ព័ត៌មានជាតិ
ជំនន់ទឹកស្ទឹងសង្កែ លិចផ្ទះជាង ២០០ ខ្នង និងផលដំណាំ ១៤៧ ហិតា លើពីរឃុំ ក្នុងស្រុកបាណន់
នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជំនន់ទឹកស្ទឹងសង្កែបានលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋជាច្រើនខ្នង នៅក្នុងស្រុកបាណន់ រួមទាំងផលដំណាំគ្រប់ប្រភេទជាង ១០០ ហិតាផងដែរ។
នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ទឹកជំនន់បានលិចថ្នល់ និងក្រោមផ្ទះប្រជាពលរដ្ឋចំនួន ២ឃុំ លើ ៨ភូមិ ស្មើនឹង ២១២ ខ្នងផ្ទះ ផ្លូវគ្រួសក្រហម ប្រវែង ៤.៥៨០ ម៉ែត្រ និងដំណាំផ្សេងៗ ចំនួន ១៤៧ ហិតា ដូចមានលម្អិតខាងក្រោម÷
១.ឃុំឈើទាល : ភូមិបត់សាលា ចំណុចតាស៊ង បានហូរលិចថ្នល់គ្រួសក្រហម ១៥០ម៉ែត្រ និងលិចក្រោមផ្ទះប្រជាពលរដ្ឋចំនួន ៣៥ ខ្នងផ្ទះ និងដំណាំផ្សេងៗចំនួន ៦៥ ហិតា , ភូមិកំពង់ស្រម៉ លិចផ្លូវគ្រួសក្រហម ១.៥០០ម៉ែត្រ លិចក្រោមផ្ទះពលរដ្ឋ ៤៦ ខ្នងផ្ទះ និងដំណាំផ្សេងៗ ២៥ ហិតា , ភូមិបាយដំរាំ លិចផ្លូវគ្រួសក្រហម ១.៨០០ម ផ្ទះពលរដ្ឋ ២៦ខ្នងផ្ទះ និងដំណាំផ្សេងៗ ២៥ ហិតា , ភូមិឥទ្ធជិត លិចផ្លូវ ១.០០០ម ផ្ទះពលរដ្ឋ ២១ខ្នងផ្ទះ និងដំណាំផ្សេងៗ ១៥ ហិតា។
២.ឃុំបាយដំរាំ : ទឹកបានហូរចូលក្រោមផ្ទះប្រជាពលរដ្ឋ ចំនួន ៤ភូមិ ស្មើនឹង ៨៤ ខ្នងផ្ទះគឺ : ភូមិស្តៅ មាន ១៧ខ្នង , ភូមិតាស៊ង ២៧ខ្នង, ភូមិបាយដំរាំ ១៧ខ្នង , ភូមិកញ្ច្រោង ២៣ខ្នង, ទឹកហូរកាត់ផ្លូវគ្រួសក្រហម ៤ កន្លែង ប្រវែង ១៣០ ម៉ែត្រ និង លិចដំណាំផ្សេងៗ ១៧ ហិតា។ ប៉ុន្តែទឹកជំនន់នេះ មិនបានប៉ះពាល់ដល់ជីវិតមនុស្សសត្វឡើយ ៕
អត្ថបទ : សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ណាសា៖ ស្រទាប់ភពពុធ កម្រាស់ជាង ១៦គីឡូម៉ែត្រ អាចក្រាលដោយពេជ្រសុទ្ធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តក្រចេះ ឃាត់ខ្លួនបុរសដែលជាន់ទង់ជាតិខ្មែរ នៅលើទូកនេសាទ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
តុលាការឱ្យឃុំខ្លួនបណ្ដោះអាសន្នលើ លោក ស្រ៊ុន ស៊្រន និងបក្សពួក ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បណ្ឌិត គិន ភា៖ មានគំនិតជាតិនិយមល្អហើយ តែអ្នកបន្លំខ្លួនធ្វើជាអ្នកជាតិនិយមដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន មានច្រើនណាស់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
រញ្ជួយដីនៅខេត្តវៀតណាមជាប់កម្ពុជា តែញ័រខ្លាំងដល់ទឹកដីប្រទេស ថៃ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោកគ្រូ អេ ភូថង ចេញសារសុំទោសរឿងតវ៉ាម្សិលមិញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្លូវបេតុងជិត៦០០ម៉ែត្រ ដែលមិនប្រកាសដេញថ្លៃជាសាធារណៈ ចាប់ផ្តើមលួចសាងសង់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មនុស្ស១៤៦នាក់ កប់ស្លាប់ក្រោមបំណាក់ដីភក់ នៅប្រទេស អេត្យូពី