Connect with us

ជីវិតកម្សាន្ដ

កូនចិញ្ចឹមវៀតណាម Angelina ត្រូវបញ្ចូនទៅសង្រ្គោះបន្ទាន់  ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍

បានផុស

នៅ

កូនចិញ្ចឹមជនជាតិវៀតណាមរបស់ Angelina Jolie និង Brad PItt គឺ Pax Thien Jolie-Pitt ត្រូវបានគេរាយការណ៍ថា កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយ បន្ទាប់ពីរូបគេជួបឧបទ្ទវហេតុធ្លាក់ពីលើកង់អគ្គិសនី នៅទីក្រុង Los Angeles កាលពីថ្ងៃចន្ទទី ២៩ ខែកក្កដា។

យោងតាមប្រភពពីសមត្ថកិច្ចបានបញ្ចាក់ថា ក្មេងជំទង់វ័យ២០ឆ្នាំរូបនេះ កំពុងជិះកង់អេឡិចត្រូនិចផ្ទាល់ខ្លួននៅក្នុងតំបន់ដែលមានចរាចរណ៍ខ្លាំង លើមហាវិថី Los Feliz នៅម៉ោងប្រហែល៥ល្ងាចដោយមិន​ពាក់មួក​សុវត្ថិភាព។ នាពេលនោះ Pax Thien បាន​បុក​ពីក្រោយ​រថយន្ត​ដែល​ឈប់​ចត​នៅ​ភ្លើង​ក្រហម ហើយបានរងរបួសក្បាល និងឈឺត្រគាក។​ ក្រោយមក រូបគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Los Angeles ក្បែរនោះ​ ដើម្បីព្យាបាលភ្លាមៗ។

រូបថតពី Instagram
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាមានការព្រួយបារម្ភដំបូងអំពីការហូរឈាមចេញពីក្បាលតិចតួចក៏ដោយ ក៏ស្ថានភាពរបស់កូនប្រុស Angelina បានធូរស្បើយច្រើន ដោយសារតែម្ដាយមើលថែរយ៉ាងដិតដល់បំផុតនៅក្នុងមន្ទីរពេទ្យ។

ដោយឡែក ប្រភពរបស់ Page Six ក៏បង្ហាញផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែល Pax Thien ជួបគ្រោះថ្នាក់លើកង់អគ្គិសនីរបស់គាត់ ហើយការប្រើប្រាស់មួកសុវត្ថិភាពរបស់ក្មេងជំទង់បានធ្វើឲ្យមិត្តភក្តិរបស់គាត់ព្រួយបារម្ភយ៉ាងខ្លាំង។ កន្លងមករូបគេធ្លាប់ជិះកង់អគ្គិសនីជាលើកដំបូងកាលពីចុងខែឧសភា នៅពេលគាត់កំពុងចាកចេញពីហាងថ្នាំជក់ក្នុងរដ្ឋ California ដោយគ្មានមួកសុវត្ថិភាព។

យ៉ាងណាមិញ ទស្សនាវដ្ដី Hello បានរាយការណ៍ថា កង់របស់គាត់ឈ្មោះ Talaria Sting R MX4 មានតម្លៃប្រហែល ៣,០០០ ដុល្លារអាមេរិក។ ទស្សនាវដ្ដីក៏បានគូសបញ្ជាក់ផងដែរថា នៅរដ្ឋកាលីហ្វ័រញ៉ា ជាកន្លែងដែល Pax Thien រស់នៅ ច្បាប់ពាក់មួកសុវត្ថិភាពអាស្រ័យលើប្រភេទយានយន្ត និងអាយុរបស់អ្នកជិះ។ កង់​អគ្គិសនី​របស់​គាត់​ដែល​បាន​ចាត់​ថ្នាក់​ជា​ម៉ូដែល​ថ្នាក់​ទី៣ កំណត់​ការ​ពាក់​មួក​សុវត្ថិភាព​សម្រាប់​អ្នក​ជិះ​ទាំងអស់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ឥស្សរជន និងតារាហូលីវូដល្បីៗ បង្ហាញវត្តមានក្នុងពិធីបើកកីឡាអូឡាំពិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម