Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឌូរ៉ូ​កោះហៅនិង​បណ្តេញ​ទូត​៧​ប្រទេស​ក្នុងអាមេរិកឡាទីន

បានផុស

នៅ

លោក​ នីកូឡាស់ ម៉ាឌូរ៉​ (Nicolas  Maduro) ដែល​ត្រូវ​បាន​ប្រកាស​ថា​ជាប់ឆ្នោត​ជាថ្មី​ក្នុង​ព្រឹត្តិការណ៍បោះឆ្នោត​ដ៏​សែន​ចម្រូងចម្រាស់​ បាន​កោះហៅ​ទូតខ្លួន និង​បណ្តេញ​ទូត​នៃ​ប្រទេសស្ទើរ​ទាំងអស់​នៅ​អាមេរិក​ឡាទីន​ ដោយសារ​តែ​​ការមិនទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​ដ៏​ចម្រូងចម្រាស់ និង ចោទ​​ប្រទេស​​ទាំងនោះ​ថា ជ្រៀតជ្រែក​កិច្ចការ​ប្រទេសខ្លួន។

លោក នីកូឡាស់ ម៉ាឌូរ៉ូ ពេលថ្លែង​​ក្នុងអំឡុង​ពេលឃោសនាបោះឆ្នោត​។​ Nicolas Maduro
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រហូត​មក​ដល់​ពេល​នេះ ប្រទេស​​​វ៉េណេស៊ុយអេឡា កោះ​ហៅអ្នកការទូតរបស់ខ្លួនមកពីប្រទេស​​យ៉ាងហោច​​៧​ក្នុង​តំបន់​អាមេរិក​​ឡាទី​ន​ ដោយសារ​តែ​ប្រទេស​ទាំង​នោះ​បាន​បដិសេធ​​​​​​​​មិន​ទទួ​​លស្គាល់​​​​ការ​បោះឆ្នោត​ដែល​ប្រកាស​ថា លោក​ជាប់ឆ្នោត​ជាថ្មី។

​​​ប្រមុ​ខ​ការ​ទូត​​​របស់​ប្រទេសវ៉េណេស៊ុយអេឡា ប្រចាំ​ប្រទេសអាហ្សង់ទីន សាធារណរដ្ឋដូមីនីក កូស្តារីកា ប៉ាណាម៉ា ប៉េរូ អ៊ុយរូហ្គាយ និងឈីលី ត្រូវ​​បាន​​រដ្ឋាភិបាល​របស់ លោក នីកូឡាស់ ម៉ាឌូរ៉ូ បានកោះហៅ​ចូល​មក​កាន់ប្រទេស​វិញ​ ដែល​ជា​ការតវ៉ា​ការ​ទូតមួយ។

ក្រសួង​ការបរទេស​​​វ៉េណេស៊ុយអេឡា ​បាន​ថ្កោលទោស​សេចក្តីថ្លែងការណ៍​របស់​ប្រទេស​ទាំងនោះ​អំពី​ការបោះឆ្នោត​ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា​ថា ​ជាការ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​​ក្នុងស្រុក​របស់​ប្រទេស​។

សេចក្តីថ្លែង​ការណ៍​របស់​ក្រសួង​ការបរទេស​ដែល​ត្រូវ​បានផ្សព្វផ្សាយ បានបន្ថែមថា៖«រដ្ឋាភិបាលវ៉េណេស៊ុយអេឡារក្សាសិទ្ធិក្នុងការចាត់វិធានការនយោបាយ និងផ្លូវច្បាប់ ដើម្បីធានាការការពារសិទ្ធិសម្រេចដោយខ្លួនឯង។ រដ្ឋាភិបាលវ៉េណេស៊ុយអេឡានឹងទប់ទល់នឹងសកម្មភាពណាមួយដែលគំរាមកំហែងដល់​​សន្តិសហវិជ្ជមាន​​(​Peaceful co-existence)​»។

វ៉េ​ណេស៊ុយអេឡាបានរៀបចំការបោះឆ្នោតប្រធានាធិបតីរបស់ខ្លួននៅថ្ងៃទី២៨​ខែកក្កដា ដែល​ប្រទេសជាច្រើន​ក្នុង​តំបន់​នោះ​ចាត់​ទុក​ថា គ្មានតម្លាភាព​ ​និង​​ភាព​ត្រឹមត្រូវ។

ទីភ្នាក់ងារ​ព៍តមាន​រុស្ស៊ី TASS ​បានផ្សាយ​ថា យោងតាមក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតដោយមាន ៨០% នៃសន្លឹកឆ្នោតត្រូវបានរាប់ ប្រមុខរដ្ឋដែលកំពុងកាន់អំណាច Maduro ទទួលបាន ៥១,២​% នៃសន្លឹកឆ្នោត។ គូប្រជែងដ៏សំខាន់របស់គាត់គឺលោក Edmundo Gonzalez ដែលតំណាងឱ្យគណបក្សស្តាំនិយមជ្រុល ទទួលបាន ៤៤,២​%​។

ទន្ទឹម​គ្នា​នឹង​ការ​ប្រកាស​លទ្ធផល​នេះ ក៏​មាន​​បាតុកម្ម​តវ៉ា​នៅ​ក្នុង​ប្រទេស​​អំពី​ការ​​មិន​ទទួល​យក​​លទ្ធផល​បោះឆ្នោត​ដែល​មានការលាក់បាំង​នេះ​​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ១៧ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ម្ដាយតារារ៉េប RuthKo មិនទទួលយកការសុំទោសដាច់ខាត ចំពោះទង្វើហាងផ្កាមួយកន្លែង ដែលផុសប្រមាថជីវិតកូន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មហាអំណាចអឺរ៉ុប២ប្រទេស ចេញមុខព្រមានលោក ត្រាំ ក្រោយគំរាមប្រើកម្លាំងយោធា ដណ្តើមយក Greenland 

សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លើងឆេះព្រៃរាលដាលដល់ចម្ការស្វាយ ៣៥ហិកតា ខូចខាតដើមស្វាយ ១៥ ០០០ ដើម

Sokha Hotels

ព័ត៌មានពេញនិយម