ព័ត៌មានអន្ដរជាតិ
ទ្រព្យសម្បត្តិមេ LV ធ្លាក់ចុះខ្លាំងបំផុត ក្នុងចំណោមមហាសេដ្ឋីពិភពលោក
ទ្រព្យសម្បត្តិសុទ្ធរបស់មហាសេដ្ឋីម៉ូដបារាំងលោក Bernard Arnault ស្រាប់តែធ្លាក់ចុះ ៩% នៅសល់ត្រឹម ១៨៨ ពាន់លានដុល្លារ ចំពេលមានការធ្លាក់ចុះនៃការលក់ទីផ្សារប្រទេសចិនពីក្រុមហ៊ុនរបស់គាត់ LVMH ។ នេះបើយោងតាមចំណាត់ថ្នាក់នៃអ្នកមានបំផុត ៥០០ នៅលើពិភពលោក។
នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន LVMH បានបាត់បង់ទ្រព្យសម្បត្តិសុទ្ធចំនួន ១៩.២ ពាន់លានដុល្លារ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg បានបញ្ចាក់យ៉ាងដូច្នោះ។ ឥឡូវនេះគាត់គឺជាអ្នកមានបំផុតទី ៣ នៅលើពិភពលោក បន្ទាប់ពី Elon Musk នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតរថយន្ត Tesla និង Jeff Bezos ស្ថាបនិកក្រុមហ៊ុនលក់រាយតាមអ៊ីនធឺណិត Amazon តែប៉ុណ្ណោះ។
ភាគហ៊ុន LVHM បានធ្លាក់ចុះ ១៤% ក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះ ចំពេលមានតម្រូវការទាបនៅក្នុងវិស័យទំនិញប្រណីត។ ក្រុមហ៊ុនបានប្រកាសពីកំណើនប្រាក់ចំណូល ១% នៅក្នុងត្រីមាសទី២ ដែលធ្លាក់ចុះតិចជាងការប៉ាន់ស្មានរបស់អ្នកវិភាគ។
នៅក្នុងទីផ្សារអាស៊ី (មិនរាប់បញ្ចូលប្រទេសជប៉ុន) LVHM បានឃើញប្រាក់ចំណូលធ្លាក់ចុះ ១០% ក្នុងរយៈពេលប្រាំមួយខែដំបូង។ ស្របពេលដែល ម៉ាកយីហោប្រណីតផ្សេងទៀតដូចជា Burberry, Richemont និង Kering ក៏កំពុងប្រឈមមុខនឹងបញ្ហាក្នុងការលក់ផងដែរ។
សម្រាប់ LVMH ជាក្រុមហ៊ុនប្រណីតធំជាងគេក្នុងពិភពលោក។ ក្រុមហ៊ុននេះគ្រប់គ្រងម៉ាកសម្លៀកបំពាក់ និងគ្រឿងសំអាងចំនួន ៧០ ដូចជា Sephora, Tiffany & Co, Givenchy, Christian Dior, Dom Perignon និង Moët Hennessy ជាដើម។
Arnault ត្រូវបានគេដឹងថា លោកមានកូនចំនួន ៥ នាក់ ដែលពួកគេទាំងអស់សុទ្ធតែធ្វើការឲ្យយីហោ LVMH ព្រមគ្នា ស្របនឹងគោលដៅរបស់មហាសេដ្ឋីបារាំងរូបនេះ គឺដើម្បីបង្រួបបង្រួមការគ្រប់គ្រងរបស់គ្រួសារគាត់លើអាណាចក្រប្រណីតដ៏ធំបំផុតរបស់ពិភពលោក៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មហាសេដ្ឋី Warren ថា ទ្រព្យនឹងបាត់បង់ តែវត្ថុ ៣ អាចធ្វើឲ្យមនុស្សមានតម្លៃក្នុងសម័យបច្ចុប្បន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ណាសា៖ ស្រទាប់ភពពុធ កម្រាស់ជាង ១៦គីឡូម៉ែត្រ អាចក្រាលដោយពេជ្រសុទ្ធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តក្រចេះ ឃាត់ខ្លួនបុរសដែលជាន់ទង់ជាតិខ្មែរ នៅលើទូកនេសាទ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
តុលាការឱ្យឃុំខ្លួនបណ្ដោះអាសន្នលើ លោក ស្រ៊ុន ស៊្រន និងបក្សពួក ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បណ្ឌិត គិន ភា៖ មានគំនិតជាតិនិយមល្អហើយ តែអ្នកបន្លំខ្លួនធ្វើជាអ្នកជាតិនិយមដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន មានច្រើនណាស់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
រញ្ជួយដីនៅខេត្តវៀតណាមជាប់កម្ពុជា តែញ័រខ្លាំងដល់ទឹកដីប្រទេស ថៃ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោកគ្រូ អេ ភូថង ចេញសារសុំទោសរឿងតវ៉ាម្សិលមិញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្លូវបេតុងជិត៦០០ម៉ែត្រ ដែលមិនប្រកាសដេញថ្លៃជាសាធារណៈ ចាប់ផ្តើមលួចសាងសង់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មនុស្ស១៤៦នាក់ កប់ស្លាប់ក្រោមបំណាក់ដីភក់ នៅប្រទេស អេត្យូពី