Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​ ចាត់​ទុក​ ២០២៤ ថា​ជា​ឆ្នាំមាស​សម្រាប់​ផ្លែឈើ​​ ដោយសារ​តម្លៃ​ខ្ពស់​

បានផុស

នៅ

នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង នៃ​ក្រសួងពាណិជ្ជកម្ម​​ថៃ បាន​ចាត់​ទុក​ ២០២៤ ថា​ជា «​ឆ្នាំ​មាស» ​សម្រាប់​ផ្លែ​ឈើ​ ដោយ​ងាក​ទៅ​ផ្ដោត​លើ​ការ​ជំរុញ​ការ​ប្រើ​ប្រាស់​ក្នុង​ស្រុក​ និង​ការ​នាំ​ចេញ​ផ្លែឈើ​ ​ក្នុង​បំណង​ជួយកសិករ​ឱ្យ​ទទួលបានផលចំណេញពីប្រទេស​ទីផ្សារថ្មីៗដូចជាសហរដ្ឋអាម៉េរិក អឺរ៉ុប និងកាណាដា ជាដើម។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែត​បាងកកប៉ុស្តិ៍​ បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ ដោយ​ស្រង់​សម្ដី​​ប្រធាននាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង​ថៃ លោក​ Wattanasak Sur-iam ដែល​បាន​និយាយ​ថា​ ឆ្នាំ​ ២០២៤ គឺ​ជា​ឆ្នាំ​មាស​សម្រាប់​ផ្លែ​ឈើ​​ថៃ​ ដោយសារ​តែ​តម្លៃ​ខ្ពស់​ និង​មាន​ស្ថេរភាព​ បើ​ធៀប​នឹង​ឆ្នាំ​មុន​។

ទោះបីជា​បាតុភូតអាកាសធាតុ​ អែលនីណូ (El Nino) ធ្វើឱ្យ​ការប្រមូល​ផល​ត្រូវ​ពន្យារពេល​ក៏​ដោយ​ ​ផលិតកម្មផ្លែឈើសរុប​របស់​ថៃ​ នៅ​តែ​កើន​ឡើង​ ៣ ភាគរយ​ ​ប្រមាណ​ ៦,៧៥ លានតោនកាលពីឆ្នាំមុន។ ក្នុង​នោះ​ ទិន្នផល​ទុរេន បា​ន​​កើន​ឡើង ៣ ភាគរយ​ មង្ឃុត ១៩៥ ភាគរយ​ សាវម៉ាវ ៥ ភាគរយ​ និង​ម្នាស់ ១០ ភាគរយ​។

ក្រសួងពាណិជ្ជកម្ម​ថៃ​ កំពុងតាមដានយ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​​ការ​ផលិត និងការចែកចាយផ្លែឈើ តាមរយៈវិធានការគ្រប់គ្រងផ្លែឈើ ដែលរួមមានការសម្របសម្រួលជាមួយហាងទំនិញ ហាងលក់រាយ/លក់ដុំធំៗ និងស្ថានីយ៍ប្រេងឥន្ធនៈ ដើម្បីទិញផ្លែឈើតាមរយៈយន្តការកិច្ចសន្យាកសិកម្ម និងការពង្រីកបណ្តាញចែកចាយផ្សេង​ៗ​។ លើស​ពី​នេះ​ ក្រសួង​ក៏​បាន​​សហការជាមួយស្ថាប័នរដ្ឋពាក់ព័ន្ធផង​ដែរ​ ដើម្បីសម្រួលដល់ការនាំចេញផ្លែឈើតាមច្រកព្រំដែន ដែលនាំឱ្យតម្លៃផ្លែឈើកើនឡើងខ្ពស់ បើធៀបនឹងឆ្នាំមុន។

ផ្នែក​ទុរេន​គុណភាព​ A និង B ត្រូវ​បាន​លក់​​នៅ​តម្លៃ ១៧៧,៥០-១៩៥ បាត/គីឡូក្រាម ដោយ​កើន​ឡើង​ពី​ ១២០ បាត/គីឡូក្រាម​។ ផ្លែ​មង្ឃុតលក់​នៅ​ ១១៩ បាត​/​គីឡូក្រាម ដោយ​កើន​ឡើង​ពី​ ៧៣ បាត ​ខណៈ​ផ្លែ​មាន​ មាន​តម្លៃ​ចន្លោះ​ពី​ ៤៣,៥-៤៥ បាត​/គីឡូក្រាម​ ដោយ​កើន​ពី​ ៣២ បាត។​

នៅឆ្នាំ​​គ្នា​នេះ នាយកដ្ឋាន​ពាណិជ្ជកម្ម​ក្នុង​ស្រុក​ថៃ​ គ្រោង​នឹងនាំចេញផ្លែ​មាន​គ្មាន​គ្រាប់​ស្រស់​ ​ទៅកាន់សហរដ្ឋអាមេរិក អឺរ៉ុប និងកាណាដា បន្ទាប់ពីការបើកទីផ្សារនាំចេញថ្មីៗនៅ​ឥណ្ឌូណេស៊ី និងឥណ្ឌា បន្ថែមពីលើ​ចិន ដែលជាទីផ្សារនាំចេញដ៏សំខាន់សម្រាប់​ថៃ​។

ចំពោះ​វិធានការជំរុញ​ការប្រើប្រាស់ក្នុងស្រុកវិញ​ រួមមាន «ពិធីបុណ្យផ្លែឈើថៃឆ្នាំ ២០២៤» ដែលរៀបចំដោយក្រសួងពាណិជ្ជកម្ម​ កាល​ពី​ខែមេសា។ បើ​តាម​បាងកកប៉ុស្តិ៍​ នៅឆ្នាំ ២០២៤ នេះ​​ ផលិតកម្មផ្លែឈើថៃ​​ រំពឹង​ថា​នឹងឈានដល់ ៦,​៧៦​ លានតោន ​ដោយ​​តម្រូវ​ការ​ក្នុង​ស្រុក​គ្រប​ដណ្ដប់​​ប្រមាណ​ ១,៧៦ លាន​តោន​ (២៦ ភាគរយ​) ហើយ​ការ​នាំ​ចេញ​គ្រប​ដណ្ដប់​ ៥ លាន​តោន​ (៧៤ ភាគរយ​)។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ ពិធីបុណ្យដារលាន ជាបុណ្យប្រពៃណីដូនតាខ្មែរ ដើម្បីជួបជុំ និងអបអរ បន្ទាប់ហត់នឿយក្នុងពេលបង្ករបង្កើនផលរហូតដល់ប្រមូលផលស្រូវ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មនុស្សលើយន្តហោះសរុប១៨១នាក់ ទំនងជានៅរស់តែ២នាក់ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់

សន្តិសុខសង្គម៥ ម៉ោង មុន

ប៉ូលិសក្រុងដូនកែវ ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីហិង្សា

ព័ត៌មានជាតិ៥ ម៉ោង មុន

អគារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាលាក្រៅ បានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការដើម្បីបម្រើវិស័យមនុស្សធម៌

Sokha Hotels

ព័ត៌មានពេញនិយម