Connect with us

កីឡា

លោក Ballard ត្រូវបាន​បញ្ឈប់ពី​ការងារ​អត្ថាធិប្បាយកីឡាអូឡាំពិកភ្លាមៗ

បានផុស

នៅ

ពិធីករ​កីឡាអូឡាំពិក លោក Bob Ballard ត្រូវបានបញ្ឈប់​ពី​ការងារ​អត្ថាធិប្បាយ​​ភ្លាម​ៗ​ ក្រោយបង្ហោះវីដេអូបែបសើចចំអកទៅលើក្រុម​កីឡាការិនី​ហែលទឹក​អូស្ត្រាលី ពេល​ប្រកួតហែលទឹកសេរីបណ្ដាក់ ៣x១០០ ម៉ែត្រ ក្នុង​កីឡា​អូឡាំពិក នៅ​ប្រទេស​បារាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពី​បញ្ចប់ការប្រកួតហែលសេរីបណ្ដាក់ ៣x១០០ ម៉ែត្រ លោក Bob Ballard បានបង្ហោះវីដេអូបែបលេងសើចពាក់ព័ន្ធជាមួយនារីភេទ ក្រោយក្រុម​កីឡាការិនី​ហែលទឹកអូស្ត្រាលី​បាន​ឈ្នះមេដាយមាស។

លោក Bob Ballard បាននិយាយថា ៖«មែនហើយ ការប្រកួតស្ត្រីទើបតែបញ្ចប់។ អ្នកដឹងថា មនុស្សស្រីចូលចិត្តបំផុតគឺការដើរលេង និងតុបតែងខ្លួន»។

អ្នកនាំពាក្យ Eurosport ជាក្រុមហ៊ុនផ្សព្វ​ផ្សាយកីឡាអូឡាំពិកនៅអឺរ៉ុប បានបញ្ជាក់ថា លោក Ballard​​ ត្រូវបាន​ដក​ចេញពីការអត្ថាធិប្បាយ ក្រោយករណីនេះកើតឡើង។ ក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន​បាននិយាយថា ៖«យើងអាចបញ្ជាក់បានថា លោក Bob Ballard ត្រូវបានដកចេញពីបញ្ជីឈ្មោះ​ជា​អ្នក​អត្ថាធិប្បាយរបស់យើងហើយ»។

លោក Ballard ជាអ្នកអត្ថាធិប្បាយ​កីឡា​​ដែល​មាន​បទ​ពិសោធ​ច្រើន។ លោក​​​ដែល​បាន​​ធ្វើ​ការងារ​កីឡាតាំងពីពាក់កណ្តាល​ទសវត្សរ៍ឆ្នាំ៨០ បាន​ធ្វើ​ការងារ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិកជាច្រើន។ លោក​​ក៏​ជា​តន្ត្រីករ និង​ជា​ពិធីករ​វិទ្យុ​ BBC Local ផង​ដែរ។

លោក Ballard ដែល​បានសូម​ទោសចំពោះការ​បង្ហោះ​របស់លោក​បាន​និយាយ​ថា លោក​គ្មាន​ចេតនា​មាក់ងាយនរណាម្នាក់ឡើយ។ ប្រសិនបើលោកធ្វើបែបនេះខុស លោកសូមអភ័យទោស៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ២៣ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា២៤ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ៣០ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម