Connect with us

អាជីព

ចរិត​លក្ខណៈ​បុគ្គលិក​ដែល​ទៅ​ដល់​កន្លែង​ណា នាំ​បញ្ហា​ដល់​ស្ថាប័ន​នោះ

បានផុស

នៅ

នេះ​ជា​សម័យកាល​ដែល​គេ​រើស​ចរិត​មនុស្ស​ជាង​រើស​ជំនាញ ព្រោះ​ជំនាញ​បង្វឹក​បាន ចរិត​អាក្រក់​វិញ​គ្មាន​ព្រះ​ណា​មក​កែប្រែ​បាន​ឡើយ។

ខាងក្រោមនេះ​ ជាលក្ខណៈសម្បត្តិបុគ្គលិកដែល​ទៅដល់ណា នាំ​បរាជ័យ​ជា​អំណោយ​សម្រាប់​ទីនោះ៖

១ ស្ងប់ស្ងាត់​តែ​រឿង​ច្រើន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុគ្គល​នេះ​មិន​ងាយ​មាន​យោបល់អ្វី​ដោយចំហរ​ទេ។ គេជាសុភាពបុរសឬសុភាពនារីជានិច្ច​ប៉ុន្តែ បើ​លើ​បណ្ដាញ​សង្គម​វិញ គឺ​មាន​គណនេយ្យ​ក្លែងក្លាយ​ច្រើន​ដែល​ចំណាយ​បញ្ចេញ​ការ​រិះគន់​មិន​សំចៃ សរសេរ​ម្តងៗ ច្រើនឃា្ល ច្រើន​ទំព័រ​មិន​ចេះ​នឿយណាយ ហើយ​ទីណា​មាន​ជម្លោះ​និង​ឃើញ​គេ​ចូលរួម​បញ្ឆេះ ឬ​អុច​អាល​បន្ថែម​មិន​សូវ​ខាន។

២ បង្កើត​ក្រុម​បង្កើន​បរិយាកាស​អវិជ្ជមាន

គេធ្វើការនៅទីនេះ​ តែ​និយាយអាក្រក់ពីមេដឹកនាំ ឬគោលនយោបាយកន្លែង​ដែល​ខ្លួន​កំពុង​បម្រើការ។ ខ្លួន​គេ​មិនមាន​លទ្ធផល​អ្វី ព្រោះ​លួច​ម៉ោង​លួច​ពេល ទៅធ្វើរឿងប្រឆាំង​និង​ទីកន្លែង​ដែល​កំពុង​តែ​ផ្តល់​ប្រាក់ខែដល់ខ្លួន។ មនុស្ស​ប្រភេទនេះ​ បើបានជោគជ័យ​គេ​ក្តោប​យក បរាជ័យ​គេ​រុញ​ទៅ​អ្នកដទៃ ជាពិសេស​បន្ទោស​បរិយាកាស បន្ទោស​ស្ថាប័ន និង​បន្ទោស​មិត្ត​រួម​ការងារ។

៣ ច្រណែន​មិន​ចេញ​មុខ

មនុស្ស​ច្រណែន​មិនមែន​សុទ្ធ​តែ​មិន​ល្អ នោះ​ទេ ព្រោះ​ការ​ច្រណែន​ខ្លះ​កើត​មក​ពី​ភាព​មិន​យុត្តិធម៌ ប៉ុន្តែ​ការ​ព្យាបាទ​មិន​ចេញមុខ តាមពិត​ជា​គ្រោះថ្នាក់​ធំ​នៃ​ស្ថាប័ន អង្គភាព​នីមួយៗ ដែល​មាន​បុគ្គល​ប្រភេទ​នេះ​ជ្រក​កោន។ រយៈពេល​ធ្វើការ​នៃ​បុគ្គល​ប្រភេទ​នេះ នៅឯណា​ក៏​មិន​ដែល​បន្សល់​ស្នាដៃ​លទ្ធផល​អ្វីជា​ដុំកំភួន ក្រៅ​តែអំពី​ការ​បង្ក​អនុស្សាវរីយ៍​ឈឺចាប់​ដល់​មិត្ត​រួម​ការងារ​និង​អង្គភាព។ ប្រសិន​អ្នក​មិន​ព្រម​បញ្ចេញ​ព័ត៌មាន​អំពី​បុគ្គល​នេះ​ទៅក្រៅ ពេល​ទៅ​ដល់​កន្លែង​ផ្សេង​គេ​នឹង​បង្ក​បញ្ហា​ដដែល​នេះ​ទៀត​ឬ​ចំណាយ​មាត់​និយាយ​សំអុយ​កន្លែង​ចាស់​តែ​ម្ដង។

CVមាន​ការងារ​ច្រើន​កន្លែង តែមិនដែលធ្វើបានវែងឆ្ងាយ ហើយពេលសួររកលទ្ធផល​និយាយ​កុហក​ឬ​រារែក ព្រោះ​គ្មាន​លទ្ធផល​បង្ហាញ​ពិតប្រាកដ។

គួរតែ​ស៊ើប​សួរ​ល្អិតល្អន់​មុន​ពេល​ជ្រើស​រើស​យក​ចូល​មក​បម្រើការ​ទោះ​ជា​ក្នុង​ពេល​សាកល្បង​ក្តី។

ប្រសិន​នៅ​ខែ​ដំបូង​ៗ​ឃើញ​ចរិត​លក្ខណៈ​បែបនេះ​លេចឡើង ​គួរ​កាត់ចិត្ត​ ទោះបី​បុគ្គល​នោះ​មាន​សមត្ថភាព​ជំនាញ​​​បែប​ណា​ក្ដី៕

ប្រែសម្រួល៖Mr Tomorrow

ចុចអាន៖ជួប​សមាជិក​ក្រុម​ដែល​ពិបាក​ធ្វើការ​ជាមួយ ​ក្នុងនាម​ជា​មេក្រុម ​គួរ​ធ្វើ​យ៉ាងម៉េច?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម