Connect with us

ព័ត៌មានអន្ដរជាតិ

ប្រេងដែល​កំពប់ចូល​សមុទ្រ​នៅ​ហ្វីលីពីន​ថ្ងៃ​មុន ហៀរ​ដល់​ភូមិ​នេសាទ និង​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាជន

បានផុស

នៅ

ប្រេង​​ដែល​កំពប់​ចេញ​ពី​កប៉ាល់​មួយ​គ្រឿង​ដែល​​ក្រឡាប់​​នៅ​ឆ្នេរ​សមុទ្រ​​​ប្រទេស​ហ្វីលីពីន បាន​​​ហូរ​​ទៅ​ដល់​​ច្រាំង​​ភូមិ​នេសាទ​​​ក្បែរ​នោះ បង្ក​ការ​គំរាមកំហែង​ដល់​សុខភាព និង​ជីវភាព​​របស់​អ្នក​នេសាទ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​​ព័ត៌មាន Reuters កាល​ពី​ថ្ងៃ​ទី​២៩​ខែ​កក្កដា​ឆ្នាំ​២០២៤។

(រូបភាព៖ ឆ្មាំ​សមុទ្រ​ហ្វីលីពីន)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កប៉ាល់ MT Terra Nova បាន​ផ្ទុកឥន្ធនៈឧស្សាហកម្ម​ចំនួន ១,៥​លានលីត្រ មុន​ពេល​​លិច​ចូល​ក្នុងសមុទ្រ​ព្រោះ​តែ​កត្តា​អាកាសធាតុ​មិន​ល្អ​ និង​រលក​ធំៗ​ នៅ​ឆ្នេរ​សមុទ្រ Limay ខេត្ត Bataan ភាគខាងលិចនៃរដ្ឋធានី​ម៉ានីល កាលពីថ្ងៃព្រហស្បតិ៍​ទី​២៥​ខែ​កក្កដា។ សមាជិកម្នាក់នៃនាវិក​ចំនួន ១៧​នាក់​បាន​បាត់បង់​ជីវិត ខណៈ​អ្នក​សេសសល់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា។

អ្នកនេសាទនៅ​ទីក្រុង Tanza ខេត្ត Cavite ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន បាន​រាយការណ៍​ថា ពួក​គេ​បាន​ធុំ​ក្លិន​ប្រេង​ ហើយ​បាន​សម្ដែង​ការ​ខក​ចិត្ត​ជា​ខ្លាំង ក្រោយ​​ប្រេង​ដែល​កំពប់​បាន​ហូរ​ហៀរ​ចូល​ដល់​ច្រាំង​សមុទ្រ​​ទីក្រុង​របស់​ពួក​គេ។ លោក Renan Honsana អាយុ​៤៨​ឆ្នាំ ដែល​ជា​អ្នក​ភូមិ​នៅ​ទីនោះ ​បាន​និយាយ​ថា៖ «ការ​កំពប់​ប្រេង​នេះ នឹង​​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ពួក​យើង​ដែល​​​ជា​​អ្នក​នេសាទ ព្រោះ​ពួក​យើង​ពឹង​ផ្អែក​លើ​សមុទ្រ ហើយ​វា​ត្រូវ​​បាន​រង​ផល​ប៉ះពាល់​ដោយសារ​ប្រេង។ យើង​នឹង​ត្រូវ​​លក់​ត្រី​របស់​យើង​ក្នុង​តម្លៃ​ថោក ព្រោះ​​​គេ​នឹង​មិន​ទិញ​ទេ។ តើ​យើង​ត្រូវ​​រក​កន្លែង​ចិញ្ចឹម​ជីវិត​នៅ​ឯ​ណា​ក្រៅ​ពី​សមុទ្រ​​មួយ​នេះ»។

ឆ្មាំសមុទ្រហ្វីលីពីន បាននិយាយថា ខ្លួនបានបិទ​​កន្លែង​ធ្លាយ​ប្រេង​​​ពីកប៉ាល់​ដែលបានក្រឡាប់ ​​​រួច​ហើយ​ចាប់ផ្តើម​​បូម​ប្រេងចេញ​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ការ​លេចធ្លាយ​ប្រេង​បន្ថែម​ទៀត។ ឆ្មាំ​សមុទ្រ​​ហ្វីលីពីន ក៏​​បាន​​អង្កេត​​មើល​ទឹក​សមុទ្រ​​ក្រុង Limay ក្រុង Bulacan និង​ក្រុង Cavite តាម​អាកាស​ផង​ដែរ ហើយ​បាន​សង្កេត​ឃើញ​​ថា​មាន​ប្រេង​​​ហៀរ​ទៅ​ដល់​ទីនោះ​​នៅ​ក្នុង​​បរិមាណ​តិច​តួច​​​នៅ​ឡើយ​ទេ។

ក្រុមមន្ត្រី​ បច្ចុប្បន្ន​កំពុងស៊ើបអង្កេតថាតើការ​ក្រឡាប់​លិចនេះ​មាន​ជាប់​ទាក់ទងទៅនឹងព្យុះទីហ្វុង Gaemi ដែរ​ឬ​ក៏​អត់ ព្រោះ​អី​ព្យុះ​នេះ​បានធ្វើឲ្យ​មានភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសហ្វីលីពីន​​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ ដែលបង្ក​ឲ្យ​មាន​គ្រោះ​ទឹកជំនន់ និងការ​បាក់ដី ហើយ​បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៦​នាក់។

កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០២៣ ធ្លាប់​មាន​ករណី​កំពប់​ប្រេង​​ចេញ​ពី​​កប៉ាល់ MT Princess Empress ដែល​បាន​ក្រឡាប់​នៅ​ហ្វីលីពីន ហើយ​​ផ្ទុក​ប្រេង​ចំណុះ ៨០​​ម៉ឺន​លីត្រ។ ករណី​​កំពប់​ប្រេង​នេះ បាន​បង្ក​ផល​ប៉ះពាល់​ចំពោះ​​​តំបន់​ទេសចរណ៍​ជា​ច្រើន ហើយ​ការ​សម្អាត​ប្រេង​នៅ​ពេល​នោះ ត្រូវ​ចំណាយ​រយៈពេល​​​រហូត​ដល់​ទៅ​​​៣​ខែ​ឯណោះ៕

ដោយ៖ ឈាង

ចុច​អាន៖ កប៉ាល់​ដឹក​ប្រេង​ក្រឡាប់​នៅ​ហ្វីលីពីនបណ្តាល​ឲ្យ​កំពប់​​ប្រេង​១៥០០​តោន​ចូលសមុទ្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១៨ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៤៨ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម