Connect with us

ព័ត៌មានអន្ដរជាតិ

សមរភូមិ​រុស្ស៊ី​​-​អ៊ុយក្រែ​ន​​កើន​ឡើង​កម្តៅ​ ខណៈ​យន្តហោះ​ចម្បាំង​ F-16 ទៅដល់​ដៃអ៊ុយក្រែន

បានផុស

នៅ

យោធា​អ៊ុយក្រែន​​​បាន​​ប្រើប្រាស់​យន្តហោះ​​គ្មាន​មនុស្ស​បើក (ដ្រូន) ​​បាញ់ស្រោច​​​​​លើ​​តំបន់​​ Kursk​ ក្នុង​ទឹកដី​រុស្ស៊ី ​ខណៈដែលរុស្ស៊ី​បង្កើន​ការ​វាយ​ប្រហារ​​នៅ​​តំបន់​​​ភាគខាងកើត​អ៊ុយក្រែន​ ដោយ​មាន​​សេកក្តីរាយការណ៍​ថា ​រុស្ស៊ី​បាន​ដណ្តើម​កាន់​កាប់​​ភូមិចំនួន​​២​​។

ប្រភេទ​យន្តហោះ​ចម្បាំង​ f-16។ F-16 power
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បង្កើន​ការ​ប្រយុទ្ធ​គ្នា​​ក្នុង​ពេល​នេះ​ ស្រប​ពេល​ដំណឹង​នៃ​ការ​រ​ផ្គត់ផ្គង់​​យន្តហោះ​ចម្បាំង​​​ F-16 ដ៏​មាន​ប្រសិទ្ធភាព​បំផុត​របស់​សមាជិក​នៃ​អង្គការ​ណាតូដែលសន្យា​ជួយ​អ៊ុយក្រែន​ក្នុងពេលកន្លង​មក​​ បាន​ទៅដល់​ដៃ​​ភាគី​អ៊ុយក្រែន​ដែលស្រេក​ឃ្លាន​​យន្តហោះ​ចម្បាំង​ប្រភេទ​នេះ​ជា​យូរមក​ហើយដើម្បី​តតាំង​ជាមួយ​សត្រូវ​ដ៏​មាន​អំណាច​​​រុស្ស៊ី​​។​

​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន The Guardian ​បាន​អះអាង​ថា ​​​​រុស្ស៊ី​​​បាន​អះអាង​ពី​ការ​​​ឈ្នះ​ក្នុង​សមរភូមិ​​ជួរមុខ​ ដោយ​​​ដណ្តើម​កាន់​កាប់​​​ភូមិ​២​​ទៀត គឺ​ ភូមិ ​Progres និង ភូមិ Yevgenivka ​​ក្នុង​តំបន់​ Donetsk ភាគខាងកើតប្រទេស​អ៊ុយក្រែន​​ ស្រប​គ្នា​ដែល​​ប្រធានា​ធិបតី​អ៊ុយក្រែន​ទទួល​ស្គាល់​ថា ​«យោធា​របស់​លោក​​​ស្ថិតក្រោម​សម្ពាធ​ដ៏ខ្លាំង»។

សេចក្តី​រាយការណ៍​​​របស់​ភាគី​រុស្ស៊ី​ក៏បាន​លើក​ឡើង​ពី​ការ​​វាយ​ប្រហារ​​​ដ៏ខ្លាំង​​ពីភាគី​អ៊ុយក្រែន​​​ដោយ​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក(ដ្រូន) ​លើតំបន់ Kursk ជា​ប់​ព្រំដែន​អ៊ុយក្រែន​ ចាប់​ផ្តើម​​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ព្រម​ទាំង​មាន​ការបំផ្លិច​បំផ្លាញ​​​​កន្លែងចែក​ចាយ​ប្រេង​​ក្នុង​តំបន់​នោះ​ផង។

យោ​ង​ការ​ផ្សាយរបស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ ដែលបាន​ដកស្រង់​សម្តី​​​​អភិបាល​ស្តីទីតំបន់ Kursk​​ ​​លោក Andrei Smirnov ដែល​​និយាយ​ក្នុង​គ្រុប​តេឡេក្រាមថា ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​រុស្ស៊ី​​បាន​បាញ់​​​ទម្លាក់​​​ដ្រូន​ចំនួន​១៣​គ្រឿង​​ដែល​ត្រូវ​បាន​បញ្ជា​ចេញ​ពី​ទឹកដី​​អ៊ុយក្រែន ប៉ុន្តែ​ក្នុង​របាយ​ការណ៍​នោះ មិនបាន​​បញ្ជាក់​​នូវ​ចំនួន​​ដ្រូន​ដែលត្រូវ​បាន​បញ្ជា​​ចេញ​នោះទេ​។

ប្រធានាធិបតី​​ អ៊ុយក្រែន​ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ( Volodymyr Zelensky) បាន​ទទួល​ស្គាល់​ថា ​​កង​កម្លាំង​របស់​​ទីក្រុង​កៀវ​កំពុង​​​ស្ថិត​ក្រោម​សម្ពាធ​​ដ៏ខ្លាំង​​ក្នុង​តំបន់​​ អំឡុង​ពេល​រាត្រី​ថ្ងៃ​អាទិត្យ។​​ យោង​ការ​ផ្សាយ​របស់​​​សារព័ត៌មាន  The Guardian។

ទង់ជា​តិរុស្ស៊ី និង​អ៊ុយក្រែន​​ត្រូវ​គេ​​ដាកផ្ទឹមគ្នា​លើ​រូបភាព​ដែល​ខ្ទេចខ្ទាំ​ដោយសារ​សង្គា្រម​។

​​លោក ហ្សេលេនស្គី បាន​និយាយថា៖​«វាជាការ​ប្រឈម​​ខ្លាំង​ណាស់​ក្នុង​ទិស​ដៅសមរភូមិ​​​​ Donetsk ហើយ​​វា​​ស្ថិតនៅ​ក្នុង​ទិសដៅ​ទៅ​កាន់​  Pokrovsk ដែល​មាន​​​ការ​បាញ់​​​ប្រហារ​ដ៏ខ្លាំង​​​​របស់​ភាគី​រុស្ស៊ី​នៅ​ប៉ុន្មានសប្តាហ៍​នេះ​​ ជា​ការ​វាយ​ប្រហារ​របស់​សត្រូវ​​​ដ៏ខ្លាំង​បំផុត​​​​​នៅ​ទីនោះ​»។

ប្រភេទ​យន្តហោះ​ចម្បាំង F-16។​

ការ​បង្កើន​ការ​វាយប្រហារ​​គ្នា​​​ក្នុងរយៈពេលចុង​ក្រោយ​នេះ ដោយសារ​​ភាគី​អ៊ុយក្រែ​ន​បាន​ទទួល​​​នូវ​យន្តហោះ​ចម្បាំង​​ F-16 ជាច្រើន​គ្រឿង​​​ពី​ប្រទេស​ក្នុងអង្គការ​ណាតូ​។​ យោង​តាម  Washington Post យន្តហោះ​ប្រភេទ​​​​ F-16 ទើប​ទៅដល់​​​​ប្រទេស​អ៊ុយក្រែន​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១៦ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៤៥ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម