Connect with us

ព័ត៌មានអន្ដរជាតិ

វិបត្តិ​​​កាន់តែ​ធ្ងន់ធ្ងរ​​នៅ​មជ្ឈិមបូព៌ា​ ខណៈ​ការ​ប្តេជ្ញាសងសឹក​​កើន​ឡើង​ពេញ​បន្ទុក​

បានផុស

នៅ

ក្នុងរយៈពេល​តែប៉ុន្មាន​ម៉ោង​ អ៊ីស្រាអែល​​​បាន​បាញ់​សម្លាប់​មេដឹកនាំ​កំពូល​ៗ​របស់​ក្រុម​​សកម្ម​ប្រយុទ្ធ​ដែល​ធ្វើ​​ចលនា​ប្រឆាំ​ង​អ៊ីស្រាអែល​ និង​សហរដ្ឋ​​អាមេរិក​ក្នុង​ទឹក​ដី​​នៃ​ប្រទេស​ផ្សេង​គ្នា គឺ​​អ៊ីរ៉ង​ និង​លីបង់។

មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​​របស់​ក្រុមហាម៉ាស​ លោក Ismail Haniyeh ​ត្រូវ​​បាន​ធ្វើ​ឃាត​​ក្នុងការ​បាញ់​ប្រហារ​​ពេល​លោក​ស្នាក់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ មួយថ្ងៃ​បន្ទាប់​ពី​ប្រធានាធិបតី​ថ្មី​របស់​អ៊ីរ៉ង់ គឺ​លោក Masoud Pezeshkian ឡើង​កាន់តំណែង​​ជាផ្លូវការ និង​បាន​ប្រកាស​គាំទ្រ​​​ប៉ាឡេស្ទីន និងក្រុមសកម្ម​ប្រយុទ្ធ​​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​តំបន់មជ្ឈិម​បូព៌ា។​

មេដឹកនាំ​នយោបាយ​របស់​ក្រុមហាម៉ាស Ismail Haniyeh។ Anadolu
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានបញ្ជាក់ពីមរណភាពរបស់​មេដឹកនាំ​ក្រុមហាម៉ាស​រូប​នេះ​។ ការ​ធ្វើឃាត​ លោក​ Haniyeh បានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីអ៊ីស្រាអែលបាននិយាយថា ខ្លួនបានសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ក្រុម​ហេសបូឡា គឺ​លោក Fouad Shukr នៅក្នុងការវាយប្រហារតាមអាកាសលើទីក្រុង​បេរូត(Beirut) រដ្ឋធានីនៃប្រទេសលីបង់​ជា​ប់​ព្រំដែន​​ប្រទេស​​​អ៊ីស្រាអែល​​​។​

មរណភាព​មេដឹកនាំ​កំពូល​ៗ​របស់​​​ក្រុមសកម្មប្រយុទ្ធដែល​គាំទ្រ​ដោយ​ប្រទេសអ៊ីរ៉ង់​​ និង​បណ្តា​ប្រទេស​ជា​ច្រើន​នៅ​តំបន់​អារ៉ាប់​កំពុង​បង្កើនការព្រួយបារម្ភ​ជា​ខ្លាំង​ថា «តំបន់នេះកំពុងរំកិលឆ្ពោះទៅរកសង្រ្គាមដ៏ពេញលេញ»​។

ក្រោ​យ​មរណភាព​​របស់​លោក Haniyeh មុខ​មេដឹក​នាំ​ចលនា​ហហ៊ូធី​ក្នុង​ប្រទេស​យ៉េមែន លោក Mohammed ALI AL-HOUTHI ​បាន​ចេញ​សារ​​មួយ​ដែលមាន​ខ្លឹមសារ​ថា៖«ការ​កំណត់​គោលដៅ Ismail Haniyeh គឺជា​ឧក្រិដ្ឋកម្ម​ភេរវជន​ដ៏​សាហាវ និង​ជា​ការ​បំពាន​ច្បាប់ និង​តម្លៃ​ឧត្តមគតិ»។

ចំណែក​មន្ត្រី​​ជាន់ខ្ពស់​​ផ្សេងទៀត​ក្នុង​ក្រុមហាម៉ាស លោក SAMI ABU ZUHRI បាន​ចេញ​សារ​មួយ ដោយ​​អះអាងថា៖«​ការធ្វើឃាតនេះដោយ​អ្នក​​​កាន់​កាប់​អ៊ីស្រាអែល លើ​បងប្រុស Haniyeh គឺជាការកើនឡើងយ៉ាងធ្ងន់ធ្ងរដែលមានគោលបំណងបំបែកឆន្ទៈរបស់ក្រុមហាម៉ាស និងឆន្ទៈរបស់ប្រជាជនរបស់យើង ហើយសម្រេចបាននូវគោលដៅក្លែងក្លាយ។ យើង​សូម​អះអាងថា ការកើនឡើងនេះនឹង​ធ្វើ​ឱ្យ​បរាជ័យគោលបំណងរបស់​ពួក​វា​»​។

សារ​នោះ​បាន​បន្តថា៖​«ហាម៉ាសគឺជាគំនិត​និងជាស្ថាប័នមួយ មិនមែនមនុស្សទេ។ ហាម៉ាសនឹងបន្តនៅលើផ្លូវនេះដោយមិនគិតពីការលះបង់ ហើយយើងមានទំនុកចិត្តចំពោះជ័យជំនះ»​។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម