Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់​១១​នាក់ នៅ​ក្នុង​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​នៅ​វ៉េណេស៊ុយអេឡា

បានផុស

នៅ

យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​១១​នាក់ បាន​បាត់បង់​ជីវិត​​​​នៅ​ក្នុង​បាតុ​កម្ម​​ប្រឆាំង​នឹង​​លទ្ធផល​បោះឆ្នោត​ដ៏​ចម្រូង​ចម្រាស​​​កាល​ពី​ថ្ងៃ​អាទិត្យ​​របស់​​វ៉េណេស៊ុយអេឡា បន្ទាប់​ពី​មេ​បក្ស​កាន់​អំណាច​​ លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) បាន​ប្រកាស​ពី​ជោគជ័យ​សម្រាប់​អាណត្តិ​ទី​៣​របស់​ខ្លួន និង​បន្ត​​កាន់​តំណែង​រយៈពេល​៦​ឆ្នាំ​​ថែម​ទៀត។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​បាតុករ​បាន​ប្រមូល​ផ្ដុំ​គ្នា​​នៅ​តាម​តំបន់​ជា​ច្រើន​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា កាល​ពី​ថ្ងៃ​អង្គារ ដោយ​ទាមទារ​ឲ្យ​​លោក ម៉ាឌូរ៉ូ ទទួល​ស្គាល់​​ថា​គណបក្ស​ប្រឆាំង​​​ដែល​ដឹក​នាំ​ដោយ​លោក Edmundo Gonzalez ជា​អ្នក​ឈ្នះ​​ការ​បោះឆ្នោត ផ្ទុយ​ពី​​​​លទ្ធផល​ត្រូវ​បាន​ប្រកាស​​កាល​ពី​ថ្ងៃ​ចន្ទ​របស់​រដ្ឋាភិបាល ដែល​​មិន​បាន​​​បង្ហាញ​ពី​ការ​រាប់​សន្លឹក​ឆ្នោត​លម្អិត​នៅ​តាម​មណ្ឌល​​នីមួយៗ​នោះ​ទេ។

គណបក្ស​ប្រឆាំង បាន​បញ្ជាក់​ថា ស្ថាប័ន​​រៀបចំ​ការ​បោះឆ្នោត​ស្ថិត​នៅ​ក្រោម​​ការ​គ្រប់គ្រង​របស់​បក្ស​កាន់​អំណាច ហើយ​និយាយ​ថា លោក Gonzalez ទទួល​បាន​សម្លេង​គាំទ្រ​ច្រើន​ជាង​ទ្វេ​ដង​ឯណោះ បើ​ប្រៀប​ធៀប​នឹង​លោក ម៉ាឌូរ៉ូ ដោយ​ផ្អែក​តាម​​ទិន្នន័យ​សន្លឹក​ឆ្នោត​ចំនួន​៩០%​ដែល​បក្ស​ប្រឆាំង​បាន​​ទទួល។

រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា​​របស់​លោក ម៉ាឌូរ៉ូ បាន​ចាត់​ទុក​បាតុកម្ម​​​នេះ​​ថា​ជា «រដ្ឋ​ប្រហារ» ហើយ​ចោទ​ប្រកាន់​​មេ​បក្ស​ប្រឆាំង និង​បក្ខពួក​ថា​​​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​បង្ក​​អំពើ​ហិង្សា។ លោក ម៉ាឌូរ៉ូ បាន​ថ្លែង​តាម​​ប៉ុស្តិ៍​ទូរទស្សន៍​រដ្ឋ​​ថា បាតុករ​បក្ស​ប្រឆាំង​បាន​វាយ​ដំ​លើ​ជន​ស៊ីវិល និង​ដុត​ភ្លើង ហើយ​លោក ម៉ាឌូរ៉ូ បាន​​ទាម​ទារ​ឲ្យ​មាន​ការ​បកស្រាយ​ពី​​​លោក Gonzalez។

ពាក់ព័ន្ធ​នឹង​បញ្ហា​​នេះ សហរដ្ឋអាមេរិក និងបណ្តាប្រទេស​មួយ​ចំនួន​ជុំវិញពិភពលោក បាន​ប្រកាស​មិន​ទទួល​ស្គាល់​​លទ្ធផលនៃការបោះឆ្នោត​រើស​ប្រធានាធិបតី​ថ្មី​នៅ​ប្រទេស​វេណេស៊ុយអេឡា។ រដ្ឋបាល​របស់​ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក បាននិយាយថា រដ្ឋាភិបាល​លោក ម៉ាឌូរ៉ូ ប្រឈម​នឹង​ហានិភ័យ​​នៃ​ភាព​ឯកោ​ខាង​ការ​ទូត ខណៈដែលប្រទេសកាន់តែច្រើន សូម្បីតែសម្ព័ន្ធមិត្តសំខាន់ៗមួយចំនួន បានចោទសួរពីកង្វះតម្លាភាពនៃការបោះឆ្នោតដែលហាក់ដូចជា​បាន​បំពានលើបទដ្ឋានអន្តរជាតិ។

ជា​ចំណាត់ការ​តប​ត លោក​ ម៉ាឌូរ៉ូ បាន​កោះហៅ​ទូតខ្លួន និង​បណ្តេញ​ទូត​នៃ​ប្រទេសស្ទើរ​ទាំងអស់​នៅ​អាមេរិក​ឡាទីន​ ដោយសារ​តែ​​ការមិនទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​ដ៏​ចម្រូងចម្រាស និង ចោទ​​ប្រទេស​​ទាំងនោះ​ថា ជ្រៀតជ្រែក​កិច្ចការ​ប្រទេសខ្លួន។

លោក នីកូឡាស ម៉ាឌូរ៉ូ (រូបភាព៖ Getty)

គណកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​វ៉េណេស៊ុយអេឡា ដែល​គ្រប់គ្រង​ដោយ​បក្ស​កាន់​អំណាច បាន​ប្រកាស​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ថា លទ្ធផល​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​បង្ហាញ​ថា លោក ម៉ាឌូរ៉ូ បាន​ទទួល​សម្លេង​គាំទ្រ​ចំនួន ៥១,២% ហើយ​ជា​អ្នក​ឈ្នះ​លើ​ការ​បោះឆ្នោត​ដែល​មិន​អាច​ប្រកែក​តវ៉ា​បាន រួច​លោក​នឹង​​ត្រូវ​ឡើង​កាន់​តំណែង​បន្ត​រយៈពេល​៦​ឆ្នាំ​បន្ថែម​ទៀត។ លោក ម៉ាឌូរ៉ូ បាន​កាន់​តំណែង​ជា​ប្រធានាធិបតី​​ចាប់​តាំង​ពី​ឆ្នាំ​២០១៣។ ចំណែក​ឯ​បក្ស​ប្រឆាំង​ដែល​ដឹក​នាំ​ដោយ​លោក Edmundo Gonzalez មាន​សម្លេង​គាំទ្រ ៤០,២%។

បក្ស​ប្រឆាំង​នៅ​វ៉េណេស៊ុយអេឡា បាន​ជំទាស់​នឹង​លទ្ធផល​បោះឆ្នោត ហើយ​ទាមទារ​​ឲ្យ​លោក ម៉ាឌូរ៉ូ ប្រគល់​ក្រដាស​ព្រីន​នូវ​កំណត់​ត្រា​លទ្ធផល​ឆ្នោត​ចំនួន ៣​ម៉ឺន​សន្លឹក ដែល​​បាន​ចុះ​ហត្ថលេខា និង​ចុះ​​កាលបរិច្ឆេទ​ដោយ​​បុគ្គលិក​បោះឆ្នោត និង​​អ្នក​សង្កេតការណ៍​បក្ស​ប្រឆាំង។ បក្ស​ប្រឆាំង​ បាន​សង្កត់​ធ្ងន់​​ទៀត​ថា តួ​លេខ​នៃ​លទ្ធផល​​មិន​ត្រូវ​បង្ហាញ​តែ​នៅ​លើ​វិបសាយ​រដ្ឋាភិបាល​​នោះ​ទេ៕

ដោយ៖ ឈាង

ចុចអាន៖ ផ្ទុះ​បាតុកម្ម​នៅ​វ៉េណេស៊ុយអេឡា ក្រោយ​ប្រកាស​លទ្ធផល​បោះឆ្នោត​ដ៏​ចម្រូងចម្រាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ ម៉ោង មុន

១០ឆ្នាំចុងក្រោយ ទ័ពអាកាសកម្ពុជាជួបឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ២លើក ស្លាប់មនុស្ស៧នាក់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​មនុស្សរាប់ម៉ឺននាក់​​​នៅ​ភាគខាងត្បូង​មី​យ៉ាន់​ម៉ា​ ត្រូវជម្លៀស​​ ព្រោះទឹកជំនន់វាយប្រហារ​

សេចក្ដីជូនដំណឹង១៧ ម៉ោង មុន

ស្ត្រីម្នាក់ទៀតហើយនៅខេត្តព្រៃវែង ឈ្នះរង្វាន់ ១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

អត្ថាធិប្បាយ២២ ម៉ោង មុន

បណ្ឌិត គិន ភា៖ «សូមបងប្អូនអានអត្ថបទឱ្យ ចប់សិន សឹមបញ្ចេញយោបល់ ប៉ុន្តែ បើមិនពេញចិត្ត សូមអូសរំលងចោលទៅ!»

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ខេត្តថៃ ជាប់ព្រំដែនកម្ពុជា បិទសាលារៀន ព្រោះទឹកជំនន់ធ្ងន់ធ្ងរ

Sokha Hotels

ព័ត៌មានពេញនិយម