Connect with us

ព័ត៌មានជាតិ

មិនថាមេធាវី ឬឧកញ៉ាមិនមានសិទ្ធិកាន់កាប់ និងប្រើប្រាស់ កាំភ្លើងនោះទេ

បានផុស

នៅ

កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ​ បានចុះឃាត់ខ្លួនលោក ខុន បញ្ចសិទ្ធិ ដែលគេស្គាល់ថា ជាមេធាវី និងមានងារជាឧកញ៉ា និងបក្ខពួកម្នាក់ទៀត ពាក់ព័ន្ធករណីផ្ទុះអាវុធនៅក្នុងក្លិបកម្សាន្ដមួយកន្លែងក្នុងមូលដ្ឋានខណ្ឌចំការមន។ ករណីផ្ទុះអាវុធនេះដែរ ធ្វើឱ្យមានការផ្ញាក់ផ្អើល និងបានចោទជាសំណួរថា តើមេធាវី មានសិទ្ធិកាន់កាប់ និងប្រើប្រាស់ កាំភ្លើងដែរឬទេ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ត្រូវបានអនុញ្ញាតឱ្យតែក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិមានក្លឹប និងទីលានសម្រាប់ហាត់បាញ់ហ្វឹកហ្វឺន ហើយមិនអនុញ្ញាតឱ្យជនស៊ីវិលប្រើប្រាស់អាវុធដោយសេរីនោះឡើយ។ ក្នុងមាត្រា៤ នៃច្បាប់នេះ បានហាមឃាត់ការបំពាក់ ការកាន់កាប់ ការយកតាមខ្លួន ការប្រើប្រាស់ ការទិញ ការលក់ ការធ្វើពាណិជ្ជកម្ម ការនាំចូល ការនាំចេញ ការស្តុកអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទចំពោះជនស៊ីវិលក្នុងព្រះរាជាណាចក្រកម្ពុជា។

ចំណែក នៅក្នុងមាត្រា២០ បានចែងច្បាស់ថា ជនណាដែលបំពាក់អាវុធតាមខ្លួន កាន់កាប់ ប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត គឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ដល់២ឆ្នាំ និងពិន័យជាទឹកប្រាក់ ៥០ម៉ឺនរៀល ដល់២លានរៀល ដោយពុំទាន់គិតពីបទល្មើសព្រហ្មទណ្ឌផ្សេងទៀតនោះទេ។

ដោយឡែក បើតាមច្បាប់ស្តីពី លក្ខន្តិកៈមេធាវី​ ​​វិជ្ជាជីវៈមេធាវី ជាវិជ្ជាជីវៈឯករាជ និង​សេរី​ដែលចូលរួមបម្រើវិស័យយុត្តិធម៌ ហើយវិជ្ជាជីវៈមេធាវី​អាច​ប្រព្រឹត្តទៅ​បានតែ​ក្នុង​ក្របខ័ណ្ឌ​នៃ​គណៈ​​មេធាវី​តែប៉ុណ្ណោះ​។​ រីឯក្រមសីលធម៌មេធាវី នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មេធាវីមានបេសកកម្មចូលរួមក្នុងការរៀបចំនីតិរដ្ឋ ពង្រឹងយុទ្ធធម៌សង្គម និងការពារសិទ្ធមនុស្ស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៥ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម