Connect with us

ព័ត៌មានអន្ដរជាតិ

ស្លូវ៉ាគី គំរាម​ផ្អាក​​​ផ្គត់​ផ្គង់​ប្រេងឲ្យ​អ៊ុយក្រែន បើ​នៅ​តែ​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​រុស្ស៊ី

បានផុស

នៅ

លោក Robert Fico នាយករដ្ឋមន្ត្រី​ស្លូវ៉ាគី បាន​និយាយ​កាល​ពី​ថ្ងៃ​ទី​២៩​ខែ​កក្កដា​ថា រោងចក្រ​ចម្រាញ់​ប្រេង Slovnaft នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​ប្រេង​ម៉ាស៊ូត​ទៅ​ឲ្យ​ប្រទេស​អ៊ុយក្រែន ប្រសិន​បើ​​​ក្រុង​កៀវ​នៅ​តែ​បន្ត​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​​ប្រេង​រុស្ស៊ី។

លោក Robert Fico នាយករដ្ឋមន្ត្រី​ស្លូវ៉ាគី (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ខែ​មិថុនា អ៊ុយក្រែន​​បាន​ដាក់​ទណ្ឌកម្ម និង​បញ្ឈប់​ការ​ដឹក​​ជញ្ជូន​ប្រេង​​តាម​រយៈ​បំពង់​បង្ហូរ​​​របស់​ក្រុមហ៊ុន​រុស្ស៊ី Lukoil ដែល​ត្រូវ​ឆ្លង​កាត់​អ៊ុយក្រែន មុន​​ទៅ​ដល់​​សាធារណរដ្ឋ​ស្លូវ៉ាគី និង​​ហុងគ្រី។ រដ្ឋមន្ត្រី​​សេដ្ឋកិច្ច​ស្លូវ៉ាគី​ ធ្លាប់​បាន​និយាយ​កាល​ពី​ដើម​ខែ​កក្កដា​ថា ការ​ដឹក​ប្រេង​ពី​ក្រុមហ៊ុន Lukoil ចូល​ទៅ​ប្រទេស​របស់​លោក​បាន​រីង​ស្ងួត​​អស់​ហើយ។

នាយករដ្ឋមន្ត្រី​ស្លូវ៉ាគី បាន​​រៀបរាប់​ថា ការ​បន្ត​ការ​អនុវត្ត​ទណ្ឌកម្ម​ដ៏​មិន​សម​ហេតុ​ផល​នេះ នឹង​ផ្ដល់​ផល​​អាក្រក់​ចំពោះ​តែ​អ៊ុយក្រែន ស្លូវ៉ាគី និង​ហុងគ្រី ប៉ុណ្ណោះ។ លោក Fico ថា៖ «បើការដឹកជញ្ជូនប្រេងរុស្ស៊ីឆ្លងកាត់អ៊ុយក្រែនមិនត្រូវបានបើក​ឡើង​វិញ​ក្នុងរយៈពេលខ្លីទេ រោងចក្រ Slovnaft ដែលមាន​ចំណែក​មួយភាគដប់នៃការប្រើប្រាស់​របស់​អ៊ុយក្រែន នឹងឈប់ផ្គត់ផ្គង់ប្រេងម៉ាស៊ូតទៅអ៊ុយក្រែន»។ លោក​ Fico ក៏​បាន​ឲ្យ​ដឹង​ទៀត​ដែរ​ថា កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន លោក​បាន​​លើក​យក​សំណើ​បច្ចេកទេស​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់​រហ័ស​ជា​ទី​បំផុត​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ុយក្រែន លោក Denys Shmyhal។

បញ្ហា​ប្រឈម​ដែល​កំពុង​កើត​មាន​នេះ បាន​បង្ហាញ​ឲ្យ​​ឃើញ​ថា បណ្ដា​ប្រទេស​​សហ​ភាព​អឺរ៉ុប​​មួយ​ចំនួន​នៅ​តែ​ពឹង​ផ្អែក​លើ​​ការ​ផ្គត់​ផ្គង់​ថាមពល​​របស់​រុស្ស៊ី​ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​កន្លង​ទៅ​ ក្រោយ​ពី​ប្លុក​នេះ​​បាន​សម្រេច​បញ្ឈប់​ការ​នាំ​ចូល​ប្រេង​ពី​​ក្រុង​មូស្គូ បន្ទាប់​ពី​​ផ្ទះ​មាន​សង្គ្រាម​ឈ្លានពាន​នៅ​អ៊ុយក្រែន។

ខុស​ពី​សម្ព័ន្ធមិត្ត​របស់​ខ្លួន សាធារណរដ្ឋស្លូវ៉ាគី ហុងគ្រី និង​សាធារណរដ្ឋ​ឆែក នៅ​តែ​មិន​ទាន់​មាន​​ការ​ហាមឃាត់​​ការ​នាំ​ចូល​ប្រេង​ពី​រុស្ស៊ី​នៅ​​ឡើយ​​ទេ ខណៈ​​ប្រទេស​ទាំង​នោះ​ត្រូវការ​ពេល​មួយ​រយៈ​បន្ថែម​ទៀត​ដើម្បី​រក​​ជម្រើស​​នាំ​ចូល​ប្រេង​ផ្សេង​ជា​មុន​សិន៕

ដោយ៖ ឈាង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម២ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម