Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនាន់​វាយ​ប្រហារ​កូរ៉េខាងជើង ប៉ះពាល់​មនុស្ស​រាប់​ពាន់​នាក់​​

បានផុស

នៅ

ប្រទេសកូរ៉េខាងជើងបានប្រើប្រាស់ឧទ្ធម្ភាគចក្រយោធា ដើម្បីជម្លៀសមនុស្សជាង ៥០០០ នាក់ពី​គ្រោះ​ទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅភាគពាយព្យនៃប្រទេសជិតព្រំដែនចិន បន្ទាប់​ពីការ​វាយប្រហារ​​ដោយ​ទឹកភ្លៀង​​​ខ្លាំង​មិនធ្លាប់​មាន​ក្នុងរយៈពេល​ជិត​​៣​ទសវត្សរ៍​។

(រូបភាព៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខា​ងជើង​​ (KCNA) បានចែករំលែករូបថត លោក គីម ជុងអ៊ុន ដែល​បានកំពុងត្រួតពិនិត្យការជួយសង្គ្រោះរបស់យោធាកាលពីថ្ងៃអាទិត្យ ដើម្បីយកអ្នកស្រុកចេញពីទីក្រុង Sinuiju និងទីក្រុង Uiju តាមរយៈឧទ្ធម្ភាគចក្រយោធា។

ទីភ្នាក់ងារនេះបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃសៅរ៍បានបណ្តាលឱ្យទន្លេនៅព្រំដែនកូរ៉េខាងជើងនិង​ប្រទេស​ចិន​​ហក់​ឡើង​យ៉ាង​ឆាប់រហ័សលើសពីកម្រិតប្រកាស​អាសន្ន​ ហើយបានបង្កើតជាវិបត្តិធ្ងន់ធ្ងរ។ ជាមួយគ្នានេះ លោក គីម បាន ស្តីបន្ទោសមន្ត្រីរបស់ខ្លួនចំពោះការខកខានរបស់ពួកគេក្នុងការរៀបចំទប់ទល់ និងឆ្លើយតបទៅនឹងភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះ ទោះបីជាមានបទបញ្ជាពីមុនដើម្បីបង្កើនវិធានការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិក៏ដោយ។

KCNA មិនបានរាយការណ៍ពី​ករណី​​ស្លាប់​ណា​មួយ​ឬ​​ទំហំ​នៃ​ការ​ខូច​ខាត​​​ដែល​បង្ក​ដោយ​ទឹក​ជំនន់​នោះ​ទេ។

រ៉េ​ខាង​ជើង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​​មិនធ្លាប់​មាន​កាលពីដើមខែនេះក្នុងទីក្រុង Kaesong ដែលបានជួបប្រទះនូវភ្លៀងធ្លាក់កម្រិតទឹកឡើងដល់៤៦៣mm មិនធ្លាប់មានក្នុងរយៈពេលមួយថ្ងៃ ហើយ​នេះ​គឺជាកម្រិតទឹកភ្លៀងខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រទេសកូរ៉េខាងជើងក្នុងរយៈពេល២៩ឆ្នាំ។

ទន្ទឹមនោះទឹកជំនន់​នៅ​កូរ៉េ​ខាងជើង​តែងតែ​បង្ក​ឱ្យ​មានការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​ប្រព័ន្ធ​បង្ហូរទឹក​មិនល្អ ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ហេដ្ឋារចនាសម្ព័ន្ធ​មានការ​ខូចខាត។ លើសពីនេះកាលពី២០២០ ព្យុះទីហ្វុងនិងភ្លៀងធ្លាក់ខ្លាំងនៅកូរ៉េខាងជើង ស្ថិតក្នុងចំណោមការលំបាកដែល លោកគីម និយាយថា បានបង្កើតវិបត្តិជាច្រើន រួមជាមួយនឹងការរឹតត្បិតទាក់ទងនឹងជំងឺរាតត្បាតខ្លាំង និងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើកម្មវិធីអាវុធនុយក្លេអ៊ែររបស់គាត់៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ វិនាទី មុន

ទឹកជំនាន់​វាយ​ប្រហារ​កូរ៉េខាងជើង ប៉ះពាល់​មនុស្ស​រាប់​ពាន់​នាក់​​

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់៖ស្លាប់ម្នាក់ និងបាត់ខ្លួនម្នាក់ ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រយោធា

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តឃ្យុងសាងប៊ុកដូរបស់កូរ៉េ ប្ដេជ្ញាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងសុខាភិបាល និងមូលនិធិ GX របស់ចិន ប្រកាសបញ្ចប់គម្រោងលុបបំបាត់ភាពពិការភ្នែក ដោយជំងឺភ្នែកឡើងបាយនៅខេត្តព្រៃវែង ដោយជោគជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

កែច្នៃកាកអំពៅ ចេញជាអុសបរិស្ថាន កាត់បន្ថយការកាប់បំផ្លាញព្រៃឈើ

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់៖ស្លាប់ម្នាក់ និងបាត់ខ្លួនម្នាក់ ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រយោធា

ព័ត៌មានជាតិ៣ ម៉ោង មុន

Breaking News: រកឃើញហើយ! ឧទ្ធម្ភាគចក្រយោធាដែលបាត់កាលពី១៧ ថ្ងៃមុន

ព័ត៌មានជាតិ៧ ម៉ោង មុន

ខ្លា​ធំ​នាំ​ពី​ប្រទេស​ឥណ្ឌា នឹង​បំពាក់​ប្រព័ន្ធ​តាមដាន GPS មុន​ព្រលែង​ចូល​ព្រៃ​ធម្មជាតិ

សន្តិសុខសង្គម៩ ម៉ោង មុន

អាវុធហត្ថរាជធានី ចាប់ខ្លួនមេធាវីមានងារជាឧកញ៉ាម្នាក់បញ្ជូនទៅតុលាការពាក់ព័ន្ធករណីបាញ់បោះក្នុងក្លិបកម្សាន្ដ

សេដ្ឋកិច្ច២១ ម៉ោង មុន

ក្រុមហ៊ុន​រ៉ូយ៉ាល់​រេលវេ​​ របស់​អ្នក​ឧកញ៉ា​គិត ម៉េង បញ្ជា​ទិញ​​​​​ទូ​រថភ្លើង​ដឹក​ទំនិញ​ថ្មី​​​២៥​​ គ្រឿង​បន្ថែម​ពី​ប្រទេស​ម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម