សុខភាព
អស់កង្វល់ពីការឈឺចាប់ក្រោយវះកាត់!
តាប់ប្លុក (TAP Bloc: Transverse Abdominal Plane Bloc) ជាបច្ចេកទេសងាយស្រួលនិងមានប្រសិទ្ធភាពខ្ពស់ ក្នុងការបំបាត់ការឈឺចាប់ក្រោយការវះកាត់ពោះ ផ្នែកខាងក្រោម។
ក) បច្ចេកទេសចាក់ថ្នាំស្ពឹកលើស្បែកពោះអ្នកជំងឺដែល
– វះកាត់សម្រាលកូន
– វះកាត់ខ្នែងពោះវៀន
– វះកាត់ក្លន
– វះកាត់ស្បូន
– វះកាត់ក្រពេញប្រូស្តាត
ខ) ការអនុវត្ត
+ អនុវត្តលើអ្នកជំងឺមុន ឬក្រោយការវះកាត់
+ តម្រូវឲ្យមានៈ
– គ្រូពេទ្យឯកទេសថ្នាំសណ្តំ
– សម្ភារៈចាំបាច់:
. ម៉ាស៊ីនអេកូដែលមាន Sonde linéaire ដើម្បីកំណត់ពីទីតាំងច្បាស់លាស់ ដែលត្រូវចាក់ និងជៀសវាងគ្រោះថ្នាក់ ដែលអាចកើតមានជាយថាហេតុ។
. ម្ជុលចាក់ ដែលមានប្រវែង 80 មីលីម៉ែត្រ ឬ 100 មីលីម៉ែត្រ ទៅតាមកម្រាស់ស្បែកពោះរបស់អ្នកជំងឺ
. ថ្នាំស្ពឹក: Bupivacaine, Ropivacaine…
. សម្ភារៈ និងទឹកសម្លាប់មេរោគ មួយកំផ្លេ
ឃ) ទីតាំងនិងរបៀបនៃការចាក់
– អ្នកជំងឺគេងលើខ្នងធម្មតាដោយដាក់ដៃឡើងលើ
– លាងសំអាតទីតាំង ដែលត្រូវចាក់ឲ្យបានធំទូលាយ លើស្បែកពោះ ក្រោមឆ្អឹងជំនី
– ចាក់ម្ជុលនៅចន្លោះសាច់ដុំ Transverse de l’abdomen និង Fascia រវាងសាច់ដុំ Transverse de l’abdomen និងសាច់ដុំ Oblique interne ដោយមានជំនួយពីម៉ាស៊ីនអេកូ។
ង) ផលប្រយោជន៍
– ងាយស្រួលក្នុងការអនុវត្ត ដោយប្រើរយៈពេលខ្លីប្រហែល ១០នាទី
– ផ្តល់ប្រសិទ្ធភាពខ្ពស់ ក្នុងការបំបាត់ការឈឺចាប់ក្រោយការវះកាត់ រួមផ្សំនិងការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់តាមមាត់ឬតាមសរសៃ
– ប្រសិទ្ធភាពបំបាត់ការឈឺចាប់ពី ៨ ម៉ោងទៅ ២០ ម៉ោង អាស្រ័យលើប្រភេទថ្នាំស្ពឹក
– អ្នកជំងឺមានផាសុកភាព មិនមានការឈឺចាប់អាចឆាប់កម្រើកបាន
– អាចជៀសវាងពីផលវិបាកផ្សេងៗដែលកើតឡើងពីការគេងលើគ្រែយូរ ការប៉ះពាល់ផ្លូវដង្ហើម បេះដូង ការស្ទះសរសៃឈាមជាដើម
– កាត់បន្ថយរយៈពេលស្នាក់នៅក្នុងមន្ទីរពេទ្យ ចំណេញថវិកា និង កាត់បន្ថយការមើលថែពីក្រុមគ្រួសារ។
បច្ចុប្បន្នផ្នែកសណ្តំ-ភ្ញាក់ពីសណ្តំនៃមន្ទីរពេទ្យកាល់ម៉ែត បានកំពុងផ្តល់សេវាកម្ម តាប់ប្លុក ជូនអ្នកជំងឺប្រកបដោយគុណភាព និងទំនុកចិត្តខ្ពស់ជាមួយម៉ាស៊ីនអេកូថ្មី ទំនើប ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពការងារ និងសុវត្ថិភាពជូនអ្នកជំងឺ ក៏ដូចជាប្រជាពលរដ្ឋយើង៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ អត្ថប្រយោជន៍នៃកាំរស្មី សម្រាប់ជំងឺមហារីកមាត់ស្បូន!
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១៩ ម៉ោង ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ