Connect with us

ព័ត៌មានអន្ដរជាតិ

បំណុលជាតិអាមេរិក កើនឡើងដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្រ្ត

បានផុស

នៅ

គណៈកម្មាធិការថវិកានៃសភាអាមេរិក បានប្រកាសកាលពីថ្ងៃចន្ទទី២៩ខែកក្កដាឆ្នាំ២០២៤ថា បច្ចុប្បន្ននេះ បំណុលជាតិរបស់សហរដ្ឋអាមេរិក បានឈានដល់កម្រិតប្រវត្តិសាស្រ្តគឺកើនលើស ៣៥ទ្រីលានដុល្លារហើយ ខណៈប្រធានគណៈកម្មាធិការលោក Jodey Arrington បានចាត់ទុករឿងនេះ ថាជាព្រឹត្តិការណ៍គួរជាទីព្រួយបារម្ភ ហើយថែមទាំងជំរុញឲ្យមានទំនួលខុសត្រូវផ្នែកសារពើពន្ធ និងការចំណាយបន្ថែមទៀត ដើម្បីជួសជុលកំណើនបំណុលជាតិដែលកំពុងកើនឡើងយ៉ាងខ្លាំងនេះ ផងដែរ។

លោក Jodey Arrington (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្តីថ្លែងការណ៍មួយ លោក Arrington និយាយថា «ថ្ងៃនេះ យើងសោកស្ដាយចំពោះព្រឹត្តិការណ៍ដ៏គួរឲ្យសង្ស័យមួយទៀត ចំពោះការធ្លាក់ចុះសារពើពន្ធនៃប្រទេសដ៏មានឥទ្ធិពល និងវិបុលភាពបំផុតក្នុងប្រវត្តិសាស្ត្រ»។ យ៉ាងណាក្តី ក្នុងនោះលោកក៏បង្ហាញក្តីសង្ឃឹមដែរថា បើលោក Donald Trump ឈ្នះឆ្នោតខែវិច្ឆិកាមែន ច្បាស់ណាស់ គណបក្សសាធារណរដ្ឋ នឹងអាចបន្ធូរបន្ថយស្ថានការណ៍នេះបាន។

តាមការចុះផ្សាយរបស់ RT, បំណុលជាតិរបស់អាមេរិក មានការកើនឡើងយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Joe Biden និងអ្នកកាន់តំណែងមុនគឺលោក Donald Trump។

(រូបថត៖ Getty)

ពេលលោក Trump អស់តំណែង បំណុលបានកើនឡើងចំនួន ៨.៤ទ្រីលានដុល្លារ ពោលគឺឈានដល់ ២៧.៧ទ្រីលានដុល្លារ ខណៈក្នុងនោះ មានជាងពាក់កណ្តាលគឺជាការខ្ចីប្រាក់ទាក់ទងនឹងវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ហើយនិន្នាការនេះ នៅតែបន្តក្រោមការដឹកនាំរបស់លោក Biden ដោយបំណុលបានឡើងដល់ ៣៥ទ្រីលានដុល្លារឯណោះ។

សូមបញ្ជាក់ថា បើតាមទិន្នន័យច្បាស់ៗពីក្រសួងរតនាគារ បំណុលជាតិសរុបរបស់អាមេរិក បានឈានដល់ ៣៥ ០០១ ២៧៨ ១៧៩ ២០៨.៦៧ ដុល្លារទៅហើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ បំណុល អាមេរិក កើនឡើងដល់ ៣៣ ពាន់ពាន់លានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម