ព័ត៌មានអន្ដរជាតិ
លោក Trump ប្តឹងឲ្យរាប់សន្លឹកឆ្នោតឡើងវិញក្នុងរដ្ឋ Wisconsin និងដាក់ពាក្យបណ្តឹងនៅរដ្ឋផ្សេងទៀត
យុទ្ធនាការរបស់លោក Trump បាននិយាយថា លោកប្រធានាធិបតីនឹងស្នើសុំឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញនៅរដ្ឋ Wisconsin ដោយលើកឡើងពីភាពមិនប្រក្រតីជាច្រើននៅរដ្ឋនោះ។
យុទ្ធនាការនេះក៏បានដាក់ពាក្យបណ្តឹងនៅរដ្ឋ Michigan ឲ្យបញ្ឈប់ការរាប់សន្លឹកឆ្នោតនៅទីនោះផងដែរព្រោះពួកគេអះអាងថា ខ្លួនត្រូវបានបដិសេធសិទ្ធិចូលសង្កេតមើលការបើកហឹបឆ្នោតនិងការរាប់សន្លឹកឆ្នោត។
នៅក្រុង Detroit នៃរដ្ឋ Michigan ប៉ូលិសត្រូវបានកោះហៅកាលពីរសៀលថ្ងៃពុធឲ្យមកយាមទ្វារចូលកន្លែងរាប់សន្លឹកឆ្នោតខណៈអ្នកតវ៉ាខ្លះនៅខាងក្រៅបានទាមទារចូលពិនិត្យមើលដំណើរការនេះ។ យោងតាមកាសែត Detroit Free-Press បានឲ្យដឹងថា មានមនុស្សប្រមាណ២០០នាក់កំពុងសង្កេតមើលការបោះឆ្នោតនៅខាងក្នុងអគាររួចទៅហើយ។
ក្រុមមន្រ្តីត្រូវបានគេមើលឃើញថា បានបិទបង្អួចមជ្ឈមណ្ឌល TCF ដែលជាកន្លែងសន្លឹកឆ្នោតប្រៃសណីយ៍កំពុងត្រូវបានគេរាប់។
យុទ្ធនាការរបស់លោក Trump ក៏បានដាក់បណ្តឹងចំនួនពីរនៅក្នុងរដ្ឋ Pennsylvania ដើម្បីបញ្ឈប់រាល់ការរាប់សន្លឹកឆ្នោតផងដែររហូតដល់មានតម្លាភាព។
នៅព្រឹកព្រលឹមថ្ងៃពុធ លោក Trump បានប្រកាសពីសេតវិមានថា លោកបានឈ្នះឆ្នោតហើយនិងថែមទាំងបាននិយាយផងដែរថា លោកនឹងយកបញ្ហាការបោះឆ្នោតនេះទៅតុលាការកំពូល៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន