Connect with us

ព័ត៌មានជាតិ

លោក គួច ចំរើន ផ្ដាំអភិបាលស្រុកអង្គស្នួលថ្មីបន្តលុបបំបាត់ឱ្យបានបទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋាន

បានផុស

នៅ

ជាការផ្ដាំផ្ញើទៅកាន់អភិបាលស្រុកអង្គស្នួលថ្មី, លោក គួច ចំរើន បានសង្កត់ធ្ងន់ឱ្យសហការជាមួយមន្ត្រីមូលដ្ឋាន និងកម្លាំងមានសមត្ថកិច្ច សំដៅបន្តរឹតបន្តឹងបញ្ហា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ដោយត្រូវលុបបំបាត់ឱ្យបានជាអតិបរមាបទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ពិសេសអនុវត្តតាមបទបញ្ជានាយករដ្ឋមន្ត្រីក្នុងការបង្ក្រាបក្រុមក្មេងទំនើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីប្រកាសលោក នូ សុវណ្ណរិទ្ធ ជាអភិបាលស្រុកអង្គស្នួល នារសៀលថ្ងៃទី២៩​ ខែកក្កដា ឆ្នាំ២០២៤ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានផ្ដាំផ្ញដល់លោកអភិបាលស្រុក ដែលទើបទទួលការតែងតាំងថ្មីនេះ ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងក្នុងរដ្ឋបាលស្រុកអង្គស្នួលទាំងមូលបន្តយកចិត្តទុកដាក់រឹតបន្តឹងបញ្ហា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ លុបបំបាត់ឱ្យបានជាអតិបរមានូវបទល្មើសគ្រប់ប្រភេទ ពិសេសបញ្ហាល្បែងស៊ីសង បទល្មើសនេសាទ និងបញ្ហាគ្រឿងញៀន ក្មេងទំនើង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងការអនុវត្តឱ្យបានម៉ឺងម៉ាត់គោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។

លោកអភិបាលខេត្តកណ្ដាល ក៏បានសង្កត់លើការងារផ្តល់សេវាសាធារណៈ ដោយត្រូវប្រកាន់យកនូវគោលការ​ណ៍​៣ ​ជាសំខាន់ គឺ «ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព» ហើយគោរពតាមតម្លៃសេវាដែលច្បាប់កំណត់ និងត្រូវបន្តពង្រឹង និងកែលម្អការផ្តល់សេវារដ្ឋបាលតាមការិយាល័យ​ច្រកចេញ​ចូលតែមួយ​នៅរដ្ឋបាលស្រុក ដែលទើបត្រូវបានកែសម្រួល​បែប​បទ និងនីតិវិធីនៃការផ្តល់សេវាស្របតាមរចនាសម្ព័ន្ធ និង​មុខងារថ្មី​ ដោយត្រូវពង្រឹង​សមត្ថភា​ព និង​សីលធម៌វិជ្ជាជីវៈ​របស់មន្រ្តី​ក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីធានា​ឱ្យ​ប្រជា​ពលរដ្ឋទទួលបានសេវារដ្ឋបាលនានាកាន់តែ​ងាយស្រួល ឆាប់រហ័ស មានតម្លា​ភាព និងគណ​នេយ្យភាព។ លើសពីនេះទៀត រដ្ឋបាលស្រុក ត្រូវបន្តជំរុញ គាំទ្រ និងតាមដានជាប្រចាំលើការផ្តល់សេវារដ្ឋបាល​តាម​យន្តការច្រកចេញចូលតែមួយនៅឃុំទាំង១០ នៅក្នុងស្រុក។

ទន្ទឹមនេះ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ក៏បាន​ខិតខំរួមសាមគ្គី​សហការគ្នា ខិតខំ​ប្រឹងប្រែង​​​យ៉ាងសកម្មក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមានការរីកចម្រើនលើ​គ្រប់វិស័យ រួមមាន​​​ការផ្តល់​សេវា​សាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ គ្រោះថ្នាក់សង្គមនានា​ ​ថែ​​រ​ក្សា​​​សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេស​បានយកចិត្តទុកដាក់ចូលរួមយ៉ាង​សកម្ម និងប្រកបដោយភាពម្ចាស់ការក្នុងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល។ នេះជាការលើកឡើងរបស់លោក គួច ចំរើន អភិបាលខេត្តកណ្ដាល ដដែល។

គួរបញ្ជាក់ថា លោក នូ សុវណ្ណរិទ្ធ អភិបាលរងស្រុក ត្រូវបានប្រមុខរាជរដ្ឋាភិបាលតែងតាំងជាអភិបាលស្រុកអង្គស្នួល ជំនួសលោក ខុន សេរីរដ្ឋា ត្រូវបានតែងតាំងជាអភិបាលរងខេត្តកណ្ដាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម