Connect with us

ព័ត៌មានជាតិ

ក្រសួង​ការងារ ៖ ស្ថានភាព​ការងារ​បងប្អូន​កម្មក​រ​និយោជិក​រោងចក្រ​ក្នុង​ខណ្ឌដង្កោ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ មាន​ភាព​ល្អប្រសើរ

បានផុស

នៅ

តាម​ការ​ចាត់​តាំងរបស់​លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដើម្បី​ពិនិត្យមើល​ស្ថានភាព​ការងារ និង​សាកសួរ​សុខទុក្ខ​បងប្អូន​កម្មករនិយោជិក​នៅតាម​រោងចក្រ សហគ្រាស​នានា នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២៤​នេះ ថ្នាក់ដឹកនាំ​ចំនួន​៣​រូប ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​រដ្ឋមន្ត្រី​បាន​ចុះ​ជួប​ជាមួយ​បងប្អូន​កម្មករនិយោជិក និង​តំណាង​និយោជក​ដើម្បី​ពិនិត្យមើល​ស្ថានភាព​ការងារ និង​លក្ខខណ្ឌ​ការងារ​ក្នុង​រោងចក្រ​ចំនួន​៣​ទីតាំង ក្នុង​ខណ្ឌដង្កោ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កម្មវិធី​ចុះ​ជួប​សំណេះសំណាល រួម​និង​ទទួលទាន​អាហារ​ថ្ងៃត្រង់​ជាមួយ​បងប្អូន​កម្មករនិយោជិក​នេះ រួមមាន​រោងចក្រ GLOBAL ASIA APPAREL (CAMBODIA) CO., LTD. ដឹកនាំ​ដោយ​ឯកឧត្តម សេង សក្តា រដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​, រោងចក្រ HARMONY APPAREL CO., LTD. ដឹកនាំ​ដោយ លោកជំទាវ សៅ ស្រី​ពៅ រដ្ឋលេខាធិការ​, រោងចក្រ CAMBODIAN TEXTILES WORLDWIDE PHNOM PENH WORKS CO., LTD. ដឹកនាំ​ដោយ​ឯកឧត្តម ជួន វុ​ឌ្ឍី អនុរដ្ឋលេខាធិការ​។

​នៅ​ក្នុងឱកាស​ពិនិត្យមើល​ស្ថានភាព​ការងារ និង​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករនិយោជិក​ប្រមាណ ១ ៥០០​នាក់ ដែល​កំពុង​បម្រើ​ការងារ​នៅក្នុង​រោងចក្រ GLOBAL ASIA APPAREL (CAMBODIA) CO., LTD. ស្ថិតក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ លោក សេង សក្តា បាន​ពិនិត្យឃើញថា ម្ចាស់​សហគ្រាស​បាន​អនុវត្ត​លក្ខខណ្ឌ​ការងារ និង​ផ្ត​ល់អ​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​បងប្អូន​កម្មករ​បាន​ត្រឹមត្រូវ​ស្របតាម​ច្បាប់​ការងារ​។ ក្នុងនោះ ភាគី​រោងចក្រ​បានផ្តល់​ដូចជា ប្រាក់​ឈ្នួល​គោល​អប្បបរមា ២០៤ ដុល្លារ​ក្នុង​មួយខែ​, ការផ្តល់​ប្រាក់រង្វាន់​ធ្វើ​ការងារ​ទៀងទាត់ ១០ ដុល្លារ​ក្នង​មួយខែ​, ប្រាក់រង្វាន់​អតីតភាព​ការងារ​, ថ្លៃ​ស្នាក់នៅ​, សោហ៊ុយ​ធ្វើដំណើរ​, ប្រាក់​ថ្លៃ​បាយ​ថ្ងៃត្រង់​, ច្បាប់​ឈប់សម្រាក​ប្រចាំឆ្នាំ រួម​និង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​។

​ក្នុងឱកាស​នោះ លោក សេង សក្តា ក៏បាន​ដើរ​ពិនិត្យមើល​ស្ថានភាព​ការងារ​របស់​ប្អូន​កម្មករនិយោជិក​នៅតាម​ផ្នែក​នីមួយៗ និង​បាន​ទទួលទាន​បាយ​រួមគ្នា​នៅ​អាហារ​ដ្ឋា​ន​ក្នុង​រោងចក្រ​ផងដែរ​។​

​ដោយឡែក ក្នុង​ការចុះ​សំណេះសំណាល ពិនិត្យ​ស្ថានភាព​ការងារ និង​ទទួលទាន​អាហារ​ថ្ងៃត្រង់​ជាមួយ​បងប្អូន​កម្មករនិយោជិក​ជាង ៨០០​នាក់ ដែល​កំពុង​បំពេញការងារ​នៅ​រោងចក្រ​កាត់​ដែរ​សម្លៀកបំពាក់ HARMONY APPAREL CO., LTD. ស្ថិត​ក្នុងភូមិ​ចំការឪឡឹក​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ លោកជំទាវ សៅ ស្រី​ពៅ បាន​ជួប​សំណេះសំណាល​ជាមួយ​តំណាង​ម្ចាស់​រោងចក្រ និង​បាន​ដើរ​ពិនិត្យ​ដោយផ្ទាល់​នៅក្នុង​ដំណើរការ​ផលិតកម្ម ក្នុង​រោងចក្រ ដូចជា កន្លែង​កាត់ដេរ កន្លែង​វេច​ខ្ចប់ តុ​កាត់ ឃ្លាំង ផ្នែក QC(​ការពិនិត្យ​គុណភាព​) និង​ពេទ្យ​សង្គ្រោះ​ផងដែរ​។

​លោកជំទាវ បាន​វាយតម្លៃ​ខ្ពស់ និង​ថ្លែងអំណរគុណ​ទៅដល់​ម្ចាស់​រោងចក្រ សហគ្រាស ដែល​បានផ្តល់​កិច្ចសហការ​យ៉ាង​ល្អ​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុងការ​រៀបចំ​ជំនួប​សំណេះសំណាល សួរសុខទុក្ខ និង​ទទួលទាន​អាហារ​ថ្ងៃត្រង់​ជាមួយ​បងប្អូន​កម្មករនិយោជិក​ប្រកបដោយ​ភាព​ស្និទ្ធស្នាល​។ ទន្ទឹម​នេះ លោកជំទាវ​បានស្នើ​ឱ្យ​ម្ចាស់​រោងចក្រ​សូម​បន្ត​យ​យកចិត្តទុកដាក់​លើ​សុវត្ថិភាព​របស់​កម្មក​រ​និយោជិក​ទាំងអស់ ជាពិសេស​បន្ត​ផ្តល់​អត្ថប្រយោជន៍​ឱ្យបាន​ពេញលេញ​តាមច្បាប់​ការងារ​ជូន​ដល់​កម្មករនិយោជិក​ទាំងអស់​ផងដែរ​។

​ទន្ទឹមនេះដែរ ក្នុង​ការចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​ទទួលទាន​អាហារ​ថ្ងៃត្រង់​ជាមួយ​បងប្អូន​កម្មករនិយោជិក​ប្រមាណ ៩០០​នាក់ ដែល​កំពុង​បំពេញការងារ​នៅ​រោងចក្រ CAMBODIAN TEXTILES WORLDWIDE PHNOM PENH WORKS CO., LTD. ស្ថិតក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ លោក ជួន វុ​ឌ្ឍី បានកត់សំគាល់​ឃើញថា ទំនាក់ទំនង​វិជ្ជាជីវៈ​រវាង​កម្មករនិយោជិក​ជាមួយ​និយោជក​មាន​ភាពល្អប្រសើរ ខណៈដែល​ម្ចាស់​រោងចក្រ​បាន​អនុវត្ត​លក្ខខណ្ឌ​ការងារ​បានល្អ និង​បានផ្តល់​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​បងប្អូន​កម្ម​និយោជិក​បាន​យ៉ាង​ល្អ​ដូចដែល​ច្បាប់​ការងារ​បានកំណត់​។

​លោក បាន​គូសបញ្ជាក់ថា ការចុះ​សួរសុខទុក្ខ​បងប្អូន​កម្មករនិយោជិក​ដោយផ្ទាល់​នៅតាម​រោងចក្រ​នេះ គឺជា​ការគិតគូរ​យក​ចិត្ត​ទុកដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​អាណត្តិ​ទី​៧ ដែល​ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅលើ​បងប្អូន​កម្មករនិយោជិក​នៅតាម​រោងចក្រ សហគ្រាស​ទាំងអស់​នៅ​ទូទាំងប្រទេស ធ្វើយ៉ាងណា​ផ្សារភ្ជាប់​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​រវាង​រដ្ឋាភិបាល ជាមួយ​បណ្តា​ម្ចាស់​រោងចក្រ សហគ្រាស ជាពិសេស​នោះ​គឺ​សុខទុក្ខ​របស់​បងប្អូន​កម្មករនិយោជិក​ដែល​រដ្ឋាភិបាល​តែងតែ​គិតគូរ​ជានិច្ច​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម