Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល អះអាងសម្លាប់បានមេទ័ពក្រុមហេសបូឡា ក្នុងការវាយប្រហារចូលជ្រៅ ប្រទេសលីបង់

បានផុស

នៅ

អ៊ីស្រាអែល បញ្ជាក់ថា ខ្លួនបានបើកការវាយប្រហារចូលជ្រៅនៅតំបន់ប៉ែកខាងត្បូង ជាយទីក្រុងបេរូត នៃប្រទេសលីបង់ ដោយសម្លាប់បានមេទ័ពកំពូលរបស់ក្រុមហេសបូឡាឈ្មោះ Fuad Shukr ដែលនេះនឹងធ្វើឲ្យស្ថានការណ៍កាន់តែតានតឹងឡើង ខណៈគេក៏បារម្ភផ្ទុះសង្គ្រាមទ្រង់ទ្រាយធំផងដែរ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃពុធទី៣១ខែកក្កដាឆ្នាំ២០២៤, មីស៊ីលបាញ់ចេញពីយន្តហោះចម្បាំងបានវាយប្រហារនៅតំបន់ Dahiyeh ដែលជាមូលដ្ឋានឈរជើងយ៉ាងរឹងមាំរបស់ចលនាប្រដាប់អាវុធលីបង់ ដោយបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរាប់សិបនាក់ទៀត រងរបួស។

ភ្លាមៗក្រោយការវាយប្រហារនេះ នាយករដ្ឋមន្ត្រីលីបង់លោក Najib Mikati បានថ្កោលទោសខ្លាំង ចំពោះទង្វើដ៏គឃ្លើនរបស់អ៊ីស្រាអែល ហើយហៅវាថា​ជា​អំពើ​ឧក្រិដ្ឋកម្ម​ នៅ​ក្នុង​ប្រតិបត្តិការ​ដ៏​ឃោរឃៅ ​ដែល​សម្លាប់​ជន​ស៊ីវិល ទាំងរំលោភ​ច្បាប់​អន្តរជាតិយ៉ាងច្បាស់ក្រឡែត។

(រូបថត៖ AP)

យ៉ាងណាក្តី គេមិនដឹងច្បាស់ទេថាតើលោក Fuad Shukr ពិតជាស្លាប់មែនឬអត់ ព្រោះក្រុមហេសបូឡា ក៏មិនទាន់ចេញសេចក្តីថ្លែងការណ៍បញ្ជាក់ណាមួយដែរ ទាំងដែលរឿងនេះ មានការអះអាងតែពីសំណាក់ភាគីអ៊ីស្រាអែល ម្ខាងប៉ុណ្ណោះ។

លោក Fuad Shukr ត្រូវគេជឿថា ជាទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំ ហេសបូឡា លោក Hassan Nasrallah ខណៈបុរសម្នាក់នេះហើយ គឺជាអ្នកដើរតួសំខាន់ នៅក្នុងការបំផ្ទុះគ្រាប់បែកឆ្នាំ១៩៨៣ លើបន្ទាយកងម៉ារីនអាមេរិកនៅទីក្រុងបេរូត ដែលសម្លាប់យោធាអាមេរិកចំនួន២៤១នាក់។ ក្រោយមក សហរដ្ឋអាមេរិក ក៏ប្រកាសជូនរង្វាន់ជាទឹកប្រាក់ ៥លានដុល្លារ ដល់អ្នកណា ដែលផ្តល់ព័ត៌មានឈានដល់ការចាប់ខ្លួន លោក Fuad Shukr។

(រូបថត៖ Flash90)

ការវាយប្រហារនេះ ត្រូវបានមន្ត្រីទីក្រុងហ្ស៊េរុយសាឡិម អះអាងថា ដើម្បីសងសឹកចំពោះការបាញ់រ៉ុកកែតកាលពីថ្ងៃសៅរ៍សប្តាហ៍មុនលើតំបន់ Golan Heights កាន់កាប់ដោយអ៊ីស្រាអែល ដែលសម្លាប់មនុស្សចំនួន១២នាក់ ភាគច្រើនជាកុមារ ត្បិតក្រុមហេសបូឡា បដិសេធទទួលខុសត្រូវក៏ដោយ។

នោះគឺជាឧបទ្ទវហេតុដ៏សាហាវបំផុតនៅជិតព្រំដែនអ៊ីស្រាអែល-លីបង់ ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហេសបូឡា ក្តៅពុះកញ្ជ្រោល ក្រោយសង្គ្រាមថ្មីនៅហ្គាហ្សា កើតឡើងកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តំបន់​មជ្ឈិមបូព៌ា​ប្រឈម​ការ​ផ្ទុះ​សង្គ្រាម​គ្រប់ច្រក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៩ វិនាទី មុន

​តារា​ហូលីវូដ​ចេញមុខ​រិះគន់​​​​​វិស័យ​ធានារ៉ាប់រង​លំនៅឋាន​​​​នៅ​​​ LA

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ថៃ​អនុម័ត​សេចក្តីព្រាងច្បាប់​​ដាក់​កាស៊ីណូ និង​ល្បែងស៊ីសងឱ្យនៅ​ស្របច្បាប់ ដើម្បីជំរុញសេដ្ឋកិច្ច ​

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ប៉ូលិស LA ចាប់បាន ចោរបន្លំខ្លួនជាអ្នកពន្លត់អគ្គិភ័យ ចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះដែលត្រូវភ្លើងឆេះ

ព័ត៌មានជាតិ៣៦ នាទីutes មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានជាតិ៣៨ នាទីutes មុន

ខណៈកម្ពុជាកំពុងចុះត្រជាក់ខ្លាំង ឯកឧត្ដម ហ៊ុន ម៉ានី ប្រាប់ឱ្យយកចិត្តទុកដាក់ចំពោះសុខភាពមនុស្សចាស់ និងកុមារ

ចរាចរណ៍៨ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍៩ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍៨ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ព័ត៌មានជាតិ៣៦ នាទីutes មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម