Connect with us

អាជីព

គ្រប់គ្រង​កូនចៅ​ ដែល​មាន​វ័យ​ចាស់​ជាង​យើង​បាន​ដោយ​វិធី​ណា?

បានផុស

នៅ

មាន៣ជំហានដែលអ្នកដឹកនាំ​វ័យក្មេង គួរ​ធ្វើ​ប្រសិនបើ កំពុង​គ្រប់គ្រង​និយោជិក​វ័យ​ចំណាស់​ជាង​ខ្លួន។ នៅ​ក្នុង​អតីតកាល​បទ​ពិសោធន៍ គឺ​ជា​កត្តា​សំខាន់​បំផុត​មួយ​ សម្រាប់​ដំឡើង​ឋានៈ​តួនាទី មានន័យថា អ្នក​គ្រប់គ្រង​ភាគច្រើន​ត្រូវ​តែ​មាន​វ័យចំណាស់​ជាង​និយោជិក​របស់​ពួកគេ។

តែ​មក​ទល់ពេលនេះ ទោះបី​ជាបទពិសោធន៍នៅតែសំខាន់ ប៉ុន្តែនៅក្នុងពិភពលោកដែល​ឌីជីថលបានបង្អាក់មនុស្ស​ចាស់ ​ឲ្យ​​នៅឆ្ងាយពីទីផ្សារការងារ មនុស្សជាច្រើននាពេល​ឥឡូវនេះ​កំពុង​គ្រប់គ្រង​កូនក្រុម ដែលមានវ័យចំណាស់ជាងពួកគេ។

វា​ជា​អារម្មណ៍​មិនស្រណុកទេ ដែលត្រូវមក​តម្រង់​គោលដៅ គ្រប់គ្រងមនុស្សវ័យ​ចាស់​និង​មាន​បទពិសោធន៍​ច្រើន​ជាង​យើង​។

អ្នកដឹកនាំ​វ័យ​ក្មេង​គួរ​ដោះស្រាយ​វា​យ៉ាង​ដូចម្ដេច?

យើង​គន្លឹះ ៥ យ៉ាង សំរាប់​ជួយ​អ្នកដឹកនាំ​វ័យក្មេង ក្នុង​ការ​​គ្រប់គ្រង​មនុស្ស​ដែល​ចាស់​ជាង​ខ្លួន៖

១ កុំ​ព្យាយាម​ត្រួតត្រា​ពួកគេ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វីដែល​អាក្រក់បំផុតគឺការ​ចូលមកអង្គុយ​ដូចមេធំ ហើយប្រាប់មនុស្សគ្រប់គ្នាធ្វើតាមបទបញ្ជា ។ វា​មិន​ដំណើរការទេ ជាមួយនិយោជិកដែលមានវ័យចំណាស់ និង​មាន​បទពិសោធ​ច្រើន​ជាង​អ្នក។ផ្ទុយទៅវិញ អ្នកគួរ បង្ហាញជំនាញនិងសមត្ថភាព ដែលធ្វើឲ្យ​ពួកគេពេញចិត្ត និង​ជឿជាក់ ក្នុង​ការ​មាន​អ្នក​មក​សម្របសម្រួល។

២ កុំ​ទាត់ចោល​អ្នក​ណាម្នាក់

មេដឹកនាំ​វ័យក្មេង​តែងតែ​វៃឆ្លាត​ក្នុង​ការ​រាប់បញ្ចូលកូនក្រុមទាំងអស់​ឲ្យមាន​សារៈសំខាន់​ជានិច្ច​មុន​ពេល​ធ្វើការ​សម្រេចចិត្ត​អ្វីមួយ​។ បុគ្គលិក​វ័យចំណាស់តែង​ឆ្លងកាត់មុនយើង គាត់​មាន​បទពិសោធន៍​ច្រើនជាងយើង ហើយទំនងជាអាច​មាន​ទស្សនៈខុសគ្នាជាមួយ​យើង។ តួនាទី​មេកោយ គឺមិនមែនមកយកឈ្នះអ្នកណាម្នាក់ទេ ប៉ុន្តែ​គឺ​មក​សម្របសម្រួល​ទស្សនៈ​ទំាងអស់​ឲ្យ​ទៅ​ជា​ប្រយោជន៍មួយ។ ចូរពង្រឹងវប្បធម៌​នៃការ​តស៊ូមតិ​តាមបែប​មិន​គំនុំគំកួន មិន​បក្សពួក។

៣ មាន​តម្លាភាព

មនុស្សចាស់​គោរព​ការពិត​និងតម្លាភាព។ កលល្បិចទៅមិនរួចជាមួយពួកគាត់ឡើយ។ ចូរ​ត្រង់​ទៅ​ត្រង់​មក ព្រោះ​ភាព​ទៀង​ត្រង់​ជា​គុណសម្បត្តិ​ដែល​មេដឹកនាំ​វ័យក្មេង​ត្រូវ​បាន​គេ​ពេញ​និយម​ជាង​វ័យ​ចាស់។​ ប្រសិន​អ្នក​អង្គុយ​កៅអី​តំណែង​ហើយ​មក​ប្រើ​ល្បិច​ចុះឡើងដដែល គេ​យក​មនុស្ស​ចាស់​តែ​ម្ដង​ទៅ​ចាំបាច់​អី​ដល់​វេន​អ្នក?

ប្រែសម្រួល៖Mr Tomorrow

ចុចអាន៖អ្នក​អាច​បាត់បង់​ការងារ​ភ្លាមៗ​ក្នុង​រដូវ​កាល​កូវីដ​ ​ដោយ​សារ​ហេតុផល​ទាំង​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

លោក Zelensky ថាអ្នកស្លាប់ក្នុងសង្គ្រាមអ៊ុយក្រែនឈានដល់៤៣០០០នាក់

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

រថយន្ត​ក្រុង​ធ្លាក់​ចូលប្រឡាយ​បណ្តាល​ឲ្យ​ស្លាប់និង​របួស​១៤​នាក់​ ក្នុងទីក្រុង Asyut អេហ្ស៊ីប

ព័ត៌មានជាតិ៤៤ នាទីutes មុន

សមត្ថកិច្ច១១៥៩នាក់ នឹងត្រូវដាក់ពង្រាយ ដើម្បីការពារ​សន្តិសុខ សុវត្ថិភាព ក្នុងពិធីបុណ្យសមុទ្រខេត្តកំពត

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

លោក ត្រាំ លើកមេធាវីរបស់គាត់ Alina Habba ធ្វើជាទីប្រឹក្សាប្រធានាធិបតី

ព័ត៌មានជាតិ៤៩ នាទីutes មុន

ស្អែក​សម្ដេចធិបតីអញ្ជើញបើកការដ្ឋានសង់មន្ទីរពេទ្យសាកលវិទ្យាល័យតម្លៃជាង៦៦លានដុល្លារមានសមត្ថភាពទទួលអ្នកជំងឺសម្រាក២០០គ្រែ

Sokha Hotels

ព័ត៌មានពេញនិយម