Connect with us

ព័ត៌មានអន្ដរជាតិ

Mitsubishi គ្រោង​ចូល​សម្ព័ន្ធ​ក្រុមហ៊ុន​ផលិតរថយន្តជប៉ុន​ Honda-Nissan

បានផុស

នៅ

ក្រុមហ៊ុន​ផលិតរថយន្ត​ Mitsubishi Motors គ្រោង​ចូល​រួម​ក្នុង​សម្ព័ន្ធ​ភាព​នៃ​ក្រុម​ហ៊ុន​ផលិតរថយន្ត​ជប៉ុន​ Honda Motor និង​ Nissan Motor ​ដោយ​នឹង​បង្កើត​ចំណងទំនាក់​ទំនង​​ផលិត​រួម​គ្នា​ ចំពេល​ដែល​ការ​ប្រកួត​ប្រជែង​លើទីផ្សារអន្តរជាតិ​​កាន់​តែ​ខ្លាំង​ឡើង​ៗ​ ជា​ពិសេស​ពី​ក្រុម​ហ៊ុន​ចិន​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន​ Nikkei Asia កាល​ពី​ថ្ងៃ​អាទិត្យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិន​បើ​បូក​បញ្ជូល​គ្នា​ ក្រុម​ហ៊ុន​ទាំង​៣​លក់​រថយន្ត​រហូត​ដល់​ ៨ លាន​គ្រឿង​ប្រចាំ​ឆ្នាំ​។ Nikkei Asia ​បាន​ផ្សាយ​ថា ក្រុមហ៊ុន Mitsubishi Motors ដែល​មាន​ហ៊ុន​ ៣៤ ភាគរយ​កាន់​កាប់​ដោយក្រុមហ៊ុន​ Nissan ​​នឹងធ្វើការជាមួយ​Honda និង​ Nissan ដើម្បីបញ្ចប់ព័ត៌មានលម្អិតនៃភាពជាដៃគូយុទ្ធសាស្ត្ររបស់​ខ្លួន​ ដោយបន្ថែមថាក្រុមហ៊ុនទាំង៣​មានបំណងបង្កើតស្តង់ដារសុសវែរ​រថយន្តដែល​ប្រើ​ដើម្បី​គ្រប់គ្រងរថយន្ត។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ ​ក្រុម​ហ៊ុន​ទាំង​៣​មិន​បាន​បញ្ជាក់​ឱ្យ​ច្បាស់​លាស់ អំពី​អ្វី​ដែល​កាសែត​ Nikkei Asia រាយការណ៍​នៅ​ឡើយ​ទេ​។

យ៉ាង​ណា​មិញ​ គេ​មើល​ឃើញ​ថា​ ការ​បោះ​ជំហាន​បែប​នេះ​ កើត​ឡើង​ខណៈ​​ Nissan ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេទី ៣ របស់​ជប៉ុន ​បាន​បាត់បង់ចំណែកទីផ្សារជាលំដាប់​នៅ​ទីផ្សារ​ធំ​ៗ​រួម​មាន​សហរដ្ឋអាមេរិក និង​ចិន ស្រប​ពេល​ដែល​ប្រទេស​ទាំង​២ បាន​​គ្រប​ដណ្ដប់ជាង​​ពាក់កណ្តាលនៃការលក់ទូទាំងពិភពលោក​របស់​ក្រុមហ៊ុន​​កាល​ពី​ត្រីមាស​ទី​១​។

កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុនដដែល​ បានកាត់បន្ថយទស្សនវិស័យប្រចាំឆ្នាំរបស់ខ្លួន បន្ទាប់ពីចេញ​ការបញ្ចុះតម្លៃ​ទ្រង់​ទ្រាយ​ធំ​នៅ​សហរដ្ឋអាមេរិក ស្ទើរតែ​ធ្វើ​ឱ្យ​ក្រុមហ៊ុន​រក​ប្រាក់​ចំណេញ​មិន​បាន​ក្នុង​ត្រីមាស​ទី​១​។

កាល​ពី​ខែ​មីនា​ ក្រុម​ហ៊ុន​ Nissan និង Honda បាននិយាយ​ថា ពួកគេកំពុងពិចារណាពីភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីសហការគ្នាលើការផលិតគ្រឿងបន្លាស់រថយន្តអគ្គិសនី និងបញ្ញាសិប្បនិម្មិតនៅក្នុង​សុសវែរ​រថយន្ត។

តាម​ពិត​ទៅ​ ក្រុមហ៊ុន​ Mitsubishi ​ស្ថិត​ក្នុង​សម្ព័ន្ធភាពយូរអង្វែងហើយ​ជាមួយ Nissan និងក្រុម​ហ៊ុន​ផលិត​រថយន្ត​បារាំង​ Renault ​។​ គេ​មើល​ឃើញ​ថា​ កិច្ចសហការដាច់ដោយឡែកពីគ្នារវាង Nissan Honda និង Mitsubishi Motors អាចជួយក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនកាត់បន្ថយការចំណាយ និងបង្កើនការប្រយុទ្ធ​ក្នុង​ការប្រកួតប្រជែងដ៏ស្វិតស្វាញ​លើ​វិស័យ​រថយន្ត​អគ្គិសនី​ ​ដែល​មាន​ក្រុមហ៊ុនបរទេស​ដូចជា BYD របស់​ចិន​ និង Tesla​ របស់​អាមេរិក​ កំពុង​វាតទី​នៅ​លើ​ទីផ្សារ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

Breaking News: រកឃើញហើយ! ឧទ្ធម្ភាគចក្រយោធាដែលបាត់កាលពី១៧ ថ្ងៃមុន

សន្តិសុខសង្គម៧ ម៉ោង មុន

អាវុធហត្ថរាជធានី ចាប់ខ្លួនមេធាវីមានងារជាឧកញ៉ាម្នាក់បញ្ជូនទៅតុលាការពាក់ព័ន្ធករណីបាញ់បោះក្នុងក្លិបកម្សាន្ដ

ព័ត៌មានជាតិ៤ ម៉ោង មុន

ខ្លា​ធំ​នាំ​ពី​ប្រទេស​ឥណ្ឌា នឹង​បំពាក់​ប្រព័ន្ធ​តាមដាន GPS មុន​ព្រលែង​ចូល​ព្រៃ​ធម្មជាតិ

សេដ្ឋកិច្ច១៩ ម៉ោង មុន

ក្រុមហ៊ុន​រ៉ូយ៉ាល់​រេលវេ​​ របស់​អ្នក​ឧកញ៉ា​គិត ម៉េង បញ្ជា​ទិញ​​​​​ទូ​រថភ្លើង​ដឹក​ទំនិញ​ថ្មី​​​២៥​​ គ្រឿង​បន្ថែម​ពី​ប្រទេស​ម៉ាឡេស៊ី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រឹមមួយថ្ងៃ វៀតណាម រញ្ជួយដី៤លើកផ្ទួនៗ រង្គើដល់ខេត្ត រតនគិរី របស់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម