Connect with us

ព័ត៌មានអន្ដរជាតិ

​​ទេសចរណ៍​ថៃ​ ជួយ​ជំរុញការ​​ព្យាករ​នៃ​កំណើន​សេដ្ឋកិច្ច​​ដើរ​អូស​ជើង​​របស់​ប្រទេស​ ដល់​ ២,៧ ភាគរយ​

បានផុស

នៅ

ក្រសួង​ហិរញ្ញវត្ថុ​​​ថៃ​ បាន​បង្កើន​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ ពី​ ២,៤ ភាគរយ ​ក្នុង​ការព្យាករ​កាល​ពីលើក​មុន​ ដល់​ ២,៧ ភាគរយ​ ​ដោយសារ​តែ​ភាព​ដ៏​រឹង​មាំ​នៃ​លំហូរ​ចូល​ភ្ញៀវទេសចរ​បរទេស​​ និង​ការ​នាំចេញ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ The Thaiger កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ​ លោក Paopoom Rojanasakul បាន​គូស​ភ្ជាប់​​ទស្សនវិស័យវិជ្ជមាននេះ ​​ទៅ​នឹង​ភាព​ប្រសើរឡើងនូវលក្ខខណ្ឌសេដ្ឋកិច្ចក្នុងចំណោមដៃគូពាណិជ្ជកម្ម ដែល​ធ្វើ​ឱ្យ​ការ​នាំ​ចេញ​កើន​ឡើង​តិច​តួច​។ ការនាំចេញរបស់​ថៃ​ រំពឹងថានឹងកើនឡើង ២,៧ ភាគរយ​នៅ​ឆ្នាំ​នេះ​ ដោយ​លើសពីការព្យាករ ២,៤ ភាគរយ​ ​កាល​ពី​លើក​មុន​។

លោក Paopoom ​បាន​កត់​សម្គាល់​ថា កំណើន​សេដ្ឋកិច្ច​ថៃ​ អាច​នឹង​​កើន​ដល់​ ៣ ភាគរយ​ផង​នៅ​ឆ្នាំ​ ២០២៤ ដដែល​ ដោយ​ផ្អែក​លើ​លើ​ការ​អនុវត្ត​គោលនយោបាយផ្សេង​ៗ​របស់​រដ្ឋាភិបាល​​នា​ពេល​​ខាង​មុខ។ ការព្យាករ​កំណើន​ចុង​​ក្រោយ​ មិន​បាន​រាប់បញ្ចូល​គម្រោង​ «កាបូប​ឌីជីថល» ​​ទំហំ​ ១២,៥ ប៊ីលាន​ដុល្លារ​ ដែលរដ្ឋាភិបាល​ថៃ​​នឹង​ផ្ដល់​ជូន​ប្រជាជន​​រាប់​សិប​លាន​នាក់​​​ក្នុង​ត្រីមាស​ទី​៤ នៃ​ឆ្នាំ​នេះ​​នោះ​ទេ​។ ​លោក​ Paopoom បាន​អះ​អាង​ថា​ គម្រោង​នេះ​ អាចជួញ​ជំរុញ​ការ​ព្យាករកំណើន​សេដ្ឋកិច្ច​​ពី​ ១,២ ដល់​ ១,៨ ភាគរយ​ បន្ថែម​ទៀត​។ ​

ទេសចរណ៍ នៅតែជា​កត្តាជំរុញ​ដ៏សំខាន់​សម្រាប់​សេដ្ឋកិច្ចរបស់​ថៃ​ ចំ​ពេល​ដែល​ប្រទេស​នេះ​ត្រូវ​ជួប​នឹង​ការ​ធ្លាក់​ចុះ​នៃ​ផលិតកម្ម​ និង​​បំណុល​ពិបាក​ទារ​ខ្ពស់​ ដែល​រារាំង​ដល់​កំណើន​។ ​ក្រសួងហិរញ្ញវត្ថុ​រំពឹងថា ​ភ្ញៀវបរទេសចំនួន ៣៦ លាននាក់ នឹង​ចូល​មក​លេងថៃ​​ក្នុង​​ឆ្នាំ​នេះ​ ដែល​អាច​ឱ្យប្រទេស​កើប​ប្រាក់​ប្រមាណ​ ១,៦៩ ទ្រីលាន​បាត​​ ដោយសារ​តែ​គោលនយោបាយ​ផ្សេង​ៗ​ ជា​ពិសេស​ការ​លើក​លែង​ទិដ្ឋាការ​។ ​ក្នុង​ការ​ព្យាករ​កាល​ពី​លើក​មុន​ ថៃ​រំពឹង​ភ្ញៀវទេសចរ​ប្រមាណ​ ៣៥,៧ លាន​នាក់​ ដោយអាច​កើប​ប្រាក់​ប្រមាណ​ ១,៥៩ ទ្រីលាន​បាត​។ ​នេះ​បើ​តាម​លោក​ Paopoom។

គួរ​រំឭកថា​ កាល​ពី​ឆ្នាំ​មុន សេដ្ឋកិច្ច​ថៃ​បាន​កើន​ឡើង ១,៩ ភាគរយ​ ដោយ​យឺត​យ៉ាវ​ជាង​ការ​រំពឹង​ទុក​ និង​ទាប​ជាង​​ប្រទេស​ក្នុង​តំបន់​ជា​ច្រើន​។ អត្រា​នេះ​ ក៏​តិច​ជាង​​កំណើន​ ២,៥ ភាគរយ​ ដែល​ថៃ​បាន​កត់​ត្រា​ក្នុង​ឆ្នាំ​ ២០២២ ផង​ដែរ​៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២ នាទីutes មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

អ៊ុយក្រែន ចាប់បានទាហានកូរ៉េខាងជើង២នាក់ យកទៅ សុំដោះដូរជាមួយឈ្លើយសឹកនៅ រុស្ស៊ី

ចរាចរណ៍១២ នាទីutes មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

សន្តិសុខសង្គម៥០ នាទីutes មុន

ពលរដ្ឋអ្នកជាប់ខ្សែស្រឡាយចិន ចាប់ផ្ដើមទិញ​សម្ភារៈមួយចំនួនដើម្បីត្រៀមក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនខាងមុខ

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់២៤នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ចរាចរណ៍២ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់២៤នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ចរាចរណ៍១២ នាទីutes មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ព័ត៌មានជាតិ២៤ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ២៣ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

Sokha Hotels

ព័ត៌មានពេញនិយម