Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​ដាក់​សម្ពាធ​សមាជិក​សភា​ចំនួន​៦​ប្រទេស មិន​ឲ្យ​ចូលរួម​សន្និសីទ​នៅ​តៃវ៉ាន់

បានផុស

នៅ

សមាជិក​សភា​មក​ពី​ប្រទេស​ចំនួន​៦ បាន​និយាយ​ដូចៗ​គ្នា​ថា មន្ត្រី​ទូត​​ចិន​បាន​ដាក់​សម្ពាធ​ពួក​គេ​មិន​ឲ្យ​ទៅ​ចូលរួម​នៅ​ក្នុង​សន្និសីទ​​​​កោះ​តៃវ៉ាន់​​នោះ​ឡើយ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​​ទីភ្នាក់ងារ​ព័ត៌មាន AP នៅ​ថ្ងៃ​​ទី​២៩​ខែ​កក្កដា​ឆ្នាំ​២០២៤។

លោក Luke de Pulford នាយក​ប្រតិបត្តិ​ IPAC (រូបភាព៖​ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសទាំង​៦ ដែល​ត្រូវ​​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដាក់​សម្ពាធ មាន​ដូចជា បូលីវី កូឡុំប៊ី សាធារណរដ្ឋ​ស្លូវ៉ាគី ម៉ាសេដ្វាន បូស្ន៉ី និង​ប្រទេស​អាស៊ី​​មួយ​ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ។ ក្រុម​អ្នក​នយោបាយ​ទាំង​៦​ប្រទេស បាន​រៀបរាប់​ថា ពួកគេ​ទទួល​បាន​សារ ការ​ហៅ​ទូរសព្ទ និង​សំណើ​​ប្រជុំ​បន្ទាន់ ដើម្បី​ផ្អាក​នូវ​គម្រោង​ធ្វើ​ដំណើរ​ទៅ​​​ចូលរួម​សន្និសីទ IPAC (Inter-Parliamentary Alliance) ​​ដែល​ត្រៀម​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩​ខែ​កក្កដា​នេះ ស្ដី​ពី​បញ្ហា​ប្រឈម​បង្ក​ឡើង​ដោយ​ចិន ដើម្បី​លើក​កម្ពស់​តម្លៃ​ប្រជាធិបតេយ្យ សិទ្ធិ​​មនុស្ស​ និង​បទ​បញ្ជា​​តាម​ផ្លូវ​ច្បាប់។ សន្និសីទ IPAC មាន​ការ​ចូលរួម​ពី​សមាជិក​សភា​រាប់​រយ​នាក់​មក​ពី​ប្រទេស​ចំនួន​៣៥ ហើយត្រូវ​បាន​បង្កើត​ឡើង​ដំបូង​នៅ​ក្នុង​ឆ្នាំ​២០២០។

IPAC បានប្រឈមមុខនឹងសម្ពាធពីរដ្ឋាភិបាលចិនជាយូរមកហើយ ដោយ​​សមាជិកមួយចំនួនត្រូវបានដាក់ទណ្ឌកម្មដោយទីក្រុងប៉េកាំង ហើយ​នៅ​ក្នុង​ឆ្នាំ​២០២១ ប្រទេស​ខ្លះ​ត្រូវបាន​​វាយ​ប្រហារ​ដោយ​ក្រុម Hacker របស់ចិន​ថែម​ទៀត​ផង។ លោក Luke de Pulford ប្រធាន​រៀបចំ​សន្និសីទ IPAC បាន​ឲ្យ​ដឹង​ថា ការ​ដាក់​សម្ពាធ​​​​​​លើក​នេះ ខុស​ប្លែក​ពី​អ្វី​ដែល​​ចិន​ធ្លាប់​ធ្វើ​កន្លង​មក។ ពេល​រៀបចំ​ប្រជុំ IPAC នៅ​​ទីតាំង​​ផ្សេង​ក្រៅ​ពី​តៃវ៉ាន់​​ មន្ត្រី​ទូត​ចិន​បាន​​​ទាក់ទង​​​ទៅ​សមាជិក​សភា​ប្រទេស​ជា​សមាជិក​​​នៅ​ក្រោយ​ពេល​ចប់​សន្និសីទ ខុស​ប្លែក​អ្វី​តែ​ឆ្នាំ​នេះ​ ចិន​​បាន​ដាក់​សម្ពាធ​មុន​ពេល​រៀបចំ​​ស​ន្និសីទ​ទៅ​វិញ។

ថ្លែង​ទៅ​​កាន់​​ទីភ្នាក់ងារ​ព័ត៌មាន AP​​ លោក Antonio Miloshoski សមាជិក​សភា​ប្រទេស​​ម៉ាសេដ្វាន បាន​និយាយ​ថា លោក​បាន​ទទួល​សារ​អេឡិចត្រូនិច​ពី​ចិន ដោយ​ក្នុង​នោះ​សរសេរ​ថា៖ «ខ្ញុំ​ឈ្មោះ Wu មក​ពី​ស្ថានទូត​ចិន។ យើង​​ឮ​ថា អ្នក​បាន​ទទួល​ការ​អញ្ជើញ​​ពី IPAC។ តើ​អ្នក​នឹង​ចូលរួម​សន្និសីទ​ដែល​នឹង​ធ្វើ​ឡើង​សប្ដាហ៍​ក្រោយ​នៅ​តៃវ៉ាន់​ដែរ​ឬ​អត់?»។ ចំណែក​លោក​ស្រី Sanela Klaric សមាជិក​សភា​​បូស្ន៉ី បាន​រៀបរាប់​ថា៖ «ពួក​គេ​បាន​ទាក់ទង​មក​ប្រធាន​គណបក្ស​នយោបាយ​របស់​ខ្ញុំ ពួកគេ​បាន​​ស្នើ​ឲ្យ​គាត់​បញ្ឈប់​ខ្ញុំ​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​តៃវ៉ាន់”។ លោកស្រី Klaric បាន​និយាយ​បន្ត​ថា ការ​ដាក់​សម្ពាធ​នេះ​ពិត​ជា​រំខាន​ខ្លាំង ប៉ុន្តែ​វា​មិន​អាច​​រារាំង​​​ការ​ប្ដេជ្ញា​ចិត្ត​បន្ត​ការ​ចូលរួម​របស់​លោក​ស្រី​នោះ​ឡើយ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

លោក Lavrov គំរាម អាមេរិក ថា រុស្ស៊ីគឺជាមហាអំណាចនុយក្លេអ៊ែរ

ព័ត៌មានជាតិ៣០ នាទី មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

ជីវិតកម្សាន្ដ២ ម៉ោង មុន

គំនូរវិចិត្រករកូរ៉េឆ្នាំ១៩៧១ ដេញថ្លៃបានលុយសុទ្ធជាង ៥.៩លានដុល្លារ លើទឹកដី ហុងកុង

សន្តិសុខសង្គម២ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

សន្តិសុខសង្គម២ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

Sokha Hotels

ព័ត៌មានពេញនិយម