ព័ត៌មានជាតិ
រកឃើញអ្នករត់កង់បី ៣នាក់ ដឹកស្ត្រីជនជាតិវៀតណាមមានវិជ្ជមានកូវីដ១៩នៅស្វាយរៀងហើយ
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងនៅយប់ថ្ងៃទី០៣មីនានេះឲ្យដឹងថា ក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានរកឃើញអ្នករត់ម៉ូតូកង់បី៣នាក់ក្នុងចំណោម៤នាក់ ដែលបានដឹកស្ត្រីជនជាតិវៀតណាមមានវិជ្ជមានកូវីដ១៩ហើយ។

លោកបានបន្តថា អ្នករត់ម៉ូតូកង់បីទាំងបីនាក់នោះ បានយកទៅធ្វើចត្តាឡីស័កនៅក្រុងបាវិតនិងបានយកសំណាក់រួចរាល់ហើយដែរ។
លោកបានបន្តទៀតថា ចំណែកអ្នករត់ម៉ូតូកង់បីម្នាក់ទៀត ក្រុមការងារកំពុងតែតាមស្វែងរកដើម្បីយកគាត់មកធ្វើចត្តាឡីស័កនិងយកសំណាកទៅពិនិត្យរកកូវីដ១៩។
លោកប្រធានមន្ទីរបានឲ្យដឹងថា អ្នករត់ម៉ូតូកង់បីនេះ កាលពីនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវបានស្ត្រីជនជាតិវៀតណាមបានជួលជិះទៅច្រកទ្វារព្រំដែន ដើម្បីឆ្លងដែនចំនួន៣ដង ក៏ប៉ុន្តែត្រូវបានមន្ត្រីច្រកទ្វាព្រំដែន មិនអនុញ្ញាតឲ្យពួកគាត់ឆ្លងដែនដោយសារមិនមានឯកសារគ្រប់គ្រាន់ពិសេសមិនមានប័ណ្ណបញ្ជាក់ថា មិនមានជំងឺកូវីដ១៩។
ពាក់ព័ន្ធនឹងស្ត្រីជនជាតិវៀតណាមទាំង២នាក់ដែរនេះ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានបន្ថែមថាអាជ្ញាធរខេត្តស្វាយរៀងសម្រេចបិទសណ្ឋាគារហេង ហេង សេរីរ័ត្ន ដែលស្ត្រីជនជាតិវៀតណាម២នាក់បានស្នាក់នៅ និងយកទីតាំងនោះ សម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័កតែម្តង។
ជាមួយគ្នានេះដែរ លោកបានបញ្ជាក់ថា ក្រុមការងារស្រាវជ្រាវប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានរកឃើញអ្នកប៉ះពាល់ចំនួន ២៥នាក់ និងបានយកសំណាករួចរាល់ហើយ។ ក្នុងចំណោមអ្នកពាក់ព័ន្ធចំនួន២៥នាក់នោះមានសមត្ថកិច្ចចំនួន ៧នាក់និងនារី វៀតណាមចំនួន២នាក់ទៀត ត្រូវបានបញ្ជូន មកធ្វើចត្តាឡីស័ក នៅ ផ្ទះ សំណាក់ គ្រូ បង្រៀន ក្រុង ស្វាយរៀង ។ ចំណែកឯអ្នកផ្សេងទៀតដូចជាម្ចាស់សណ្ឋាគារ បុគ្គលិកនិងអ្នកដែលលក់ដូរនៅសណ្ឋាគារត្រូវធ្វើចត្តាឡីស័កនៅសណ្ឋាគារហេង ហេង សេរីរ័ត្ន។
គួរបញ្ជាក់ថា ស្ដ្រីជនជាតិវៀតណាម ២នាក់ ដែលវិជ្ជមានកូវីដ១៩នៅខេត្តស្វាយរៀងទីមាន-ឈ្មោះ Dinh Thi Xuon Nhi ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរ ធ្វើ សំណង់ ២-ឈ្មោះ Nguyen Ngoc Xia ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរធ្វើសំណង់។
អ្នកទាំង២មានអាសយដ្ឋាននៅ អាផាតមិន Star Diamonds ផ្លូវលេខ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ម្នាក់ស្នាក់នៅបន្ទាប់លេខ៤ ជាន់ទី៤ និងម្នាក់ទៀតនៅបន្ទាប់លេខ៣ ជាន់ទី៩។
នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ពួកគាត់ធ្វើដំណើរពីភ្នំពេញទៅបាវិត តាម Taxi ស្លាកលេខ 2AC 4648 (កំពង់ស្រាវជ្រាវស្វែងរកម្ចាស់Taxi និងលេខទូរសព្ទ) ក្នុងគោលបំណងទៅវៀតណាមតាមច្រកបាវិត ប៉ុន្តែមិនអាចទៅបានដោយខ្វះឯកសារ។
បន្ទាប់មកពួកគាត់បានត្រឡប់មកវិញស្នាក់នៅសណ្ឋាគារ ហេង ហេង សេរីរ័ត្ន នៅវេលាម៉ោង២០និង៣០នាទី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។

នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ពួកគាត់បានជួលម៉ូតូកង់បីទៅច្រកទ្វារព្រំដែនដើម្បីឆ្លងដែនចំនួន៣ដង ក៏ប៉ុន្តែមន្ត្រីច្រកទ្វាព្រំដែនមិនអនុញ្ញាតឲ្យពួកគាត់ឆ្លងដែន។
លុះដល់ម៉ោង១៩ និង០០នាទី ពួកគាត់ចាកចេញពីសណ្ឋាគារក្នុងគោលបំណងចង់ត្រឡប់ទៅភ្នំពេញវិញ។ ក៏ប៉ុន្តែត្រូវបានមន្ត្រីនគរបាលល្បាតបានឃាត់ពួកគាត់ ដើម្បីសួរនាំទើបដឹងថាស្ត្រីទាំង២នាក់នេះ ជាករណីសង្ស័យ និងបានជូនដំណឹងទៅក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ក្រុមការងារបានដាក់ឲ្យពួកគាត់នៅចត្តាឡីស័ក និងយកសំណាកនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ហើយ លទ្ធផល វិជ្ជមានកូវីដ១៩នៅថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២១ និងបានបញ្ជូនទៅព្យាបាល នៅ មន្ទីរពេទ្យបង្អែកស្វាយជ្រំ៕
ដោយ ៖ សំអឿន


-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត