ព័ត៌មានអន្ដរជាតិ
ភ្ញាក់ផ្អើល! ស្ថាបនិក Telegram មានកូន ១០០នាក់ នៅ ១២ប្រទេស
ពិតជារឿងគួរឲ្យភ្ញាក់ផ្អើលបំផុត ដែលស្ថាបនិកកម្មវិធី Telegram លោក Pavel Durov បានសារភាពថា ខ្លួនមានកូនរហូតដល់ទៅ១០០នាក់ក្នុងប្រទេសចំនួន១២ឯណោះ តាមរយៈការបរិច្ចាគមេជីវិតឈ្មោល។
តាមការចុះផ្សាយរបស់ RT នៅថ្ងៃអង្គារទី៣០ខែកក្កដា សហគ្រិន IT ជនជាតិរុស្សីរូបនេះ បានលើកឡើងថា គាត់ចាប់ផ្តើមផ្តល់មេជីវិតឈ្មោលកាលពី១៥ឆ្នាំមុន នៅពេលមានមិត្តម្នាក់ មករកគាត់ហើយសុំមេជីវិតដែលដំបូងឡើយ មើលទៅដូចជារាងចម្លែកដែរ។
លោក Durov បកស្រាយថា «មិត្តម្នាក់នោះនិងភរិយារបស់គេ មិនអាចមានកូនបានឡើយដោយសារតែខាងប្រុសអារ ដូច្នេះហើយគាត់មករកខ្ញុំ សុំឲ្យបរិច្ចាគមេជីវិតឈ្មោលនៅគ្លីនិកមួយ។ ខ្ញុំសើចមួយឆ្អែត ទើបដឹងថា នេះមិនមែនជារឿងលេងសើចទេ។ ក្រោយមកទៀត គ្រូពេទ្យក៏ប្រាប់ខ្ញុំថា មេជីវិតដែលមានគុណភាពខ្ពស់គឺកំពុងខ្វះខាតហើយថា វាជាកាតព្វកិច្ចរបស់ពលរដ្ឋដែលរួមចំណែកបរិច្ចាគមេជីវិតឈ្មោល ដើម្បីជួយគូស្វាមីភរិយាកាន់តែច្រើនឡើងៗ។ វាស្តាប់ទៅដូចជាចម្លែកបន្តិចមែន តែខ្ញុំក៏សម្រេចចិត្តចុះឈ្មោះ បរិច្ចាគមេជីវិតឈ្មោលតែម្តង។
មិនត្រឹមប៉ុណ្ណឹង អ្នកកំលោះរូបនេះថែមទាំងបញ្ជាក់ទៀតថា «ឥឡូវ ខ្ញុំមានបំណងបង្ហាញកូដ DNA ដើម្បីឲ្យកូនៗរបស់ខ្ញុំ ងាយស្រួលរកគ្នា ខណៈសកម្មភាពបរិច្ចាគកាលពីអតីតរបស់ខ្ញុំ បានជួយដល់គូស្វាមីភរិយាជាង១០០គូនៅក្នុង១២ប្រទេសឲ្យមានកូន រួចទៅហើយ»។
សូមបញ្ជាក់ថា កង្វះមេជីវិតឈ្មោលដែលមានសុខភាពល្អ បានក្លាយជាបញ្ហាធ្ងន់ធ្ងរកាន់តែខ្លាំងឡើងៗនៅទូទាំងពិភពលោក ហើយត្បិតបែបនេះក្តី ក៏លោក Durov ប្រកាសថា លោកមិនស្តាយក្រោយឡើយ ហើយខំប្រឹងធ្វើយ៉ាងណាដើម្បីជួយដោះស្រាយបញ្ហាទាំងនេះឲ្យបាន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ Telegram នឹងបន្ថែមមុខងារថ្មី អ្នកប្រើប្រាស់អាច Add Story ហើយពិសេសជាង Facebook ទៅទៀត
-
ព័ត៌មានជាតិ២ ម៉ោង ago
១០ឆ្នាំចុងក្រោយ ទ័ពអាកាសកម្ពុជាជួបឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ២លើក ស្លាប់មនុស្ស៧នាក់
-
ព័ត៌មានជាតិ២៤ ម៉ោង ago
មន្ត្រីជាន់ខ្ពស់៖ស្លាប់ម្នាក់ និងបាត់ខ្លួនម្នាក់ ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រយោធា
-
សន្តិសុខសង្គម១០ ម៉ោង ago
នគរបាលអំពាវនាវឲ្យយុវជនគ្រប់អាយុ និងអ្នកមានអត្តសញ្ញាណប័ណ្ណផុតសុពលភាពទៅបំពេញបែបបទ ដើម្បីបានអត្តសញ្ញាណប័ណ្ណថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ខ្លាធំនាំពីប្រទេសឥណ្ឌា នឹងបំពាក់ប្រព័ន្ធតាមដាន GPS មុនព្រលែងចូលព្រៃធម្មជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ណាសា៖ ស្រទាប់ភពពុធ កម្រាស់ជាង ១៦គីឡូម៉ែត្រ អាចក្រាលដោយពេជ្រសុទ្ធ
-
ព័ត៌មានជាតិ២០ ម៉ោង ago
លោកបណ្ឌិត គិន ភា៖«បើមិនបានជួយជាតិ សូមកុំឱ្យក្លាយជាបន្ទុករបស់ជាតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖ មានគំនិតជាតិនិយមល្អហើយ តែអ្នកបន្លំខ្លួនធ្វើជាអ្នកជាតិនិយមដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន មានច្រើនណាស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អាជ្ញាធរខេត្តក្រចេះ ឃាត់ខ្លួនបុរសដែលជាន់ទង់ជាតិខ្មែរ នៅលើទូកនេសាទ