ព័ត៌មានជាតិ
អគ្គនាយកប្រាប់ឱ្យប្រធានពន្ធនាគារទាំងអស់បន្តទប់ស្កាត់ការនាំយកវត្ថុហាមឃាត់ចូលបន្ទប់ឃុំឃាំង
ក្រោយបញ្ចប់យុទ្ធនាការឆែកឆេរគ្រប់មណ្ឌលអប់រំកែប្រែ និងពន្ធនាគារទូទាំងប្រទេសក៏ពិតមែន ក៏អគ្គនាយកពន្ធនាគារ បានណែនាំប្រធានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទាំងអស់ឱ្យបន្តការឆែកឆេរ និងទប់ស្កាត់វត្ថុហាមឃាតនានាកុំឱ្យចូលក្នុងពន្ធនាគារឱ្យសោះ។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ដែលមានវត្តមានអគ្គនាយករង ប្រធាននាយកដ្ឋានទាំង៥ ប្រធានមណ្ឌលអប់រំកែប្រែ និងប្រធានពន្ធនាគាររាជធានី-ខេត្ត លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកពន្ធនាគារ បានណែនាំឱ្យបន្តការត្រួតពិនិត្យ និងទប់ស្កាត់ឱ្យបាននូវការនាំចូលសម្ភារៈហាមឃាត់ផ្សេងៗ ដែលច្បាប់មិនអនុញ្ញាតឱ្យនាំយកទៅក្នុងបន្ទប់ឃុំឃាំង។
បន្ថែមពីលើវិធានការណែនាំនេះ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត ក៏បានណែនាំឱ្យបណ្ដាពន្ធនាគារទូទាំងប្រទេសបន្តយកចិត្តទុកដាក់លើបញ្ហាវត្តមាន សំលៀកបំពាក់ និងរបបអាហារដល់ជនជាប់ឃុំ។ ពិសេសត្រូវបន្តយកចិត្តទុកដាក់ក្នុងការធ្វើចំណាត់ថ្នាក់សន្តិសុខ ក៏ដូចជាការកំណត់ចំពោះមុខសញ្ញាពិសេសដែលត្រូវតាមដាន និងការចុះផ្សព្វផ្សាយអំពីយុទ្ធនាការប្រឆាំងគ្រឿងញៀន របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ។

ដោយកំពុងស្ថិតក្នុងដំណាក់កាលជំនន់ទឹកភ្លៀងតាមបណ្ដាខេត្តមួយចំនួន អគ្គនាយកពន្ធនាគាររូបនេះ ក៏បានណែនាំឱ្យពន្ធនាគារនៅតំបន់ដែលមានបញ្ហាប្រឈមទៅនឹងទឹកជំនន់ ត្រូវត្រៀមលក្ខណៈឱ្យបានខ្ពស់ក្នុងការទប់ស្តាត់ និងបង្ការការពារទុកជាមុននូវគ្រោះទឹកជំនន់។
គួររម្លឹកថា កាលពីទី៥ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកអគ្គនាយកដ្ឋានពន្ធនាគារ បានបើកប្រតិបត្តិការឆែកឆេរគ្រប់មណ្ឌលអប់រំកែប្រែ និងពន្ធនាគារទូទាំងប្រទេស តាមការណែនាំរបស់ប្រមុខក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា។ ប្រតិបត្តិការចុះឆែកឆេរដល់បន្ទប់ឃុំឃាំងនៅតាមពន្ធនាគារទូទាំងប្រទេសកន្លងទៅថ្មីៗនេះ បានរកឃើញមានសម្ភារៈមិនគប្បីមួយចំនួនដែលច្បាប់មិនអនុញ្ញាតឱ្យអ្នកជាប់ឃុំប្រើប្រាស់ ។

តាមលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងឱកាសចូលរួមពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី៨ ខែកក្កដា បានបញ្ជាក់ឱ្យដឹងថា សម្ភារៈដែលច្បាប់មិនអនុញ្ញាតឱ្យអ្នកជាប់ឃុំប្រើប្រាស់ក្នុងបន្ទប់ឃុំឃាំង ហើយត្រូវបានរកឃើញក្នុងពេលឆែកឆេរកន្លងមក មានដូចជា អាវុធ គ្រឿងញៀន ដែកចុងស្រួច ឡាម និងសម្ភារៈមួយចំនួនទៀត៕

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង