ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនវៀតណាម ចង់បើកកសិដ្ឋានផលិតទឹកដោះគោស្រស់ ២ លានតោន នៅឥណ្ឌូណេស៊ី
រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក Andi Amran Sulaiman បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនវៀតណាមមួយ បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគលើកសិដ្ឋានផលិតទឹកដោះគោស្រស់នៅក្នុងប្រទេសឥណ្ឌូណេស៊ី ក្នុងគោលបំណងផលិតទឹកដោះគោប្រហែល ២ លានតោនក្នុងមួយឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe កាលពីថ្ងៃចន្ទ។

លោក Amran ដែលថ្មីៗនេះ បានទៅធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម មិនបានបង្ហើបឈ្មោះក្រុមហ៊ុននោះទេ ប៉ុន្តែបានប្រាប់ថា ក្រុមហ៊ុននោះត្រូវការផ្ទៃដីចំនួន ១០០ ០០០ ហិកតា ដើម្បីធ្វើជាកសិដ្ឋាន។
លោកថ្លែងយ៉ាងដូច្នេះថា៖ «កសិដ្ឋានចិញ្ចឹមគោយកទឹកទឹកដោះដ៏ធំមួយ នឹងវិនិយោគនៅទីនេះ ហើយពួកគេបានស្នើសុំកសិដ្ឋានចិញ្ចឹមសត្វគោ ទំហំ ១០០ ០០០ ហិកតា ដើម្បីជួយយើងកាត់បន្ថយតម្រូវការនាំចូលទឹកដោះគោរបស់យើងចំនួន ៥០ ភាគរយ»។ លោកបន្តថា៖ «ពួកគេបានសន្យាថានឹងផ្គត់ផ្គង់ ៥០ភាគរយនៃចំនួនទឹកដោះគោដែលយើងនាំចូលប្រមាណ ៤,៣៨ លានតោន»។

រដ្ឋមន្រ្តីដដែល បានបន្ថែមថា រដ្ឋាភិបាលឥណ្ឌូណេស៊ីគ្រោងនឹងអញ្ជើញក្រុមហ៊ុនវិនិយោគវៀតណាមដដែល មកប្រជុំនៅក្នុងប្រទេសរបស់ខ្លួន ដើម្បីពិភាក្សាលម្អិតអំពីគម្រោងវិនិយោគដែលគ្រោងទុក ខណៈកំពុងពិចារណាទីតាំងនៅភាគខាងកើតប្រទេសឥណ្ឌូនេស៊ី កោះស៊ូម៉ាត្រា ឬកោះកាលីម៉ាន់តាន់ ដែលមានអាកាសធាតុអំណោយផល។
គួរគូសបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចទៅវៀតណាមកាលពីសប្ដាហ៍មុន លោក Amran បានជួបជាមួយមន្ត្រីរដ្ឋាភិបាល និងសហគ្រិនវៀតណាម។ កាលនោះ លោកបានជួបពិភាក្សាជាមួយលោកស្រី Thai Huong ស្ថាបនិក និងជាប្រធានក្រុមហ៊ុនទឹកដោះគោ True Happiness (TH) Group ប៉ុន្តែការិយាល័យរបស់លោកមិនបានបញ្ជាក់ពីថាតើលោកស្រី Thai Huong ជាវិនិយោគិនដែលលោក Amran បានលើកឡើងនោះទេ។
គេមើលឃើញថា វៀតណាម និងឥណ្ឌូណេស៊ី បានកត់ត្រាអំពីកំណើនទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ឥណ្ឌូណេស៊ី ដែលមានប្រជាជនសរុបជាង ២៧០ លាននាក់ អាចជាទីផ្សារវិនិយោគដ៏ធំសម្រាប់វៀតណាមផ្សេងៗ លើសពីកសិដ្ឋានផលិតទឹកដោះគោ។ ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast បានចាប់ផ្ដើមសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីក្នុងខេត្ត ជ្វាខាងលិច របស់ឥណ្ឌូណេស៊ី៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៥៦ នាទីutes ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ