការវិនិយោគជាមួយកម្ពុជា

អត្ថាធិប្បាយ២៣ នាទី មុន

បទអត្ថាធិប្បាយ៖ បើជួបករណីផិតក្បត់ តើគួររត់រកច្បាប់ឱ្យដោះស្រាយ ឬថតបង្ហោះនៅលើបណ្តាញសង្គម?

ជីវិតកម្សាន្ដ៣២ នាទី មុន

ស្ងាត់ៗ តារា Kpop ជំនាន់ទី៣រូបនេះ ប្រកាសមានផ្ទៃពោះ

Sokha Hotels

ព័ត៌មានពេញនិយម