ព័ត៌មានអន្ដរជាតិ
អាមេរិកឲ្យហ្វីលីពីន ៥០០លានដុល្លារទុកប្រើសម្រាប់វិស័យការពារជាតិ
សហរដ្ឋអាមេរិក បានប្រកាសផ្តល់ទឹកប្រាក់ចំនួន ៥០០លានដុល្លារ ដើម្បីជួយហ្វីលីពីនការពារច្រាំងសមុទ្រ ចំពេលកំពុងមានការគំរាមកំហែងកាន់តែខ្លាំងឡើងពីប្រទេសចិន។ ការប្រកាសពីជំនួយនេះ ធ្វើឡើងដោយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងរដ្ឋមន្ត្រីការបរទេស លោក Antony Blinken បន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilbert Teodoro និងរដ្ឋមន្ត្រីការបរទេស លោក Enrique Manalo ក្នុងកិច្ចប្រជុំ “២+២” នៅរដ្ឋធានីម៉ានីល កាលពីថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២៤។
នេះគឺជាលើកទីមួយហើយ ដែលកិច្ចប្រជុំ “២+២” ត្រូវបានធ្វើឡើងនៅក្នុងប្រទេសហ្វីលីពីន ហើយការផ្ដល់ជូនជំនួយ៥០០លានដុល្លារក៏ត្រូវចាត់ទុកជាកញ្ចប់ថវិកាដ៏ច្រើនមិនធ្លាប់មានកន្លងមករវាងសម្ព័ន្ធមិត្តទាំង២ផងដែរ ខណៈបច្ចុប្បន្នអាមេរិកបានបើកមូលដ្ឋានយោធាចំនួន៩ឈរជើងនៅក្នុងទឹកដីហ្វីលីពីន។
រដ្ឋមន្ត្រីការពារជាតិអាមេរិក បានប្រាប់សន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចពិភាក្សាបិទទ្វាររយៈពេល៤ម៉ោងថា៖ «ពួកយើងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីពង្រឹងសម្ព័ន្ធភាពរបស់យើង។ យើងត្រៀមខ្លួនផ្ដល់ការវិនិយោគមិនធ្លាប់មាន ដើម្បីជួយធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធហ្វីលីពីន និងឆ្មាំសមុទ្រហ្វីលីពីន។ យើងកំពុងធ្វើការជាមួយសភាអាមេរិកដើម្បីបែងចែកថវិកា ៥០០លានដុល្លារជាហិរញ្ញប្បទានយោធាបរទេសទៅក្នុងប្រទេសហ្វីលីពីន»។ លោក Austin បានបន្ថែមថា៖ «វាជាការផ្ញើសារមួយយ៉ាងច្បាស់អំពីការគាំទ្រហ្វីលីពីនពីរដ្ឋបាលលោក បៃដិន សភាសហរដ្ឋអាមេរិក និងប្រជាជនអាមេរិក»។
ក្រៅពីនេះ លោក Austin ក៏បាននិយាយអំពីគម្រោងវិនិយោគរបស់អាមេរិកឲ្យបានទ្វេដងចំពោះទីតាំងយោធារបស់ខ្លួននៅលើទឹកដីហ្វីលីពីនផងដែរ ដែលទាហានអាមេរិកមានសិទ្ធិចូលប្រើប្រាស់ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិរវាងសម្ព័ន្ធមិត្តទាំង២ដែលបានធ្វើឡើងតាំងពីឆ្នាំ១៩៥១។ មន្ត្រីជាន់ខ្ពស់អាមេរិករូបនះ បានបញ្ជាក់ទៀតថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានស្នើកញ្ចប់ថវិកាចំនួនជាង ១២៨លានដុល្លារលើគម្រោងមូលនិធិទីតាំងយោធាទាំងនោះ។
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បាននិយាយថា លោកមានការភ្ញាក់ផ្អើល និងរីករាយដែលរដ្ឋមន្ត្រីអាមេរិកទាំង២បានឆ្លៀតពេលទៅបំពេញទស្សនកិច្ចនៅទីក្រុងម៉ានីល បើទោះបីជាកំពុងមានការផ្លាស់ប្តូរនយោបាយនៅអាមេរិកក៏ដោយ។ លោក Marcos ថា៖ «ខ្ញុំតែងតែសប្បាយចិត្តដែលទំនាក់ទំនងទាំងនេះនៅតែបើកចំហរ។ អ្វីៗទាំងអស់ដែលយើងកំពុងធ្វើរួមគ្នាក្នុងភាពជាសម្ព័ន្ធមិត្ត ទាក់ទងនឹងបរិបទជាក់លាក់នៃស្ថានភាពរបស់យើងនៅទីនេះនៅសមុទ្រហ្វីលីពីនខាងលិច»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ