ព័ត៌មានអន្ដរជាតិ
សមាជិកណាតូច្រើនប្រទេស បញ្ជាឲ្យពលរដ្ឋខ្លួន ចាកចេញពីលីបង់ ជាបន្ទាន់
ស្របពេលដែលស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាកាន់តែមិនសូវស្រួល ពេលនេះរដ្ឋជាសមាជិកអង្គការណាតូ ជាច្រើន បានចេញការព្រមានធ្វើដំណើរ និងបញ្ជាឲ្យពលរដ្ឋរបស់ខ្លួន ប្រញាប់ចាកចេញពីប្រទេសលីបង់ជាបន្ទាន់ ដោយសារភ័យខ្លាចសង្គ្រាមទ្រង់ទ្រាយធំ រវាងអ៊ីស្រាអែលជាមួយក្រុមហេសបូឡា។ នេះបើតាមការចុះផ្សាយរបស់ RT នៅថ្ងៃចន្ទទី២៩ខែកក្កដាឆ្នាំ២០២៤។
កាលពីចុងសប្តាហ៍ ស្ថានទូតអាមេរិក បានចេញសេចក្តីជូនដំណឹងអំពីការធ្វើដំណើរ ដោយជំរុញឲ្យជនជាតិរបស់ខ្លួន ត្រូវគិតគូរឲ្យមែនទែនអំពីការធ្វើដំណើរទៅកាន់ប្រទេសលីបង់។ ស្ថានទូតបញ្ជាក់ថា «បរិយាកាសសន្តិសុខនៅតែស្មុគស្មាញ ហើយអាចផ្លាស់ប្តូរយ៉ាងឆាប់រហ័ស»។
ស្របពេលជាមួយគ្នានោះ ក្រសួងការបរទេសអង់គ្លេស ក៏ចេញសេចក្តីណែនាំហាមធ្វើដំណើរទៅប្រទេសលីបង់ និងបញ្ជាជម្លៀសផងដែរ ដោយសារហានិភ័យទាក់ទងនឹងជម្លោះអ៊ីស្រាអែល-ហេសបូឡា។
ប្រទេសជាសមាជិកណាតូផ្សេងទៀត ក៏ចេញការព្រមានស្រដៀងគ្នានេះដែរ ដូចជាបារាំង អាល្លឺម៉ង់ បែលហ្សិក ហូឡង់ ន័រវែស ដាណឺម៉ាក និងសូម្បីតែប្រទេសដែលមិនមែនជាអង្គការណាតូ ដូចជាអៀរឡង់ និងអូស្ត្រាលី ជាដើម។
សូមបញ្ជាក់ថា ភាពតានតឹងកើនឡើងខ្លាំង ក្រោយមានការវាយប្រហារនៅតំបន់ Golan Heights ដែលប្រល័យជីវិតកុមារចំនួន១២នាក់កាលពីថ្ងៃទី២៧ខែកក្កដា ហើយអ៊ីស្រាអែលបានគំរាមសងសឹកយ៉ាងចាស់ដៃទៅលើក្រុមហេសបូឡាវិញ ជាហេតុធ្វើឲ្យគេបារម្ភថា សង្គ្រាមទ្រង់ទ្រាយធំនៅក្នុងតំបន់ អាចផ្ទុះឡើង។
អ៊ីស្រាអែលប្រាប់ថា ខ្លួនបានកត់សម្គាល់ឃើញមានគ្រាប់ផ្លោងប្រមាណ ៣០គ្រាប់បាញ់ចេញពីលីបង់ ហើយបានស្ដីបន្ទោសក្រុមហេសបូឡាថាជាអ្នកនៅពីក្រោយហេតុការណ៍នេះ ដែលជាការវាយប្រហារសាហាវបំផុតចាប់តាំងពីពេលផ្ទុះសង្គ្រាមថ្ងៃទី៧ខែតុលាឆ្នាំ២០២៣មក។ យ៉ាងណាមិញ ក្រុមហេសបូឡា អះអាងថា ខ្លួនបានកំណត់គោលដៅវាយប្រហារនៅក្នុងតំបន់ Golan Heights មែន តែការវាយប្រហារនៅចំតារាងបាល់មួយកន្លែងដែលបណ្ដាលឲ្យមានក្មេងៗជាច្រើននាក់ស្លាប់ និងមានអ្នករបួសចំនួន៤៤នាក់នោះ មិនមែនជាទង្វើរបស់ពួកគេឡើយ។
សូមបញ្ជាក់ថា តំបន់ Golan Heights មាននិកាយអារ៉ាប់ Druze រស់នៅប្រមាណ ២ម៉ឺននាក់ ព្រមទាំងជនជាតិជ្វីហ្វអ៊ីស្រាអែលប្រហែល ២៥ ០០០នាក់ផងដែរ។ វាជាតំបន់ដែលអ៊ីស្រាអែលរឹបអូសបានក្នុងឆ្នាំ១៩៦៧ កាលពីសម័យសង្គ្រាម៦ថ្ងៃ (សង្គ្រាមអារ៉ាប់-អ៊ីស្រាអែល) និងត្រូវបានកាត់ចូលជាទឹកដីអ៊ីស្រាអែលផ្លូវការនៅឆ្នាំ១៩៨១៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីស្រាអែល គំរាមសងសឹកយ៉ាងចាស់ដៃលើហេសបូឡា ក្រោយការវាយប្រហារស្លាប់កុមារ១២នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ណាសា៖ ស្រទាប់ភពពុធ កម្រាស់ជាង ១៦គីឡូម៉ែត្រ អាចក្រាលដោយពេជ្រសុទ្ធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តក្រចេះ ឃាត់ខ្លួនបុរសដែលជាន់ទង់ជាតិខ្មែរ នៅលើទូកនេសាទ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
តុលាការឱ្យឃុំខ្លួនបណ្ដោះអាសន្នលើ លោក ស្រ៊ុន ស៊្រន និងបក្សពួក ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បណ្ឌិត គិន ភា៖ មានគំនិតជាតិនិយមល្អហើយ តែអ្នកបន្លំខ្លួនធ្វើជាអ្នកជាតិនិយមដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន មានច្រើនណាស់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រញ្ជួយដីនៅខេត្តវៀតណាមជាប់កម្ពុជា តែញ័រខ្លាំងដល់ទឹកដីប្រទេស ថៃ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោកគ្រូ អេ ភូថង ចេញសារសុំទោសរឿងតវ៉ាម្សិលមិញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្លូវបេតុងជិត៦០០ម៉ែត្រ ដែលមិនប្រកាសដេញថ្លៃជាសាធារណៈ ចាប់ផ្តើមលួចសាងសង់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មនុស្ស១៤៦នាក់ កប់ស្លាប់ក្រោមបំណាក់ដីភក់ នៅប្រទេស អេត្យូពី