Connect with us

ព័ត៌មានអន្ដរជាតិ

សិស្ស​១ម៉ឺន​នាក់ និង​គ្រូបង្រៀន​៤០០​នាក់ ត្រូវ​បាន​សម្លាប់​នៅ​តំបន់​ហ្គាហ្សា

បានផុស

នៅ

ក្រសួង​អប់រំ​ប៉ាឡេស្ទីន បាន​ប្រកាស​ថា សិស្ស​សាលា​ចំនួន​​១​ម៉ឺ​ន​នាក់ និង​គ្រូ​បង្រៀន​៤០០​នាក់ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​តំបន់​ហ្គាហ្សា​ស្ទ្រីប ដោយសារ​ភ្លើង​សង្គ្រាម​រវាង​​អ៊ីស្រាអែល និង​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស​ក្នុង​រយៈពេល​ជាង​៩​ខែ​កន្លង​ទៅ​នេះ​។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ទិន្នន័យ​​ពី​អង្គការ​សហ​ប្រជាជាតិ សាលា​រៀន​​ច្រើន​ជាង​៧៦​ភាគរយ​នៅ​ក្នុង​តំបន់​ហ្គាហ្សា បាន​រង​ការ​បំផ្លិច​បំផ្លា​ញ​ទាំង​ស្រុង ដែល​តម្រូវ​ឲ្យ​មាន​ការ​ជួសជុល ឬ​សាងសង់​ឡើង​វិញ​ទើប​អាច​ដំណើរ​ការ​​​បន្ត​បាន ខណៈ​​សិស្ស​ប្រមាណ ៦២​ម៉ឺន​នាក់​នៅ​ទីនោះ​​​មិន​អាច​ទទួល​បាន​​ការ​អប់រំ ហើយ​ពួក​គេ​ភាគ​ច្រើន​រង​ការ​ឈឺចាប់​​​​ផ្នែក​ផ្លូវ​អារម្មណ៍ និង​ប្រឈម​នឹង​កត្តា​​​ប៉ះពាល់​ផ្នែក​សុខភាព​រាងកាយ។

ប្រជាជន​​​ប្រមាណ​​ជាង​២​លាន​នាក់ កំពុង​រស់នៅ​​ក្នុង​តំបន់​ហ្គាហ្សា ហើយ​ត្រូវ​បាន​អ៊ីស្រាអែល​កាត់​ផ្ដាច់​​អគ្គិសនី ប្រេង​ឥន្ធនៈ ស្បៀង​អាហារ និង​​ទឹក​ស្អាត។

ជម្លោះ​ចុង​ក្រោយ​រវាង​អ៊ីស្រាអែល និង​ហាម៉ាស បានឆាបឆេះ​ឡើង​នៅថ្ងៃទី​៧ខែតុលា​ឆ្នាំ​២០២៣ នៅពេលដែល​ក្រុម​សកម្មប្រយុទ្ធហាម៉ាសបានវាយប្រហារភាគខាងត្បូងអ៊ីស្រាអែលពីតំបន់ហ្គាហ្សា ដោយបានសម្លាប់មនុស្ស ១២០០នាក់ និងចាប់យក​​ចំណាប់ខ្មាំង​ជាង២៥០នាក់។

ចាប់​ពី​ពេល​នោះ​មក ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា បានសម្លាប់មនុស្សជាង ៣៩០០០​នាក់និងបណ្តាលឲ្យ​មានគ្រោះមហន្តរាយមនុស្សធម៌​​យ៉ាង​ធ្ងន់ធ្ងរ​លើ​ជន​ស៊ីវិល​ប៉ាឡេស្ទីន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​ប៉ូលិសរដ្ឋតិចសាស់​បាញ់សម្លាប់បុរសម្នាក់​ព្រោះ​បើក​រថយន្តបុក​ទ្វារ​ចូលផ្សារទំនើប​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ចិន​​ប្រតិកម្ម​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ជំនួយ​យោធា​អាមេរិក​ដល់​តៃវ៉ាន់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

តួកគី​គំរាម​រដ្ឋាភិបាល​ថ្មី​របស់​ស៊ីរី ឱ្យ​រំសាយ​​ក្រុម​ប្រដាប់​អាវុធ​ឃឺដ​​ចោល​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

យោធា​កូរ៉េខាងត្បូង​បាញ់​បង្ហោះ​ផ្កាយរណប​ បង្កើន​សមត្ថភាព​ឃ្លាំមើល​កូរ៉េខាងជើង​

សេដ្ឋកិច្ច១១ ម៉ោង មុន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អះអាង ស្ថានភាពវិនិយោគនៅកម្ពុជា នឹងមានកំណើននៅឆ្នាំខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម