ព័ត៌មានអន្ដរជាតិ
ការលក់ជាសកលរបស់ McDonald’s ធ្លាក់ចុះលើកដំបូងក្នុងរយៈពេលជាង៣ឆ្នាំ
ក្រុមហ៊ុនផ្គត់ផ្គង់អាហាររហ័សយក្ស McDonald’s កាលពីថ្ងៃចន្ទ បានរាយការណ៍ពីការធ្លាក់ចុះនៃចំនួនលក់ទូទាំងសកលរបស់ខ្លួន ជាលើកដំបូងក្នុងរយៈពេលជាង ៣ ឆ្នាំ ចំពេលដែលអតិថិជនកាត់បន្ថយការចំណាយលើមុខបញ្ជីអាហារថ្លៃៗ ហើយក្រុមហ៊ុនអាហារផ្សេងៗរងការធ្វើពហិការបស់អតិថិជនជុំវិញជម្លោះអ៊ីស្រាអែល-ហាម៉ាស់។
ការលក់ជាសកលបានធ្លាក់ចុះ ១ ភាគរយ ក្នុងត្រីមាសទី ២ បើធៀបនឹងការរំពឹងទុកពីកំណើន ០,៥ ភាគរយ។ ប្រាក់ចំណូលសរុបរបស់ McDonald’s ក្នុងអំឡុងពេលដដែល បានកើនឡើង ១ ភាគរយ។
នាយកប្រតិបត្តិរបស់ McDonald’s លោក Chris Kempczinski បាននិយាយថា សុទិដ្ឋិនិយមរបស់អតិថិជនលើហិរញ្ញវត្ថុ និងស្ថេរភាពសេដ្ឋកិច្ច នៅទីផ្សារលក់ធំៗភាគច្រើនរបស់ក្រុមហ៊ុន ស្ថិតនៅកម្រិតទាប។
ជុំវិញរបាយការណ៍ថ្មីនេះ អ្នកជំនាញលើកឡើងថា បញ្ហាធំមួយដែលធ្វើឱ្យការលក់របស់ McDonald’s ធ្លាក់ចុះ គឺការកាត់បន្ថយការចំណាយរបស់ក្រុមអតិថិជន ដែលមានប្រាក់ចំណូលទាប រួមទាំងការកាត់បន្ថយការញ៉ាំក្រៅផ្ទះ ដោយសារតែបញ្ហាអតិផរណាខ្ពស់ថេរ។
ការលក់នៅសហរដ្ឋអាមេរិករបស់ McDonald’s បានធ្លាក់ចុះ ០,៧ ភាគរយ ក្នុងត្រីមាសទី២ ខណៈនៅត្រីមាសដដែលកាលពីឆ្នាំមុន ការលក់បានកើនឡើងប្រមាណ ១០,៣ ភាគរយ។ ការលក់លើទីផ្សារអន្តរជាតិ ដែលរួមចំណែកជិតពាក់កណ្តាលនៃប្រាក់ចំណូលឆ្នាំ ២០២៣ របស់ក្រុមហ៊ុននេះ បានធ្លាក់ចុះ ១,១ ភាគរយ ដោយសារតែកម្សោយនៅបារាំង។
លើសពីនេះ ការស្ទុះងើបឡើងវិញយឺតជាងការរំពឹងទុកនៃសេដ្ឋកិច្ចចិន និងជម្លោះមជ្ឈិមបូព៌ា ក៏បានធ្វើឱ្យប៉ះពាល់ដល់ដំណើរការអាជីវកម្មរបស់ McDonald’s ផងដែរ។ ក្រុមហ៊ុនដូចជា McDonald’s និង Starbucks ក៏ទទួលរងពីការធ្វើពហិការរបស់អតិថិជន ជុំវិញសង្រ្គាមនៅហ្គាហ្សា ដែលធ្វើឱ្យប៉ះពាល់ដល់ការលក់របស់ពួកគេក្នុងទីផ្សារមជ្ឈិមបូព៌ា៕
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
សន្តិសុខសង្គម១៦ ម៉ោង ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១៩ ម៉ោង ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»