Connect with us

ព័ត៌មានអន្ដរជាតិ

បារាំង ​​ស៊ើបអង្កេត​​លើ​​សារ​គំរាម​សម្លាប់​​អត្តពលិក​អ៊ីស្រាអែល​​​នៅ​​ប៉ារីស

បានផុស

នៅ

រដ្ឋអាជ្ញា​បារាំង​បាន​បើក​ការស៊ើបអង្កេត​លើ​ការ​គំរាម​សម្លាប់​អត្តពលិក​អ៊ីស្រាអែល​៣នាក់ដែល​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​ក្រុងក្នុងទីក្រុងប៉ារីស។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុន NHK នៅថ្ងៃទី២៩ខែកក្កដានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការិយាល័យរដ្ឋអាជ្ញាទីក្រុងប៉ារីសបានឲ្យដឹងថា អ៊ីមែលគំរាមសម្លាប់ត្រូវបានផ្ញើទៅកាន់អត្តពលិកអ៊ីស្រាអែលបីនាក់ដែលចូលរួមប្រកួតកីឡាអូឡាំពិក ខណៈខ្លឹមសារនៃការគំរាមកំហែងនៅក្នុង​អ៊ីមែល​មិន​ត្រូវ​បាន​បង្ហាញ​នោះទេ។
ក្រុម​អ្នកស៊ើបអង្កេតកំពុងស៊ើបអង្កេតលើឧប្បត្តិហេតុនេះ ដោយសង្ស័យថាវាអាចជាការគំរាមកំហែងសម្លាប់ដោយមូលហេតុរើសអើងប្រឆាំងនឹងអ៊ីស្រាអែល។

ចំណែកយោងតាមទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា ព័ត៌មានផ្ទាល់ខ្លួនរបស់អត្តពលិកអ៊ីស្រាអែលដែលចូលរួមក្នុងការប្រកួតកីឡាត្រូវបានចេញផ្សាយដោយខុសច្បាប់នៅលើ Telegram កាលពីថ្ងៃសុក្រ អំឡុងពេលពិធីបើកកីឡាអូឡាំពិកបានកើតឡើង។ព័ត៌មានទាំងនោះមានដូចជាព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់អត្តពលិកជនជាតិអ៊ីស្រាអែលរួមទាំងលទ្ធផលតេស្តឈាម និងលិខិតបញ្ជាក់ការចូល ប៉ុន្តែទិន្នន័យ​ទាំងនេះត្រូវ​បាន​លុប​ចេញ​តាម​សំណើ​របស់​អាជ្ញាធរ​បារាំង។

(រូបភាព៖ Getty)

សុវត្ថិភាពរបស់អត្តពលិកអ៊ីស្រាអែល គឺជាបញ្ហាប្រឈមមួយសម្រាប់អាជ្ញាធរបារាំង ខណៈដែលការប្រយុទ្ធនៅតែបន្តនៅក្នុងតំបន់ហ្គាហ្សា រវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមអ៊ីស្លាមហាម៉ាស។ដើម្បីរឹតបន្តឹងការការពារអត្តពលិកអ៊ីស្រាអែលត្រូវបានយកចិត្តទុកការពារសុវត្តិភាព២៤ម៉ោងលើ២៤ម៉ោងជាងអត្តពលិកផ្សេងទៀត។

ទាក់ទងនឹងបញ្ហានេះកាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសរបស់អ៊ីស្រាអែលបានព្រមានសមភាគីបារាំងអំពីផែនការដែលគាំទ្រដោយអ៊ីរ៉ង់ ដើម្បីកំណត់គោលដៅអត្តពលិក និងអ្នកទេសចរអ៊ីស្រាអែល ក្នុងអំឡុងការប្រកួតកីឡាអូឡាំពិកក្នុងទីក្រុងប៉ារីស។ជាមួយគ្នានេះអ៊ីស្រាអែលក៏បានព្រមានប្រទេសបារាំងអំពីការយាយីតាមអ៊ីនធឺណិតលើអត្តពលិករបស់ខ្លួន និងការលេចធ្លាយទិន្នន័យផ្ទាល់ខ្លួនដែលអ៊ីស្រាអែលបានចោទប្រកាន់អ៊ីរ៉ង់ជាអ្នកនៅពីក្រោយ។

លើសពីនេះនៅក្នុងព្រឹត្តិការកីឡាដ៏ធំនេះក៏មានអ្នកគាំទ្រប្រហែល ៥០នាក់នៅក្នុងហ្វូងមនុស្សបានស្រែកច្រៀងជាភាសាបារាំងប្រឆាំងនឹងអ៊ីស្រាអែល និងអំពីសង្គ្រាមហ្គាហ្សា ដោយស្រែកថា «Israel Killer» និង «srael is killing the children’s Palestine»។ចំណែកអ្នកគាំទ្រអ៊ីស្រាអែលមួយចំនួននៅក្នុងកីឡដ្ឋានបានស្រែកតបវិញថា «ដោះលែងចំណាប់ខ្មាំង»។ បើយោងតាមសេចក្តី​ថ្លែង​ការណ៍​ពី​ការិយាល័យ​រដ្ឋ​អាជ្ញា​បារាំង អ្នក​គាំទ្រ​ទាំងនោះអាច​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​មាន​ការរើសអើង​​ពូជសាសន៍៕

(រូបភាព៖ Getty)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៦ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៨ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម