Connect with us

ព័ត៌មានជាតិ

កែច្នៃកាកអំពៅ ចេញជាអុសបរិស្ថាន កាត់បន្ថយការកាប់បំផ្លាញព្រៃឈើ

បានផុស

នៅ

ក្រុមហ៊ុនមួយ ប្រមូលកាកអំពៅ និងកម្ទេចកម្ទីឈើ តាមមូលដ្ឋានរបស់ប្រជាពលរដ្ឋជុំវិញក្រុងសៀមរាប ម​កកែច្នៃចេញជាអុសបរិស្ថាន ជួយដល់សុខភាពមនុស្ស និងកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សែម ចាន់វាសនា ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន  ACE Energy Cambodia ខេត្តសៀមរាប បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា ក្រុមហ៊ុនផលិតផលិតអុសបរិស្ថាន​របស់លោក បានបើកដំណើរការតាំងពីឆ្នាំ ២០២០ មកម្ល៉េះ ប៉ុន្ដែកាលនោះគ្រាន់តែជាការសាកល្បងលើកដំបូង ដោយការផលិតដោយដៃតែប៉ុណ្ណោះ។

លោកបន្តថា បន្ទាប់មកចូលមកឆ្នាំ ២០២២ ទើបក្រុមហ៊ុនបានបើកដំណើរការជាផ្លូវការ ដោយមានម៉ាស៊ីនទំនើប ក្នុងការ​កែច្នៃកាកអំពៅ និងកម្ទេចកម្ទីឈើផ្សេងៗ ដែលប្រមូលមកពីអាជីវករ និងតំបន់នានា ក្នុងខេត្តសៀមរាប ផលិតចេញជាអុស​អនាម័យ សម្រាប់ចែកចាយទៅកាន់អ្នកប្រើប្រាស់ទូទាំង២៥ខេត្ត-ក្រុង ក្នុងប្រទេសកម្ពុជា។

លោក សែម ចាន់វាសនា បន្ថែមទៀតថា សម្រាប់ពេលបច្ចុប្បន្ន ក្រុមហ៊ុនរបស់លោក​ បានប្រមូលកាកអំពៅ និងកម្ទេចកម្ទីឈើ បានប្រមាណជាង ៥០០គីឡូក្រាម និងអាចមានសមត្ថភាពផលិតអុសបរិស្ថាន បានប្រមាណជាង ៤០០​គីឡូក្រាម ផងដែរ។

លោក សែម ចាន់វាសនា បានឱ្យដឹងទៀតថា ក្រុមហ៊ុនរបស់លោក បានមើលឃើញថា នាពេលបច្ចុប្បន្ន ការប្រើប្រាស់ហ្គាស និងចង្គ្រានអគ្គិសនី វាអាចមានផលប៉ះពាល់ និងហានិភ័យខ្ពស់​ ទើបក្រុមហ៊ុន បានសម្រេចផលិតចង្ក្រានបរិស្ថាន និង​អុសបរិស្ថាន ដើម្បីជួយដល់សុខភាពមនុស្សជាតិ និងចូលរួមកាត់បន្ថយការកាប់ព្រៃឈើ។

លោក សែម ចាន់ វាសនា បញ្ជាក់ទៀតថា សម្រាប់អុសបរិស្ថានដែលកែច្នៃបាន កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនខ្មែរ ទូទាំងប្រទេស ដែលតម្លៃអុស ១៥គីឡូក្រាម តម្លៃ៦ដុល្លារ តែប្រសិនបើ អតិថិជនជាអ្នកប្រើប្រាស់ចង្ក្រានបរិស្ថានរបស់ក្រុមហ៊ុន អុសបរិស្ថាន ១៥គីឡូក្រាម តម្លៃត្រឹមតែ ៣ដុល្លារ តែប៉ុណ្ណោះ។

ក្រុមហ៊ុនផលិតចង្រ្គាន និងអុសបរិស្ថាន ACE Energy Cambodia ជាក្រុមហ៊ុនមួយដែលបង្កើតឡើងដោយស្ថាប​និក​​ជនជាតិហូឡង់ កាលពីឆ្នាំ២០២០ ដែលមានសម្ថភាពអាចផលិតចង្ក្រាន និងអុសបរិស្ថាន សម្រាប់ចែកចាយដល់អតិថិជនទាំង២៥ខេត្ត-ក្រុង ក្នុងប្រទេសកម្ពុជា៕

អត្ថបទ៖​ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៣២ នាទីutes មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តស្វាយរៀងអរគុណសប្បុរសជនដែលធ្វើបុណ្យជាមួយការអប់រំ

នយោបាយ៥ ម៉ោង មុន

ពលរដ្ឋមួយចំនួនចាត់ទុកការធ្វើបាតុកម្មនៅកូរ៉េជាការបំផ្លាញក្ដីសុខពលរដ្ឋ និងកិត្តិយសប្រទេសកម្ពុជា

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម