កីឡា
យុវតីជប៉ុន Coco ឈ្នះមេដាយមាសអូឡាំពិកត្រឹមវ័យ១៤ឆ្នាំ
កីឡាការិនីជិះក្តារស្គីជម្រើសជាតិជប៉ុនវ័យក្មេង Coco Yoshizawa បានឈ្នះមេដាយមាស លើវិញ្ញាសា Women’s Street កាលពីថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០២៤ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នៅប្រទេសបារាំង។
ចំណែកមេដាយប្រាក់បានទៅកីឡាការិនីជប៉ុន Liz Akama ដែលមិត្តរួមជាតិរបស់នាងក្នុងវ័យ១៥ឆ្នាំ ខណៈមេដាយសំរិទ្ធបានទៅកីឡាការិនីប្រេស៊ីល Rayssa Leal អាយុ១៦ឆ្នាំ។
ទោះបីជាយ៉ាងណា កីឡាការិនី Coco Yoshizawa មិនមែនជាកីឡាការិនីវ័យក្មេងជាងគេបំផុតដែលបានឈ្នះមេដាយមាសកីឡាអូឡាំពិកទេ។ កីឡាការិនីវ័យក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្ត្រអូឡាំពិកគឺកីឡាការិនីអាមេរិក Donna Elizabeth de Varona បានឈ្នះមេដាយមាសកីឡាហែលទឹក ក្នុងវ័យ១៣ឆ្នាំ និង១២៩ថ្ងៃ ក្នុងកីឡាអូឡាំពិក ឆ្នាំ១៩៦០។
កីឡាការិនីជប៉ុន Momiji Nishiya បានឈ្នះមេដាយមាស ក្នុងវ័យ១៣ឆ្នាំ និង៣៣០ថ្ងៃ ជាកីឡាការិនីវ័យក្មេងជាគេបំផុតសម្រាប់ប្រភេទជិះក្តារស្គី ក្នុងកីឡាអូឡាំពិក ឆ្នាំ២០២០ ដែលជប៉ុន ធ្វើជាម្ចាស់ផ្ទះ។
យុវតី Yoshizawa បាននិយាយក្រោយឈ្នះមេដាយមាសថា ៖«តាមពិតទៅ មនុស្សក្មេងក៏អាចបង្ហាញសមត្ថភាព និងទទួលបានជោគជ័យកម្រិតខ្ពស់ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកដែរ ហើយខ្ញុំគិតថា នោះពិតជាអស្ចារ្យណាស់»។
សូមបញ្ជាក់ថា កីឡាជិះស្គី មិនបានកំណត់អាយុឲ្យកីឡាករ កីឡាការិនីចូលរួមប្រកួតទេពោលគឺឲ្យតែមានសមត្ថភាពអាចចូលរួមប្រកួតបានតាមចិត្ត ដូច្នេះហើយបានជាមានកាន់តែច្រើនសម្រាប់អត្តពលិកវ័យក្មេងឈ្នះមេដាយលើប្រភេទកីឡានេះ។
គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ប្រទេសជប៉ុន ឈរលេខ១ក្នុងតារាងមេដាយអូឡាំពិកឆ្នាំ២០២៤ ដោយបានឈ្នះមេដាយមាស៦ ប្រាក់២ និងសំរិទ្ធ៤។ ខាងក្រោមជាម្ចាស់មេដាយមាសទាំង៦របស់ជប៉ុន៖
- កីឡាករ Kano Koki ឈ្នះមេដាយមាស លើកីឡាគុនដាវ វិញ្ញាសា Men’s Epee Individual
- កីឡាការិនី Coco Yoshizawa ឈ្នះមេដាយមាស លើកីឡាជិះក្តារស្គី វិញ្ញាសា Street Women
- កីឡាករ Hifumi Abe ឈ្នះមេដាយមាស លើកីឡាយូដូ វិញ្ញាសា Men’s 66kg
- កីឡាការិនី Natsumi Tsunoda ឈ្នះមេដាយមាស លើកីឡាយូដូ វិញ្ញាសា Women-48kg
- កីឡាករ Yuto Horiome ឈ្នះមេដាយមាស លើកីឡាស្គី វិញ្ញាសា Men’s Street
- ក្រុមកីឡាករជប៉ុន ឈ្នះមេដាយមាស លើកីឡាកាយសម្ពន្ធ វិញ្ញាសា Men’s Artistic Team all-around
ប្រែសម្រួល៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា