ព័ត៌មានអន្ដរជាតិ
ត្រឹម១សប្ដាហ៍ លោកស្រី ហារីស ប្រមូលលុយចូលបក្សបាន ២០០លានដុល្លារ
បេក្ខភាពគណបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស អាចរកសម្លេងគាំទ្រថ្មីបានចំនួន ១៧ម៉ឺននាក់ និងថវិកាចូលរួមនៅក្នុងយុទ្ធនាការបោះឆ្នោតរបស់បក្សលោកស្រីបានចំនួន ២០០លានដុល្លារ ក្នុងរយៈពេលត្រឹមតែ១សប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីការប្រកាសដកខ្លួនចេញរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។
លោក Rob Flaherty អ្នកគ្រប់គ្រងយុទ្ធនាការរបស់លោកស្រីអនុប្រធានាធិបតី បានបង្ហោះនៅលើបណ្ដាញសង្គម X កាលពីថ្ងៃទី២៨ខែកក្កដាថា៖ «ក្នុងពេល១សប្ដាហ៍ដែលយើងចាប់ផ្ដើម លោកស្រី កាម៉ាឡា ហារីស រៃអង្គាសប្រាក់បានចំនួន ២០០លានដុល្លារ។ ៦៦ភាគរយក្នុងនោះបានមកពីអ្នកបរិច្ចាគថ្មីៗ។ យើងបានចុះឈ្មោះអ្នកស្ម័គ្រចិត្តថ្មីចំនួន ១៧ម៉ឺននាក់»។
ចំណែកលោក ដូណាល់ ត្រាំ ដែលជាដៃគូប្រជែងមកពីគណបក្សសាធារណរដ្ឋ ធ្លាប់បានប្រកាសកាលពីដើមខែកក្កដាថា យុទ្ធនាការឃោសនាបោះឆ្នោតរបស់បក្សលោកអាចរៃអង្គាសថវិកាបាន ៣៣១លានដុល្លារនៅក្នុងត្រីមាសទី២ឆ្នាំ២០២៤ ខណៈយុទ្ធនាការបស់លោក បៃដិន មុនពេលប្រកាសឈប់ឈរឈ្មោះសម្រាប់អាណត្តិថ្មី អាចរកបានត្រឹមតែ ២៦៤លានដុល្លារប៉ុណ្ណោះពីអ្នកគាំទ្រ នៅក្នុងរយៈពេលដូចគ្នា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ខែកក្កដា លោកស្រី កាម៉ាឡា ហារីស បានប្រកាសជាផ្លូវការនូវបេក្ខភាពរបស់លោកស្រីនៅក្នុងគណបក្សប្រជាធិបតេយ្យចំពោះការប្រជែងតំណែងជាប្រធានាធិបតី សម្រាប់ការបោះឆ្នោតថ្នាក់ជាតិរបស់សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ខែវិច្ឆិកាខាងមុខ។
ការជ្រើសតាំងបេក្ខភាពថ្មីរបស់គណបក្សប្រជាធិបតេយ្យ ធ្វើឡើងបន្ទាប់ពីលោក ចូ បៃដិន បានប្រកាសដកបេក្ខភាពឈរឈ្មោះបោះឆ្នោតកាលពីថ្ងៃទី២១ខែកក្កដា ហើយបង្ហាញការគាំទ្រពេញទំហឹងទៅលើលោកស្រីអនុប្រធានាធិបតី កាម៉ាឡា ហារីស។ ចំណែកឯអតីតប្រធានាធិបតីទី៤៤របស់អាមេរិកលោក បារ៉ាក់ អូបាម៉ា ក៏បានយល់ស្របក្នុងការរើសយកលោកស្រី ហារីស ជាបេក្ខភាពប្រធានាធិបតីផងដែរ ដើម្បីប្រកួតប្រជែងជាមួយលោក ដូណាល់ ត្រាំ ដែលជាបេក្ខភាពមកពីគណបក្សសាធារណរដ្ឋ។
លោកស្រី ហារីស គឺជាស្ត្រីជនជាតិស្បែកខ្មៅ ឬអ្នកមានដើមកំណើតអាស៊ីខាងត្បូងដំបូងគេ ដែលឡើងឋានៈជាអនុប្រធានាធិបតីអាមេរិក ហើយប្រសិនបើលោកស្រីអាចផ្តួលលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតខែវិច្ឆិកាមែននោះ លោកស្រី ហារីស នឹងក្លាយជាស្ត្រីទីមួយដែលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក៕
ដោយ៖ ឈាង
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ក្រុមហ៊ុនចិនចាប់អារម្មណ៍បោះទុនវិនិយោគ លើវិស័យថាមពលអគ្គិសនីនៅកម្ពុជា