ជីវិតកម្សាន្ដ
ល្អហួស ត្រៀមខ្លួនថតវីដេអូរាំរបាំអប្សរានៅប្រាសាទអង្គរវត្ត ដើម្បីឲ្យកូនខ្មែរស្គាល់របាំបុរាណ
យុវតី ជូរី ល្អហួស ម្ចាស់មកុដ Miss Preteen Junior Idol 2024 បានបង្ហាញក្តីរំភើបជាថ្មីម្ដងទៀត ខណៈនាងត្រូវបានអនុញ្ញាតឲ្យថត«របាំអប្សរា» នៅប្រាសាទអង្គរវត្ត ដើម្បីទុកជាឯកសារឲ្យកូនខ្មែរជំនាន់ក្រោយៗ បានស្គាល់របាំបុរាណខ្មែរដ៏ល្អផូរផង់។

ជាការពិតណាស់ ថ្មីៗ កន្លងទៅនេះ ក្នុងនាមកូនខ្មែរមួយរូប ជូរី ល្អហួស ដែលជាម្ចាស់មកុដ Miss Preteen Junior Idol 2024 បានបង្ហាញការប្ដេជ្ញាចិត្ត ដើម្បីចូលរួមផ្សព្វផ្សាយលើកស្ទួយនូវមរតកវប្បធម៌ និងទេសចរណ៍ទៅលើឆាកជាតិ-ឆាកអន្តរជាតិឲ្យនៅគង់វង្សយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់នូវអ្វីជារបស់ខ្មែរ។
ស្របពេលនេះដែរ ជូរី ល្អហួស បញ្ជាក់ថា នៅថ្ងៃពុធ ទី ៣១ ខែកក្កដា ឆ្នាំ ២០២៤ ស្អែកនេះ នាងនឹងថតវីដេអូរាំរបាំអប្សរា នៅប្រាសាទអង្គរវត្ត ទុកជាឯកសារ ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយៗ បានស្គាល់របាំបុរាណខ្មែរដ៏ល្អផូរផង់ និងល្វតល្វន់មួយនេះ ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ អ្នករបាំទាំង ៦ នាក់ និងក្រុមការងារជាង ៣០ នាក់ សម្រាប់ផលិតវីដេអូដ៏ឥតខ្ចោះមួយនេះសារឡើងវិញ។

ជូរី ល្អហួស បន្ថែមថា «នាងខ្ញុំ ពិតជាសំណាងខ្លាំងណាស់ដែលបានកើតមកជាកូនខ្មែរលើទឹកដីដ៏អច្ឆរិយមួយនេះ»។
គេចាំបានថា កាលពីថ្មីៗ កន្លងមកនេះ យុវតី ជូរី ល្អហួស បានដាក់ក្តីរំពឹងថា ខ្លួននឹងចូលផ្សព្វផ្សាយរបាំអប្សរាឲ្យពិភពលោកបានស្គាល់ប្រទេសដ៏អច្ឆរិយរបស់ប្រទេសកម្ពុជា។

ប្រាកដណាស់ ម្ចាស់មកុដបវរកញ្ញាវ័យក្មេង ជូរី ល្អហួស កាលពីកន្លងទៅ ពោលអំឡុងពេលនាងចេញទៅប្រកួតនៅប្រទេសថៃ យុវតីរូបនេះ បាននាំយកនូវរបាំអប្សរារបស់ដូនតាខ្មែរ ដើម្បីទៅបង្ហាញនៅលើឆាកអន្តរជាតិ ដើម្បីឲ្យពិភពលោកកាន់តែស្គាល់ច្បាស់ថែមទៀតផងដែរ។ សកម្មភាពនេះ មហាជនមួយចំនួនធំ បានសម្តែងការគាំទ្រ និងសរសើរគ្រប់ៗ គ្នា៕
អត្ថបទ ៖ ចាន់រ៉ា


-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?