Connect with us

ព័ត៌មានអន្ដរជាតិ

​មនុស្សរាប់ម៉ឺននាក់​​​នៅ​ភាគខាងត្បូង​មី​យ៉ាន់​ម៉ា​ ត្រូវជម្លៀស​​ ព្រោះទឹកជំនន់វាយប្រហារ​

បានផុស

នៅ

ទឹកជំនន់វាយប្រហារភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា បណ្ដាលឲ្យជម្លៀសប្រជាជនរាប់ម៉ឺននាក់ ខណៈហេដ្ឋារចនាសម្ព័ន្ធនានាលិចលង់ក្រោមទឹកជំនន់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃទី៣០ខែកក្កដានេះ។

(រូបភាព៖ Xinhua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារអាកាសធាតុជាតិបានរាយការណ៍ថា កម្រិតទឹកទន្លេនៅក្នុងទីក្រុងចំនួន១៣នៅទូទាំងតំបន់ និងរដ្ឋចំនួន៤ ដូចជា Ayeyarwady, Bago, Mon និង Kayin បានឡើងលើសសញ្ញាព្រមាន​ប្រកាស​អាសន្ន​កាលពីថ្ងៃចន្ទ។

នៅក្នុងសង្កាត់ Bago រដ្ឋ Bago ប្រជាជនសរុបចំនួន ១៨ ២១០នាក់ មកពី ជិត​​៥០០០​គ្រួសារ ត្រូវបានជម្លៀសចេញ ដោយសារតែទឹកជំនន់ ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ ចំណែកនៅក្នុងសង្កាត់ Myawaddy រដ្ឋ Kayin ប្រជាជនចំនួន ៤៩៨៥នាក់ មកពី ៣៧០គ្រួសារ កំពុងស្នាក់នៅក្នុងមណ្ឌលសង្គ្រោះចំនួន១១នៅក្នុងទីប្រជុំជន ដោយសារតែការកើនឡើងនៃទឹកទន្លេ Thaungyin បណ្តាលមកពីភ្លៀងធ្លាក់ឥតឈប់ឈរ។

(រូបភាព៖ Xinhua)

ជាមួយគ្នានេះ ផ្លូវរថភ្លើង និងផ្លូវហាយវេក្នុងរដ្ឋ Ayeyarwady និងរដ្ឋមនបានលិចទឹក ដែលបង្កហានិភ័យដល់អ្នកធ្វើដំណើរ ខណៈសាលារៀនជា​ច្រើន​ត្រូវបានបិទ​​។ ក្រៅ​ពី​លើតំបន់ និងរដ្ឋចំនួនបួនក្នុងប្រទេស ទីប្រជុំជន Taninthayi ក្នុង​តំបន់ Taninthayi ក៏បានជួបប្រទះនូវទឹកជំនន់កាលពីថ្ងៃអាទិត្យផងដែរ ខណៈទឹកទន្លេ Taninthayi ហក់​ឡើងគួរឲ្យបារម្ភ។

មកដល់ពេលនេះ អាជ្ញាធរមូលដ្ឋាន ​អង្គភាព​ពន្លត់អគ្គីភ័យ និងអ្នកជួយសង្គ្រោះនៅតំបន់រងគ្រោះ បាននឹងកំពុងធ្វើការរួមគ្នាដើម្បីជម្លៀសអ្នកស្រុក និងផ្តល់ការផ្គត់ផ្គង់ចាំបាច់ដល់ពួកគេ ដូចជាអាហារ ទឹកស្អាត និងទីជម្រកជាដើម៕

(រូបភាព៖ ANN)

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

រន្ធត់! កុមារជិត ៤០នាក់ លង់ទឹកស្លាប់ក្នុងពិធីបុណ្យសាសនានៅ ឥណ្ឌា

ព័ត៌មានជាតិ៩ នាទី មុន

ធនាគារពិភពលោក និងរដ្ឋាភិបាលប្រកាសដាក់ឱ្យដំណើការអនុវត្តគម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាត​ និងអនាម័យ តម្លៃ១៨៤.៩លានដុល្លារ ​

កីឡា៣៤ នាទី មុន

លោក​គ្រូ​កំណត់​ត្រា​ល្អ Gyotoku ​ដឹក​នាំ​កម្ពុជា​ប៉ះ​ឆាយនីសតៃប៊ិ ខែក្រោយ

ព័ត៌មានជាតិ៤២ នាទី មុន

ក្រសួងអប់រំ នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពីដំណើរការរៀបចំប្រឡងបាក់ឌុបឆ្នាំ២០២៤ នៅរសៀលថ្ងៃនេះ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ជីវិតកម្សាន្ដ២២ ម៉ោង មុន

លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)

សន្តិសុខសង្គម១៥ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានជាតិ២៤ ម៉ោង មុន

ស្ពានឆ្លងទន្លេទៅអរិយក្សត្រ ឈាន​ចុះ​ហត្ថលេខា​សិក្សាលម្អិតបច្ចេកទេសដំណើរការ​សាងសង់

ព័ត៌មានជាតិ២៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី បញ្ជាឱ្យក្រសួងយុត្តិធម៌សើរើករណីបុរសស្រវឹងស្រាបុកមនុស្សស្លាប់៤នាក់ ជាប់ទោស៥ឆ្នាំឡើងវិញ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អាជ្ញាធរខណ្ឌកំបូល ធ្វើការកាយស្ដារប្រឡាយអមផ្លូវជាតិលេខ ៤ បញ្ចៀសការជន់លិចក្នុងរាជធានីភ្នំពេញនារដូវវស្សា

Sokha Hotels

ព័ត៌មានពេញនិយម