Connect with us

ព័ត៌មានអន្ដរជាតិ

បាក់​ទំនប់​ទឹកនៅ​ភាគ​កណ្តាល​​ចិន មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​​ជម្លៀស​

បានផុស

នៅ

ទំនប់ទឹកនៅទន្លេ Juanshui ក្នុងខេត្ត Hunan ភាគកណ្តាលប្រទេសចិន បាន​បាក់​នៅម៉ោងប្រហែល៨យប់រាត្រី​កន្លងទៅ​ ដោយ​បង្ខំឲ្យមនុស្សរាប់ពាន់នាក់ជម្លៀសចេញទៅកាន់ទីទួលសុវត្តិភាព។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CGTN នៅថ្ងៃទី​២៩ខែកក្កដានេះ។

(រូបភាព​៖ Xinhua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមម៉ោងប្រហែលម៉ោង៤ព្រឹកថ្ងៃចន្ទនេះ ការបាក់ទំនប់ទឹកនៅទីប្រជុំជន Yisuhe តំបន់ Xiangtan បានកើនដល់ទៅ៧៧ម៉ែត្រ។ អ្នកស្រុកសរុបចំនួន ៣៨៣២នាក់ នៅក្នុងភូមិ Xintang និង Xinhu ដែលរងផលប៉ះពាល់ដោយទឹកជំនន់ត្រូវបានជម្លៀសចេញ ខណៈមកទល់ពេលនេះមិនមានអ្នកស្លាប់និងរបួសត្រូវបានរាយការណ៍នោះទេ។

យោងតាមរបាយការណ៍របស់គេហទំព័រ Hunan Daily បានឱ្យដឹងថា ប្រជាពលរដ្ឋត្រូវបានជម្លៀសទៅកាន់សាលារៀនចំនួន៤បណ្ដោះអាសន្នដើម្បីទទួលបានទឹកស្អាត អាហារ និងសម្ភារៈប្រើប្រាស់ផ្សេងទៀត។ ជាមួយគ្នានេះដើម្បីឆ្លើយតបទៅនឹងទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅ Xiangtan និងកន្លែងផ្សេងទៀតក្នុងខេត្ត Hunan ក្រសួងគ្រប់គ្រងគ្រោះអាសន្នរបស់ប្រទេសចិនបានជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីជម្លៀសប្រជាជនដែលរងផលប៉ះពាល់ ដោយបញ្ជូនអ្នកជួយសង្គ្រោះចំនួន ២៦៦ នាក់រថយន្ត៤៧គ្រឿង និងទូក៣៧គ្រឿងទៅកាន់តំបន់រងគ្រោះ។

(រូបភាព​៖ Xinhua)

គួរបញ្ជាក់ថា ប្រទេសចិនក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះប្រទេសចិនបានទទួលរងនូវគ្រោះទឹកជំនន់ដែលបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងដែលបង្ខំឲ្យជម្លៀសប្រជាជនរាប់ម៉ឺននាក់។ទន្ទឹមនោះខេត្តHunanនឹងជួបប្រទះព្យុះភ្លៀងខ្លាំង ហើយផ្នែកខ្លះនៃខេត្តនឹងឃើញព្យុះភ្លៀងយ៉ាងខ្លាំងដោយសារតែឥទ្ធិពលនៃព្យុះទីហ្វុងGaemi៕

(រូបភាព​៖ Xinhua)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

សម្ពាធទាបចាប់ផ្ដើមបង្កើនឥទ្ធិពលខ្លាំងលើខ្យល់មូសុងឦសាន នឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ដល់ថ្ងៃទី២៤​តុលា

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

អ៊ីស្រាអែល វាយប្រហារក្បែរមន្ទីរពេទ្យលីបង់ សម្លាប់មនុស្សបន្ថែមទៀត

ព័ត៌មានជាតិ៣៤ នាទី មុន

កម្ពុជាអំពាវនាវភាគីពាក់ព័ន្ធពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីដោះស្រាយបញ្ហាសុខភាពជាសកល

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខេត្តកោះកុង លើកទឹកចិត្តដល់ចាស់ព្រឹទ្ធាចារ្យបន្តទូន្មានដល់កូនចៅដើរតាមគន្លងធម៌សង្គម

កីឡា១០ ម៉ោង មុន

ក្រុម U17 កម្ពុជា ឈរ​លេខ១​ក្នុង​ពូល​បណ្តោះអាសន្ន ក្រោយឈ្នះ​ម៉ាកាវ ១-០

Sokha Hotels

ព័ត៌មានពេញនិយម