Connect with us

ព័ត៌មានអន្ដរជាតិ

ការវិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​របស់​វៀតណាម​ កើន​ឡើង​ដល់​ ១៨ ប៊ីលាន​ដុល្លារ​ ក្នុង​រយៈ​ពេល​៧​ខែ​ដើម​ឆ្នាំ

បានផុស

នៅ

​ទិន្នន័យ​ចុងក្រោយ​ពី​​ទីភ្នាក់ងារវិនិយោគបរទេសរបស់​វៀតណាម​ បាន​បង្ហាញ​ថា​ ចន្លោះ​ពី​ខែ​មករា ដល់​ថ្ងៃ​ទី​២០​ ខែ​កក្កដា​ ឆ្នាំ​នេះ​ វៀតណាម​បាន​ទទួល​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​ (FDI) ​ប្រមាណ​ ១៨ ប៊ីលាន​ដុល្លារ​ ដោយ​ស្មើ​នឹង​កំណើន​ ១០ ភាគរយ​ បើ​ធៀបទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។ នេះបើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Viet Nam News។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រមាណ​ ១២,៥៥ ប៊ីលាន​ដុល្លារ​នៃ​ទំហំ​ FDI សរុប​ ត្រូវ​បាន​បញ្ចេញប្រើ​។ បើ​តាម​ទិន្នន័យ​ជា​លម្អិត​ ចន្លោះ​ពី​ខែ​មករា ដល់ខែកក្កដា លំហូរ FDI ថ្មី មានចំនួនសរុប ១០,៧៦ ប៊ីលាន​ដុល្លារ​ ​​កើន​ឡើង​ ៣៥,៦ ភាគរយ​ ​ខណៈ​ដើមទុនបន្ថែម​មានចំនួន ៤,៩៧ ប៊ីលាន​ដុល្លារ​ ​​កើន​ឡើង​ជិត​ ២០ ភាគរយ​។ ចំណែក​ឯ​ការវិនិយោគពីបរទេសតាមរយៈការរួមចំណែកមូលធន និងការទិញភាគហ៊ុនវិញ​ បាន​ធ្លាក់​​ប្រមាណ​ ៤៥,២ ភាគរយ​ មក​នៅ​ត្រឹម​ ២,២៧ ប៊ីលាន​ដុល្លារ​។ ​

ទិន្នន័យ​ដដែល​បង្ហាញ​ថា​ ឧស្សាហកម្មកែច្នៃ និងផលិត នាំ​មុខ​គេ ដោយ​​គ្រប​ដណ្ដប់​លើ​ទំហំ​ ១២,៦៥ ប៊ីលាន​ដុល្លារ​ ឬ​​ ៧០,៣ ភាគរយ​ នៃ​ FDI ដែល​បាន​ចុះ​បញ្ជី​។ ​វិស័យ​អចលនៈទ្រព្យ បាន​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​ ២ ដោយ​រួម​ចំណែក​ការ​វិនិយោគ​សរុប​ប្រមាណ​ ២,៨៧ ប៊ីលាន​ដុល្លារ​។ ​

ក្នុងចំណោមប្រទេស និងដែនដីចំនួន ៩១​ ដែល​វិនិយោគនៅវៀតណាម សិង្ហបុរីគឺជាអ្នកវិនិយោគធំជាងគេ ដោយបានចុះ​បញ្ជី​វិនិយោគជិត ៦,៥២ ប៊ីលាន​ដុល្លារ​នៅវៀតណាម​ កើន​ឡើង​ជិត​ ៨០ ភាគរយ​។ ​ហុងកុង គឺជាអ្នកវិនិយោគធំទី២ ​ក្នុង​ទំហំ​សរុប ២,១៩ ប៊ីលាន​ដុល្លារ​ ពោល​គឺ​កើន​ច្រើន​ទ្វេដង​ បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន​។

អ្នក​ជំនាញ​​មើល​ឃើញ​ថា​ វៀតណាម​មានភាព​​ទាក់​ទាញ​ជាច្រើន​សម្រាប់​ក្រុម​ហ៊ុន​វិនិយោគ​ពី​បរទេស​ ដោយ​ក្នុង​នោះ​រួមមាន​ទាំង​គោលនយោបាយ​ផ្តល់ជូននូវ​ពន្ធសាជីវកម្មក្នុង​អត្រា​ប្រកួតប្រជែង និង​លើកទឹកចិត្តសម្រាប់​ក្រុមហ៊ុន​ផលិត​ផ្សេង​ៗ​។ លើស​ពី​នេះ​ វៀតណាម​មាន​ការ​វិនិយោគ​យ៉ាង​សំខាន់​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ចំនួន ៥,៧ ភាគរយ​នៃ GDP សរុប​របស់​ប្រទេស​ ដែលនេះ​​ជា​ចំនួន​ខ្ពស់​បំផុត​នៅ​អាស៊ីអាគ្នេយ៍។

ការណ៍​ទាំង​នេះ​ហើយ​ ធ្វើ​​ឱ្យ​ទំហំ​ FDI របស់​វៀតណាម​ កើន​ឡើង​ជា​លំដាប់​ ជា​ពិសេស​ក្នុង​កាលៈទេសៈដែល​ក្រុមហ៊ុន​ជាច្រើន​ផ្លាស់ប្ដូរមូលដ្ឋាន​រោង​ចក្រ​របស់​ពួកគេ​ ដោយសារ​តែ​របត់​នៃ​ភូមិសាស្រ្ត​នយោបាយ​រវាង​ចិន​ និង​លោកខាង​លិច​ជា​ពិសេស​សហរដ្ឋ​អាមេរិក​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

សមរភូមិ​រុស្ស៊ី​​-​អ៊ុយក្រែ​ន​​កើន​ឡើង​កម្តៅ​ ខណៈ​យន្តហោះ​ចម្បាំង​ F-16 ទៅដល់​ដៃអ៊ុយក្រែន

សន្តិសុខសង្គម៧ នាទី មុន

អ្នកនាំពាក្យ៖ អ្នកលួចប្រើឯកសណ្ឋាន និងសញ្ញាសម្គាល់របស់អាវុធហត្ថ ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

ការវិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​របស់​វៀតណាម​ កើន​ឡើង​ដល់​ ១៨ ប៊ីលាន​ដុល្លារ​ ក្នុង​រយៈ​ពេល​៧​ខែ​ដើម​ឆ្នាំ

កីឡា២៤ នាទី មុន

ម្ចាស់​មេដាយ​មាស២៦​គ្រឿង​ក្នុង​កីឡាអូឡាំពិក​គិត​ត្រឹមថ្ងៃទី២៩កក្កដា

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

អ៊ីស្រាអែល គំរាម​សងសឹក​យ៉ាង​ចាស់​ដៃ​លើ​ហេសបូឡា ក្រោយការ​វាយ​ប្រហារ​​ស្លាប់​កុមារ​១២​នាក់

Sokha Hotels

ព័ត៌មានពេញនិយម