Connect with us

ព័ត៌មានអន្ដរជាតិ

ស្តេចអង់គ្លេស​មានបន្ទូលថា ​ហេតុការណ៍​ឃាតកម្ម​​គួរ​ឱ្យភ័យខ្លាច​​​

បានផុស

នៅ

ក្មេង២នាក់ស្លាប់និង១១នាក់ផ្សេងទៀតបានរងរបួសក្នុងហេតុការណ៍ចាក់សម្លាប់ដោយ​ប្រើ​កាំបិតដ៏សាហាវពីឃាតករវ័យជំទង់នៅក្នុងថ្នាក់រាំយូហ្គា​ស្ថិត​នៅ​​ភាគពាយព្យនៃប្រទេសអង់គ្លេស។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី​៣០ខែ​កក្កដានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្មេងប្រុសអាយុ១៧ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនដោយសង្ស័យពីបទមនុស្សឃាត និងប៉ុនប៉ងមនុស្សឃាតក្នុងហេតុការ​ណ៍​ចាក់សម្លាប់នៅក្នុងទីក្រុង Southport ក្បែរទីក្រុង Liverpool។ ជនសង្ស័យមិនត្រូវបានស្គាល់អត្តសញ្ញាណនៅ​ឡើយ​ទេ ប៉ុន្តែប៉ូលិសបានគេដឹងថា ជនសង្ស័យរស់នៅក្នុងភូមិមួយចម្ងាយប្រហែល៨គីឡូម៉ែត្រពីកន្លែងកើតហេតុ មានដើមកំណើតមកពីទីក្រុង Cardiff ប្រទេស Wales។ មូលហេតុ​ពិតប្រាកដនៃការវាយប្រហារមិនទាន់​ត្រូវ​បានកំណត់នៅឡើយទេ ប៉ុន្តែ​ប៉ូលិស​បាន​និយាយ​ថា ក្រុម​អ្នក​ស៊ើបអង្កេត​មិន​បានចាត់​ទុក​ការ​វាយ​ប្រហារ​នេះ​ថា​ទាក់​ទង​នឹង​ភេរវកម្ម​ទេ។

កុមារចំនួន៩​នាក់បានរងរបួស​ ហើយ​៦នាក់​ក្នុង​ចំណោម​នោះ​ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងមនុស្សវ័យជំទង់២នាក់ក៏របួសធ្ងន់ធ្ងរ​ដែរ ដោយសារព្យាយាមការពារកុមាររងគ្រោះ ខណៈដែលហេតុការណ៍នេះជាការវាយប្រហារចុងក្រោយបង្អស់​នៃការកើនឡើងឧក្រិដ្ឋកម្ម​ដោយ​ការ​ប្រើ​កាំបិត​​ក្នុង​ពេលថ្មីៗ​នេះ​​ ដែលបានបង្កឱ្យមានការថប់បារម្ភ និងនាំឱ្យមានការអំពាវនាវឱ្យរដ្ឋាភិបាល​មាន​វិធានការ​បន្ថែម​ទៀត​​ដើម្បីទប់ស្កាត់​​​​​អំពើ​​អសកម្ម​​។

(រូបភាព៖ AP)

ថ្នាក់រាំយូហ្គា​នេះយក​តារាចម្រៀងដ៏ល្បី Taylor Swift​​ ជា​ប្រធានបទ​ និង​ដែលត្រូវបានធ្វើឡើងនៅវិស្សមកាលរបស់សាលាសម្រាប់កុមារដែលមានអាយុពី ៦ទៅ១១ឆ្នាំមានរយៈពេលពីរម៉ោង ដោយ​ការ​ដឹកនាំ​របស់​ស្ត្រី២នាក់ជាគ្រូបង្ហាត់​យូហ្គា និង​គ្រូបង្រៀនរាំ។

ជាមួយគ្នានេះ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA បានឲ្យដឹងថា ស្តេច Charles មានបន្ទូលថា វាគឺជា «ការវាយប្រហារដ៏គួរឱ្យភ័យខ្លាច»។ ព្រះអង្គនិងមហេសី មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលបាន​ដឹង​អំពីឧបទ្ទវហេតុដ៏រន្ធត់នេះនិងក៏បានចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះផងដែរដែលមានខ្លឹមសារថា៖«យើងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតរបស់យើង ការអធិស្ឋាន និងការអាណិតអាសូរយ៉ាងជ្រាលជ្រៅបំផុតទៅកាន់ក្រុមគ្រួសា្រ និងមនុស្សជាទីស្រលាញ់របស់អ្នកដែលបានបាត់បង់ជីវិតយ៉ាងសោកសៅបំផុត»។

(រូបភាព៖ AP)

គួររំឭកថា ការវាយប្រហារដ៏អាក្រក់បំផុតរបស់ចក្រភពអង់គ្លេសទៅលើកុមារបានកើតឡើងក្នុងឆ្នាំ១៩៩៦ នៅពេលដែលឃាតករ Thomas Hamilton អាយុ៤៣ឆ្នាំបានបាញ់សម្លាប់សិស្សសាលាមត្តេយ្យ ១៦នាក់ និងគ្រូបង្រៀននៅក្នុងកន្លែងហាត់ប្រាណរបស់សាលាក្នុងទីក្រុង Dunblane ប្រទេសស្កុតឡេន។ បន្ទាប់មកចក្រភពអង់គ្លេសបានហាមឃាត់ការកាន់កាប់កាំភ្លើងដៃជាកម្មសិទ្ធិឯកជស្ទើរតែទាំងអស់។

យ៉ាងណាមិញការបាញ់ប្រហារ និងការសម្លាប់រង្គាលដោយប្រើកាំបិតគឺកម្រមានណាស់ក្នុងប្រទេសអង់គ្លេស ដោយកាំបិតត្រូវបានប្រើប្រាស់ប្រហែល៤០ភាគរយប៉ុណ្ណោះនៃការធ្វើអត្តឃាតក្នុងឆ្នាំ២០២៣៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រយៈពេលពីរថ្ងៃ ខេត្តសៀមរាប ទទួលភ្ញៀវទេសចរប្រមាណជាង ២៧ម៉ឺននាក់ ក្នុងពិធីបុណ្យអុំទូក

ព័ត៌មានជាតិ២ ម៉ោង មុន

ការប្រមូលដឹកជញ្ជូនសំរាមឆ្នាំនេះល្អ ទទួលបានការកោតសរសើរនិងអរគុណពីសម្ដេចធិបតី ហ៊ុន​ ម៉ាណែត

កីឡា២ ម៉ោង មុន

ឆ្អែតឆ្អន់នឹងទីលានបាល់ទាត់ David Beckham ងាកមកប្រើជីវិតសាមញ្ញ លើទឹកដីកំណើត

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

លោក គីម ជុងអ៊ុន បញ្ជាឲ្យផលិតយន្តហោះដ្រូន ទ្រង់ទ្រាយធំ ត្រៀមបញ្ចូលក្នុងផ្នែកយោធា

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រះមហាក្សត្រនិងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះរាជូបត្ថម្ភដល់កងកម្លាំង ក្រុមគ្រូពេទ្យប្រចាំការ និងក្រុមអ្នកសម្អាតអនាម័យ៧លានរៀល

Sokha Hotels

ព័ត៌មានពេញនិយម