ព័ត៌មានជាតិ
ថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅតាមស្ថាប័ន ទីវត្តអារាម និងពលរដ្ឋ ខណ្ឌមានជ័យ ត្រៀមរួចរាល់ ដើម្បីចូលរួមអបអរ
អាជ្ញាធរនៅតាមស្ថាប័ន ព្រះសង្ឃតាមទីវត្តអារាម និងប្រជាពលរដ្ឋ ខណ្ឌមានជ័យ បានត្រៀមរួចរាល់សម្រាប់ចូលរួមអបអរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នាថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៤ ខាងមុខនេះ។
លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី ១ បានឲ្យដឹងថា ថ្ងៃបើកការដ្ឋានផ្លូវការ នៅវេលាម៉ោង ៩ និង ៩ នាទីព្រឹក មន្ត្រីអាជ្ញាធរទូទាំងសង្កាត់ នឹងធ្វើពិធីទូងស្គរអបអរសាទរព្រែកជីកហ្វូណនតេជោឲ្យបានអធិកអធមបំផុត ដោយត្រៀមលក្ខណៈសម្បត្តិ និងសម្ភារៈរួចរាល់ជាស្រេចហើយផងដែរ។
ព្រះគ្រូសិរីមុនី យឹម ឯកវុត្ថា ព្រះសមុហ៍ ខណ្ឌមានជ័យ និងជាព្រះគ្រូសូត្រស្តាំ តំណាងសង្ឃនៅទូទាំងវត្តសង្ក្រាន្តតាព្រហ្មស្ទឹងមានជ័យ មានសង្ឃដីកាថា ព្រែកជីកនេះ គឺកកើតឡើងដោយគតិបណ្ឌិតដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានគិតគូរបង្កើតឡើងសម្រាប់បន្សល់ទុកដល់កូនចៅតៗ ជំនាន់ ហើយវាក៏ក្លាយជាចរន្តសេដ្ឋកិច្ចមួយនាំកម្ពុជាទៅរកការអភិវឌ្ឍកាន់តែខ្លាំងក្លា នាថ្ងៃអនាគត។
ប្រជាពលរដ្ឋជាអាជីវករលក់ដូរក្នុងផ្សារស្ទឹងមានជ័យ បានសម្ដែងក្តីរីករាយ និងពេញចិត្តចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដោយពួកគាត់ទាំងអស់គ្នា ត្រៀមខ្លួនរួចហើយ ដើម្បីអបអរសាទរ នៅថ្ងៃបើកការដ្ឋានខាងមុខនេះ។
គួរបញ្ជាក់ថា នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៤ ដដែលនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍ដ៏ធំនៅកោះពេជ្រ គឺការប្រគំតន្ត្រីដែលមានអ្នកចូលរួមប្រមាណ ១ ម៉ឺននាក់ ជាមួយនឹងការបាញ់កាំជ្រួចយ៉ាងគគ្រឹកគគ្រេងផងដែរ ដើម្បីជាការចូលរួមអបអរគម្រោងព្រែកជីកប្រវត្តិសាស្ត្រនេះ៕
អត្ថបទ ៖ សុភា
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល