ព័ត៌មានជាតិ
សម្ដេចធិបតី ផ្ញើសាររំលែកទុក្ខចំពោះការបាត់បង់អាកាសយានិកទាំងពីររូបក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ
បន្ទាប់ពីទទួលបានដំណឹងនៃការរកឃើញសាកសពអាកាសយានិកទាំងពីរនាក់របស់កម្ពុជាក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រយោធា នៅខេត្តពោធិ៍សាត់, សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងក្ដីក្រៀមក្រំចំពោះការបាត់បង់អាកាសយានិកទាំងពីរនាក់ និងបានផ្ញើសាររំលែកទុក្ខនេះចំពោះក្រុមគ្រួសារសព។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេររៀបរាប់នៅលើបណ្ដាញសង្គម ដូច្នេះថា «មកទល់ថ្ងៃនេះ កងកម្លាំងរុករករបស់យើងបានរកឃើញទាំងឧទ្ធម្ភាគចក្ររបស់កងទ័ពជើងអាកាសនៃកងយោធពលខេមរភូមិន្ទ ដែលបានធ្លាក់កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ និងអាកាសយានិករបស់យើងទាំងពីររូប»។
តែជាអកុសល អាកាសយានិកទាំងពីរ គឺលោកវរសេនីយ៍ទោ ស៊ុន ផល្លា និងលោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ ត្រូវរកឃើញថា បានពលីជីវិតទៅហើយនៅក្នុងឧបទ្ទវហេតុនេះ។ សម្ដេចធិបតី បានសម្តែងនូវមរណទុក្ខដ៏សែនក្រៀមក្រំ និងសោកសង្រេងជាទីបំផុតជូនដល់ក្រុមគ្រួសារនៃសពចំពោះការបាត់បង់នូវកូនប្រុស ស្វាមី ឪពុក បងប្រុស ប្អូនប្រុសដ៏ល្អជាទីស្រឡាញ់រកទីបំផុតគ្មាន។

មិនត្រឹមតែប៉ុណ្ណោះ សម្ដេចធិបតី ក៏បានចាត់ទុកថា ជាការបាត់បង់ដ៏ធំធេងសម្រាប់ជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល នូវនាយទាហានពីររូបដ៏មានឆន្ទៈ សមត្ថភាព និងទឹកចិត្តស្នេហាជាតិ គួរជាទីសោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេក។ សម្ដេចធិបតី បានឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់លោកទាំងពីរឆាប់បានចាប់បដិសន្ធិក្នុង សុគិភពកុំបីឃ្លៀងឃ្លាតឡើយ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ក្រុមការងាររុករកទាំងអស់ ទាំងថ្នាក់ដឹកនាំ និងកងកម្លាំងរុករកផ្ទាល់ ដែលបានខិតខំពុះពារឥតរុញរា ជម្នះគ្រប់ឧបសគ្គ ទាំងយប់ ទាំងថ្ងៃ ប្រកបដោយទឹកចិត្តតស៊ូក្លាហាន និងហ៊ានលះបង់រហូតស្វែងរកឃើញទីតាំងកើតហេតុ ដែលជាបេសកកម្មដ៏សែនលំបាក និងប្រកបដោយហានិភ័យក្នុងភូមិសាស្ត្រព្រៃជ្រៅ រួមជាមួយនឹងកត្តាអាកាសធាតុមិនអំណោយផលក្នុងរយៈពេល១៨ ថ្ងៃកន្លងមកនេះ។

សូមជម្រាបថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ កងកម្លាំងប្រតិបត្តិការរុករក បានរកឃើញទីតាំងដែលឧទ្ធម្ភាគចក្រយោធា ដែលបានធ្លាប់រយៈពេល១៧ថ្ងៃមកហើយនោះ នៅចង្កេះភ្នំយ៉ាវយ៉ៃ ស្ថិតក្នុងភូមិសាស្រ្តឃុំថ្ម ស្រុលវាលវែង ខេត្តពោធិ៍សាត់។ ប៉ុន្តែនៅពេលកម្លាំងថ្មើរជើងចូលទៅដល់កន្លែងកើតហេតុ គឺឃើញថា អាកាសយានិកម្នាក់ ឈ្មោះ ខេង ឆៃយុទ្ធ បានបាត់បង់ជីវិតទៅហើយនៅលើកៅអីយន្តហោះតែម្ដង ខណៈអាកាសយានិកម្នាក់ទៀត គឺលោក ស៊ុន ផល្លា ត្រូវបានបាត់ខ្លួន។
តមកដល់ព្រឹកថ្ងៃទី៣០ ខែកក្កដានេះ កងកម្លាំងរុករកក៏បានបន្តតាមរកលោក ស៊ុន ផល្លា ប៉ុន្តែគួរឱ្យសោកស្ដាយ កម្លាំងប្រតិបត្តិការរុករក បានប្រទះឃើញអាកាសយានិក ស៊ុន ផល្លា បានបាត់បង់ជីវិតផងដែរ នៅចម្ងាយប្រមាណ២១០ម៉ែត្រ ពីចំណុចឧទ្ធម្ភាគចក្រធ្លាក់៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?